កុំមើលរំលង! អាហារទាំង៦មុខ ជួយសម្អាតសួតបានល្អបំផុត

ការស្រូបយកខ្យល់កខ្វក់ជាប្រចាំ នឹងបង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើមដូចជា ជំងឺហឺត រលាកទងសួត ដុំសាច់ក្នុងខួរក្បាល រលាកសួត-ល-។ ដូច្នេះ ប្រសិនបើអ្នកចង់ការពារសួតឱ្យបានល្អ អ្នកគួរតែគិតគូរចំពោះរបបអាហារដែលគួរទទួលទាន។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាអារហារទាំង៦មុខ ដែលល្អបំផុត ជួយអ្នកក្នុងការសម្អាតសួត។

១. ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកនូវវីតាមីន C ជាច្រើន សារជាតិ flavonoids, beta carotene, សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់សួត។ ការទទួលទានផ្លែប៉ោម ៥ ផ្លែក្នុងមួយសប្តាហ៍ នឹងជួយឱ្យសួតធ្វើការបានល្អ និងកាត់បន្ថយហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ។ ក្រៅពីនេះការញុំាផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺហឺត និងមហារីកសួតផងដែរ។

Screen Shot 2021 10 11 At 5.48.45 PM

២. ខ្ញី

ខ្ញីមានប្រសិទ្ធិភាពកាត់បន្ថយការរលាក បំបាត់ជាតិពុល និងលើកកម្ពស់រាងកាយក្នុងការយកជាតិពុលចេញពីសួត។ ក្រៅពីនេះ ខ្ញីក៏ជួយកាត់បន្ថយការកកស្ទះសួតសម្រាប់ដំណើរការដកដង្ហើមបានល្អបំផុត។

៣. ខ្ទឹមស

ខ្ទឹមសមានផ្ទុកសារជាតិ flavonoids ដែលជួយកម្ចាត់សារជាតិបង្កមហារីក និងជាតិពុលចេញពីសួត។ ការស្រាវជ្រាវបង្ហាញថា អ្នកដែលទទួលទានខ្ទឹមស ៦ ខ្ទឹមក្នុងមួយសប្តាហ៍ មានមុខងារសួតល្អប្រសើរ និងបន្ថយហានិភ័យនៃជំងឺមហារីកសួត។

៤. ម្ទេសប្លោក


នៅក្នុងម្ទេសប្លោកមានសារធាតុ capsaicin ដែលជួយរំញោចការសម្ងាត់ និងការពារភ្នាសរំអិលនៅផ្លូវដង្ហើមខាងលើ និងខាងក្រោម។ ក្រៅពីនេះ ម្ទេសប្លោកក៏មានផ្ទុកនូវវីតាមីន C ជាច្រើន ដែលមានសារៈសំខាន់ជាពិសេសចំពោះអ្នកដែលតែងតែជក់បារី។

អ្នកជក់បារីគួរទទួលទានវីតាមីនសេបន្ថែម ៣៥ មីលីក្រាមក្នុងមួយថ្ងៃដើម្បីការពារមុខងារសួត។ លើសពីនេះ សារធាតុ phytochemicals នៅក្នុងម្ទេសប្លោក ក៏ជួយការពារការវិវត្តនៃជំងឺមហារីកសួតផងដែរ។

1200px A_small_cup_of_coffee

៥. កាហ្វេ

នៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីន ដែលដើរតួជាថ្នាំរំញោចខ្យល់ ជួយឱ្យផ្លូវដង្ហើមចរាចរបានល្អបំផុត និងធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញាជំងឺហឺត។ គ្រាន់តែផឹកកាហ្វេមួយកែវនៅពេលព្រឹក អាចធ្វើឱ្យមុខងារផ្លូវដង្ហើមរបស់អ្នកប្រសើរឡើង។

៦. តែ​បៃតង

តែមានអង់ទីអុកស៊ីដង់ល្អណាស់ ដែលជួយកាត់បន្ថយការរលាក និងបន្ថយល្បឿននៃការបញ្ចេញអ៊ីស្តាមីនដើម្បីជួយប្រឆាំងនឹងអាឡែរហ្សី និងការរលាក៕

ប្រភព ៖ Phunutoday / Knongsrok