២ផ្នែកខាងក្រោមនៃរាងកាយបុរស បើសិនមានសញ្ញាត្រជាក់ បង្ហាញថា អ្នកមានបញ្ហាតម្រងនោមច្បាស់ណាស់

ប្រសិនបើបុរសមាន ២ ផ្នែកខាងក្រោម ដែលឧស្សាហ៍ឡើងសីតុណ្ហភាពត្រជាក់ វាបង្ហាញថា តម្រងនោមរបស់អ្នកខ្សោយខ្លាំង ដូច្នេះហើយអ្នកត្រូវផ្លាស់ប្តូរទម្លាប់ខ្លះ ដើម្បីរក្សាតម្រងនោមឱ្យមានសុខភាពល្អ។

តម្រងនោម គឺជាសរីរាង្គខាងក្នុងដ៏សំខាន់បំផុតសម្រាប់រាងកាយ។ តម្រងនោមមានមុខងារត្រងឈាម បញ្ចេញចោល ស្រូបយកសារធាតុចិញ្ចឹមដូចជា គ្លុយកូស ប្រូតេអ៊ីន អាស៊ីតអាមីណូ ប៉ូតាស្យូម និងសូដ្យូម ដើម្បីគ្រប់គ្រងទឹក និងអេឡិចត្រូលីតក្នុងរាងកាយ។ ដូច្នេះ​ហើយ​នៅ​ពេល​តម្រងនោម​មានបញ្ហា វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត។

ចំពោះបុរស តម្រងនោមក៏មានមុខងារសរីរវិទ្យាផងដែរ។ ប្រសិនបើតម្រងនោមខ្សោយ មុខងារសរីរវិទ្យាមិនត្រូវបានធានាទេ ហើយវាក៏អាចនាំឱ្យពិបាកក្នុងការមានកូនផងដែរ។

បុរស​ដែល​ខ្សោយ​តម្រងនោម​ច្រើនតែ​មាន​២​ផ្នែក​ខាងក្រោម​ដែល​ត្រជាក់​ ៖

Screen Shot 2021 10 24 At 10.01.54 AM

១. ជើងឡើងត្រជាក់

ជើងទាក់ទង meridians ទៅតម្រងនោម។ ដូច្នេះនៅពេលដែលតម្រងនោមរបស់អ្នកមានបញ្ហា អ្នកនឹងឃើញថាជើងរបស់អ្នកត្រជាក់ខុសពីធម្មតា។ បុរសដែលមានក្រលៀនខ្សោយ ច្រើនតែមានអារម្មណ៍ត្រជាក់ជើង។ ការ​ញាក់​អាច​នឹង​អម​ដោយ​ការ​ឈឺ​ស្រាល និង​ស្ពឹក។


នៅពេលនេះ បន្ថែមពីលើការយកចិត្តទុកដាក់លើការរក្សាជើងរបស់អ្នកឱ្យមានកម្ដៅល្អ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពិនិត្យ និងថែទាំតម្រងនោម។

Screen Shot 2021 10 24 At 10.01.59 AM

២. ជង្គង់ត្រជាក់

ក្រលៀន​ដែល​ខូច​នឹង​ច្រោះ​ឈាម​តិច ដែល​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ទាំងមូល។ នេះ​ជា​លទ្ធផល​ធ្វើ​ឱ្យ​ឈាម​រត់​ទៅ​ផ្នែក​ឆ្ងាយ​ពី​បេះដូង​កាន់តែ​ខ្សោយ។

ដោយសារតែជង្គង់ភាគច្រើនមានសរសៃចង និងឆ្អឹង មានជាលិកាខ្លាញ់តិចតួចនៅក្រោមស្បែក ដូច្នេះនៅពេលដែលចរាចរឈាមខ្សោយ ជង្គង់នឹងត្រជាក់យ៉ាងងាយ។ ដូចនេះហើយ នៅពេលដែលអ្នកឃើញថាជង្គង់របស់អ្នកត្រជាក់ មានន័យថាតម្រងនោមរបស់អ្នកស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរ ឈាមរត់មិនល្អ៕

ប្រភព ៖ Phunutoday / Knongsrok