ទម្លាប់ទាំង៥ មុនពេលចូលគេង ដែលអាចជួយឱ្យអ្នកមានសុខភាពល្អ និងអាយុវែង

ទម្លាប់រស់នៅប្រចាំថ្ងៃពិតជាសំខាន់ណាស់ ព្រោះវានឹងជួយដល់សុខភាព និងអាយុជីវិតរបស់យើង។ ទម្លាប់ទាំង៥ខាងក្រោមនេះ នៅពេលយប់មុនចូលគេង នឹងជួយពន្យារអាយុជីវិតរបស់អ្នកឱ្យរស់នៅបានយូរ និងមានសុខភាពល្អប្រសើរ។

១. ត្រាំជើងជាមួយនឹងទឹកក្ដៅឧណ្ហៗ

ផ្នែកឱសថបូព៌ា ប្រៀបធៀបជើងទៅនឹងបេះដូងទីពីរនៃរាងកាយ។ មុនពេលចូលគេង អ្នកគួរតែត្រាំជើងរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ និងឱសថដើម្បីជម្រះមេរីឌីន បង្កើនចរន្តឈាម បង្កើនការរំលាយអាហារ ពង្រឹងភាពស៊ាំ...។

Image_2021 11 17_113448

២. ម៉ាស្សាក្បាលពោះថ្នមៗ

ការម៉ាស្សាក្បាលពោះ មានប្រសិទ្ធភាពគ្រប់គ្រងលំពែង ក្រពះ ពោះវៀន ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ រាគ ទល់លាមក រលាកក្រពះរ៉ាំរ៉ៃ...។ លើសពីនេះការម៉ាស្សាពោះមុនពេលចូលគេង ក៏ជួយកាត់បន្ថយបន្ទុកផងដែរ។ ភាពធ្ងន់ និងភាពមិនស្រួលពីការញុំាច្រើនពេក។

៣. ម៉ាស្សាក្បាល


ការម៉ាស្សាក្បាលថ្នមៗមុនពេលចូលគេង ជួយឱ្យឈាមរត់បានស្រួល បង្កើនការចងចាំ បង្កើនសមត្ថភាពគិតរបស់ខួរក្បាល កាត់បន្ថយភាពអស់កម្លាំង និងជួយឱ្យគេងលក់ស្រួល។

Image_2021 11 17_113349

៤. ច្របាច់ តប់កំភួនជើងថ្នមៗ

មុន​ពេល​ចូល​គេង អ្នក​គួរ​គក់ច្របាច់កំភួនជើង ដោយចាប់ពីជង្គង់ដល់កជើងថ្នមៗ ដើម្បី​ជម្រុញ​ចរាចរ​ឈាម ការពារ​ការ​រមួល​ក្រពើ។

៥. ផឹកទឹកមួយកែវតូច

ការផឹកទឹកមួយកែវតូចប្រហែល ៣០ នាទីមុនពេលចូលគេង នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ទឹកនឹងកាត់បន្ថយ viscosity នៃឈាម និងការពារការសង្គ្រោះបន្ទាន់ដូចជា ការឈឺទ្រូង ការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល៕

ប្រភព ៖ phunutoday / knongsrok