វេជ្ជបណ្ឌិតជនជាតិជប៉ុនមួយរូប បានចែករំលែកវិធីសាស្ត្រ ដែលជួយឱ្យអ្នកអាចសម្រកទម្ងន់បានយ៉ាងលឿន និងសុវត្ថិភាព ថែមទាំងមិនមានការអស់កម្លាំងនោះឡើយ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ និងមានបំណងចង់សម្រកទម្ងន់ គួរតែសាកតាមវិធីនេះ។
១. តែបៃតងផ្សំជាមួយកាហ្វេ
ការសម្រកទម្ងន់ គឺជាបញ្ហាដ៏ធំសម្រាប់ស្ត្រីភាគច្រើន។ ដើម្បីសម្រកទម្ងន់ មនុស្សជាច្រើនត្រូវធ្វើលំហាត់ប្រាណជាប់លាប់ កាត់បន្ថយអាហារក្នុងការទទួលទាន មានអ្នកខ្លះ បង្អត់បាយថែមទៀតផង។
វេជ្ជបណ្ឌិតជនជាតិជប៉ុន Takafumi Kudo បានចែករំលែកជាមួយមនុស្សគ្រប់គ្នាអំពីភេសជ្ជៈ ដែលជួយដុតបំផ្លាញជាតិខ្លាញ់ ជួយឱ្យគាត់ស្រកទម្ងន់ពី ៩២ គីឡូក្រាមមកសល់ត្រឹម ៦៧ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។ វិធីសាស្រ្តនេះ ក៏ត្រូវបានអនុវត្តដោយគាត់ចំពោះអ្នកជំងឺរបស់គាត់ ហើយពួកគេសុទ្ធតែទទួលបានលទ្ធផលវិជ្ជមាន អ្នកខ្លះថែមទាំងស្រកបាន ៦ គីឡូក្រាមក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។
វិធីសាស្រ្តរបស់វេជ្ជបណ្ឌិត Kudo គឺសាមញ្ញណាស់ គាត់ប្រើកាហ្វេ ២៥០ml លាយជាមួយតែបៃតងក្នុងសមាមាត្រ ៣ដងក្នុងមួយថ្ងៃមុនពេលទទួលទានអាហារទាំង៣ពេល។
ដោយពន្យល់ពីប្រសិទ្ធភាពនៃវិធីសាស្ត្រពិសេសនេះ លោកវេជ្ជបណ្ឌិត Kudo បាននិយាយថា ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយធ្វើឱ្យអង់ស៊ីម lipolytic សកម្ម ដែលជួយបំប្លែងជាតិខ្លាញ់ទៅជាថាមពល។ លើសពីនេះ អាស៊ីត chlorogenic នៅក្នុងកាហ្វេ ក៏ជួយកាត់បន្ថយសារធាតុពណ៌ melanin រឹតបន្តឹងក្បាលពោះ កាត់បន្ថយភាពអស់កម្លាំង។
ទន្ទឹមនឹងនេះដែរ តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម catechin ដែលជម្រុញការរំលាយអាហារកោសិកា និងកាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្នុងរាងកាយ។ ការរួមផ្សំនៃតែបៃតង និងកាហ្វេ បង្កើតបានជាកត្តាប្រតិកម្ម ជួយបង្កើនប្រសិទ្ធភាពនៃការសម្រកទម្ងន់ ក៏ដូចជាបង្កើនសមត្ថភាពប្រឆាំងភាពចាស់ផងដែរ។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត Kudo ក៏បាននិយាយដែរថា វិធីសាស្ត្រនេះប្រហែលមិនសក្តិសមសម្រាប់ក្រុមមនុស្សមួយចំនួនទេ។ ប្រសិនបើអ្នកមានអាឡែស៊ីជាមួយកាហ្វេ ឬតែបៃតង សូមកុំអនុវត្តន៍តាមវិធីសាស្ត្រនេះ។ អ្នកដែលមានសម្ពាធឈាមខ្ពស់ គួរចៀសវាងការផឹកកាហ្វេពេលព្រឹក ដើម្បីកុំឱ្យសម្ពាធឈាមឡើងខ្ពស់ពេក។ អ្នកដែលមានជំងឺប្រចាំកាយទាក់ទងនឹងក្រពះ ក៏មិនគួរផឹកកាហ្វេដែរ ព្រោះវាអាចបង្កឱ្យមានការច្រាលអាស៊ីត។
