សម្រាប់អ្នកដែលចង់សម្រកទម្ងន់ សូមចៀសវាងការធ្វើកំហុសដូចខាងក្រោមនៅពេលព្រឹក ព្រោះវានឹងរំខានដល់តុល្យភាពមេតាប៉ូលីស ដោយហេតុនេះធ្វើឱ្យឡើងទម្ងន់ និងបង្កើនហានិភ័យនៃជំងឺផ្សេងៗជាច្រើនផងដែរ។
១. អាហារពេលព្រឹកជាមួយម្សៅចម្រាញ់
ម្សៅចម្រាញ់ គឺជាផលិតផលគ្រាប់ធញ្ញជាតិដែលបានយកជាតិសរសៃ វីតាមីន និងសារធាតុរ៉ែចេញពីគ្រឿងផ្សំរបស់វា។ អាហារដ៏ពេញនិយមមួយចំនួនដែលទទួលបានពីម្សៅចម្រាញ់រួមមាន នំបុ័ងពណ៌ស អង្ករស នំ ភេសជ្ជៈ អាហារសម្រន់ ធញ្ញជាតិអាហារពេលព្រឹកជាដើម ជាពិសេសគឺអង្ករសដែលជាអាហារចម្បង។ វាត្រូវបានគេចាត់ទុកថាជាគ្រឿងផ្សំសំខាន់នៅក្នុងរបបអាហាររបស់មនុស្សមួយចំនួនធំ។
ការធ្វើឱ្យឆ្អែតមិនបង្កើតអារម្មណ៍ឆ្អែតបានយូរទេ ប៉ុន្តែថែមទាំងបន្ថយការរំលាយអាហារដែលនាំឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់លើស និងធាត់ថែមទៀតផង។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ និងធ្វើឱ្យសុខភាពរបស់អ្នកប្រសើរ សូមជំនួសអង្ករស និងអាហារសម្រន់ ដែលមានជាតិម្សៅ ដោយអាហារដែលមានសុខភាពល្អដូចជា ស្រូវសាលី អង្ករសំរូបជាដើមវិញ។
២. ព្យាយាមគេងឱ្យបានគ្រប់គ្រាន់
ការគេងតិចពេកអាចបណ្តាលឱ្យឡើងទម្ងន់ ប៉ុន្តែការគេងច្រើនពេក ក៏មានឥទ្ធិពលយ៉ាងសំខាន់ទៅលើទម្ងន់របស់យើងដែរ។ យោងតាមការស្រាវជ្រាវថ្មីបំផុតនៅក្នុងទស្សនាវដ្តី PLOS ONE បានបង្ហាញថា ការគេងលើសពី ១០ ម៉ោងក្នុងមួយថ្ងៃ អាចបណ្តាលឱ្យឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។
ក្រៅពីនេះការពិតដែលថា អ្នកគេងច្រើនពេកក៏ប៉ះពាល់ដល់សុខភាពរបស់អ្នកដែរធ្វើឱ្យរាងកាយងាយអស់កម្លាំង ខ្វះស្មារតីនៃការប្រុងប្រយ័ត្ន និងធ្វើការមិនសូវមានប្រសិទ្ធភាព។ ពេលវេលាល្មម និងគ្រប់គ្រាន់ដើម្បីគេងជារៀងរាល់ថ្ងៃគឺ ៧-៨ ម៉ោងសម្រាប់មនុស្សធំ។ ដូច្នេះប្រសិនបើអ្នកនៅតែរក្សាទម្លាប់គេងរាល់ព្រឹកអ្នកគួរតែផ្លាស់ប្តូរវាភ្លាម។
៣. ញុំាទឹកផ្លែឈើក្រឡុកនៅពេលព្រឹក
ទឹកផ្លែឈើដូចជា ប័រ ស្ត្របឺរីផ្លែជាដើម មានសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែមិនស័ក្តិសមសម្រាប់ទទួលទាននៅពេលព្រឹកឡើយ។ ដោយសារតែភេសជ្ជៈប្រភេទនេះ អាចប៉ះពាល់ដល់អត្រាមេតាប៉ូលីស ធ្វើឱ្យរបបអាហាររបស់អ្នកកាន់តែពិបាក។
លើសពីនេះ ប្រភេទទឹកផ្លែឈើក្រឡុកមួយចំនួន ទោះបីជាក្រុមហ៊ុនប្រកាសថាជាផលិតផលធម្មជាតិ ១០០% ក៏ដោយ ក៏នៅតែអាចផ្ទុកជាតិហ្វ្រូសតូសច្រើន ហើយអាចបម្លែងទៅជាខ្លាញ់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
៤. មិនស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក
ពន្លឺពណ៌ខៀវពីព្រះអាទិត្យ ព្រលឹមមានសមត្ថភាពបង្កើនការរំលាយអាហាររបស់អ្នក និងជួយដាស់រាងកាយអ្នក។ ជាលទ្ធផលផ្នែករាងកាយនឹងដំណើរការកាន់តែមានប្រសិទ្ធភាព និងច្រោះសារធាតុលើស និងខ្លាញ់បានល្អជាងមុន។
មានពន្លឺថ្ងៃត្រឹមតែ ២០ ឬ៣០ នាទី គឺគ្រប់គ្រាន់ហើយ។ ដូច្នេះនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង អ្នកគួរតែបើកទ្វារ ឬទាញវាំងននដើម្បីបញ្ចោញរាងកាយទៅរកពន្លឺដែលមានប្រយោជន៍នៅដើមថ្ងៃ៕
ប្រភព ៖ Phunutoday / Knongsrok