អត្រាអ្នកកើតមហារីកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយមានតែប្រហែល ១ ឬ ៣% នៃដុំសាច់ដែលទាក់ទងនឹងហ្សែន។ មូលហេតុដែលនៅសេសសល់គឺមកពីទម្លាប់អាក្រក់ដែលមនុស្សជាច្រើនតែងតែមាន។
១. អារម្មណ៍មិនស្ថិតស្ថេរ
មនុស្សដែលងាយនឹងរំជួលចិត្ត ទទួលរងនូវភាពតានតឹងរយៈពេលយូរ ឬធ្លាក់ទឹកចិត្ត ពិបាកក្នុងការបញ្ចេញអារម្មណ៍ ងាយនឹងកើតជំងឺមហារីកសុដន់ និងមហារីកអូវែ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក អ្នកគួរតែនិយាយឱ្យយបានច្រើន បើកចិត្តឱ្យទូលាយជាមួយមនុស្សដែលអាចទុកចិត្តបាន។
២. នៅដល់យប់ជ្រៅ
ការសិក្សាលើអ្នកជំងឺមហារីក ១០០០ នាក់ដែលមានអាយុពី ៣០-៥០ ឆ្នាំនៅជុំវិញពិភពលោកដោយ Cancer Research UK បានរកឃើញថា ៩៩.៣% នៃពួកគេមានទម្លាប់ចូលគេងយប់ជ្រៅ ហើយបានសម្រាកតែនៅពេលព្រឹកព្រលឹមប៉ុណ្ណោះ។
នៅពេលអ្នកចូលគេងយឺត នាឡិកាជីវសាស្រ្តរបស់អ្នកនឹងត្រូវបានរំខាន។ ពន្លឺនៅពេលយប់ក៏រំខានដល់ការបង្កើត melatonin នៅក្នុងខ្លួនផងដែរ។ នេះគឺជាអរម៉ូនដែលមានឥទ្ធិពលធ្វើឱ្យងងុយដេក និងរក្សាចង្វាក់ circadian នៃរាងកាយមនុស្សនិងពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ នៅពេលដែលនាឡិកាជីវសាស្រ្តរបស់អ្នកត្រូវបានរំខាន វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក និងបង្កជាជំងឺមហារីកឈាម មហារីកសុដន់ មហារីកក្រពេញប្រូស្តាត-ល-។
តាមឧត្ដមគតិ អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ ចូលគេង និងក្រោកពីគេងក្នុងពេលតែមួយជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកត្រូវគេងនៅពេលយប់ ចូរគេងក្នុងបន្ទប់ងងឹតដែលមានវាំងននដាច់ភ្លើងនៅថ្ងៃបន្ទាប់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកផលិតសារធាតុ melatonin ។
៣. នៅស្ងៀមៗ តែមួយកន្លែង
ទម្លាប់អាក្រក់នៃភាពអសកម្មបង្កផលអាក្រក់ដល់សុខភាព ហើយថែមទាំងបង្កជាជំងឺមហារីកទៀតផង។ ការសិក្សាបង្ហាញថា អ្នកដែលអង្គុយស្ងៀមគឺ ៤០ ទៅ ៥០ % ទំនងជាកើតជំងឺមហារីកពោះវៀនធំ ជាងអ្នកដែលហាត់ប្រាណទៀងទាត់ ហើយបុរសទំនងជាកើតជំងឺមហារីកក្រពេញប្រូស្តាត។ យកល្អ រៀងរាល់ ២ ម៉ោងម្តង អ្នកគួរក្រោកពីដំណេករយៈពេល ១៥ នាទី។
៤. ផឹកទឹកក្ដៅច្រើនពេក
ការផឹកទឹកក្តៅខ្លាំងពេក អាចដុតបំផ្លាញស្រទាប់បំពង់អាហារ បណ្តាលឱ្យរលាកភ្នាសរំអិល រលាកបំពង់អាហារជាដើម បង្កឱ្យកើតមហារីកបំពង់អាហារក្នុងរយៈពេលយូរ។ យកល្អកុំផឹក ឬញុំាអាហារពេលក្តៅពេក។ ញុំាតែពេលអាហារ ទឹកផឹកប្រហែល ៤០ អង្សាសេ។
៥. ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនពេក
ស្បែករបស់មនុស្ស ប្រសិនបើត្រូវកម្តៅថ្ងៃច្រើន អាចពន្លឿនភាពចាស់នៃស្បែក និងបង្កើនលទ្ធភាពនៃការកើតអាចម៍រុយ អាចបង្កឱ្យកើតមហារីកទាំងវ័យក្មេង។
ចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ៣ រសៀល។ ជាពេលដែលកាំរស្មីយូវីខ្លាំងបំផុត ចៀសវាងចេញក្រៅនៅពេលនេះ ហើយចាត់វិធានការការពារកម្ដៅថ្ងៃឱ្យមានប្រសិទ្ធភាព។
៦. ធ្វើការហួសកម្លាំង
ថ្វីដ្បិតតែការងារហួសប្រមាណមិននាំឱ្យកើតជំងឺមហារីកដោយផ្ទាល់ក៏ដោយ វាអាចធ្វើឱ្យថ្លើម និងសួតធ្វើការកាន់តែធ្ងន់ ហើយនាំឱ្យកើតមហារីកជាយថាហេតុ។ មហារីកកំពូលទាំង ៣ ដែលទាក់ទងនឹងការងារលើសគឺ មហារីកកូនកណ្តុរ មហារីកថ្លើម និងមហារីកសួត។
៧. បរិភោគអាហារដែលមានផ្សិត
អាហារដែលមានផ្សិត អាចផលិតអាហ្វឡាតូស៊ីន។ នេះគឺជាសារធាតុបង្កមហារីកដ៏ខ្លាំងក្លា ដែលអាចនាំឱ្យកើតមហារីកក្រពះ មហារីកថ្លើម។ លើសពីនេះ អាហារដែលមានផ្សិតក៏មានជាតិពុលដូចជា ochratoxin និង aspergillus ដែលត្រូវបានគេស្គាល់ថាជាមហារីកផងដែរ៕
ប្រភព ៖ Phunutoday / Knongsrok