ដូច្នេះហើយ បើចង់អនុវត្តវិធីនេះ ត្រូវចាប់ផ្តើមយឺតៗ។ គ្រាន់តែធ្វើកាហ្វេ និងតែបៃតងបន្តិច បន្ទាប់មកបង្កើនកម្រិតថ្នាំបន្តិចម្តងៗក្នុងរយៈពេលមួយថ្ងៃ។ លើសពីនេះទៀត អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងអ្នកជំនាញផ្សេងទៀត មុនពេលអនុវតតិន៍។
២. តែបៃតង លាយជាមួយនឹង ក្រូចឆ្មា
បន្ថែមពីលើកាហ្វេលាយជាមួយតែបៃតង លោកវេជ្ជបណ្ឌិត Kudo ក៏បានណែនាំភេសជ្ជៈសម្រកទម្ងន់មួយទៀតនោះគឺ តែបៃតងផ្សំជាមួយទឹកក្រូចឆ្មា។ ភេសជ្ជៈនេះងាយស្រួលធ្វើ នាំមកនូវប្រសិទ្ធភាពសម្រកទម្ងន់បានល្អ អ្នកខ្លះថែមទាំងស្រកបានជិត ៧ គីឡូក្រាម បន្ទាប់ពីអនុវត្តវិធីនេះរយៈពេលត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ។
លោក Takafumi Kudo បាននិយាយថា អាស៊ីតនៅក្នុងក្រូចឆ្មាមានប្រសិទ្ធភាពរំញោចមជ្ឈមណ្ឌល satiety ធ្វើឱ្យសរសៃប្រសាទស្ងប់ និងកាត់បន្ថយការឃ្លាន។ បន្ទាប់មកអ្នកនឹងចៀសវាងការញុំាច្រើនពេក។ លើសពីនេះ polyphenols នៅក្នុង lemon ក៏ជួយរារាំងការស្រូបយក triglycerides ផងដែរ។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ Hiroshima ដែលជាអ្នកផលិតក្រូចឆ្មាធំជាងគេនៅក្នុងប្រទេសជប៉ុន ការទទួលទានក្រូចឆ្មាកាន់តែច្រើន កំហាប់ adiponectin ក្នុងរាងកាយកាន់តែខ្ពស់។ សារធាតុនេះត្រូវបានគេស្គាល់ថា ជា leptin និងមានឥទ្ធិពលដុតបំផ្លាញជាតិខ្លាញ់។
ទឹកក្រូចឆ្មាអាចបង្កើនការស្រូបយកសារធាតុ catechins បង្កើនប្រសិទ្ធភាពនៃការដុតខ្លាញ់ មានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មខ្លាំង ជួយប្រឆាំងភាពចាស់ និងការពារជំងឺសរសៃឈាមបេះដូង។
ការផ្សំតែបៃតងជាមួយក្រូចឆ្មា នឹងជួយបង្កើនប្រសិទ្ធភាពនៃការសម្រកទម្ងន់។ វីតាមីន C ក្នុងក្រូចឆ្មាអាចជួយបង្កើនអត្រាស្រូបយកសារធាតុ catechins ក្នុងតែបៃតងដល់ទៅ ១៣ ដង។
អ្នកត្រូវរៀបចំទឹកក្រូចឆ្មា ១ស្លាបព្រាបាយ បន្ថែមតែបៃតង ១៥០ml (ក្តៅ ឬត្រជាក់) លាយឱ្យសព្វ រួចផឹក។ គួរបញ្ជាក់ថា មិនមានការបន្ថែមស្ករ ឬទឹកដោះគោឡើយ។
វេជ្ជបណ្ឌិត Takafumi Kudo បានផ្តល់អនុសាសន៍ឱ្យផឹកទឹកនេះ ២០-៣០ នាទីមុនពេលអាហារ ដើម្បីជម្រុញមជ្ឈមណ្ឌល satiety និងការពារការញុំាច្រើនពេក។ ប្រសិនបើអ្នកធ្វើតែបៃតងដោយខ្លួនឯង សីតុណ្ហភាពល្អបំផុតក្នុងការស្រូប catechins គឺប្រហែល ២០-៨២ អង្សាសេ។ ដូច្នេះអ្នកត្រូវគ្រប់គ្រងសីតុណ្ហភាពរបស់តែ៕
ប្រភព ៖ Phunutoday / Knongsrok