សញ្ញានៃភាពចាស់របស់ស្ត្រី ដែលអាចមើលឃើញបានគឺ ស្បែកមុខ កំប៉េះគូទ សុដន់យារធ្លាក់ ធ្មេញរីក និងក្បាលពោះធំ។
ភាពចាស់ជរា ជាដំណើរការធម្មជាតិដែលគ្មាននរណាអាចចៀសវាងបាន។ ភាពចាស់ជរាធ្វើឱ្យរាងកាយរបស់ស្ត្រីផ្លាស់ប្តូរលឿនណាស់។ ទោះបីជាមិនអាចចៀសបានក៏ដោយ ស្ត្រីអាចពន្យឺតដំណើរការនេះទាំងស្រុងដោយធ្វើរឿងសាមញ្ញៗបំផុត។
១. កាត់បន្ថយការប្រើប្រាស់ស្ករ
ការសិក្សាតាមបែបវិទ្យាសាស្ត្របង្ហាញថា ការកំណត់ការទទួលទានជាតិស្ករនឹងជួយឱ្យអ្នកនៅក្មេងបានយូរ។ ស្ករមានសារធាតុចិញ្ចឹមទាប ហើយស្ទើរតែគ្មានអត្ថប្រយោជន៍ដល់សុខភាពនោះឡើយ។ ស្ករអាចធ្វើឱ្យស្បែកឆាប់ចាស់ បំផ្លាញ collagen និង elastin ប្រូតេអ៊ីនពីរ ដែលត្រូវការដើម្បីការពារ និងផ្តល់សំណើមដល់ស្បែក។
ប្រសិនបើអ្នកទទួលទានជាតិស្ករក្នុងលក្ខខណ្ឌអាចគ្រប់គ្រងបាន (តិចជាង ១០% នៃបរិមាណអាហារសរុបក្នុងមួយថ្ងៃ ដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក) អ្នកនឹងកាត់បន្ថយហានិភ័យនៃការធាត់ខ្លាំង ជំងឺបេះដូង ជំងឺទឹកនោមផ្អែម... ហើយជាការពិតណាស់ស្បែករបស់អ្នក ដំណើរការនៃភាពចាស់ក៏កើតឡើងយឺតជាង។
២. ត្រូវប្រាកដថាអ្នកគេងបានគ្រប់គ្រាន់
ការគេង ៧-៨ ម៉ោងក្នុងមួយយប់ គឺជាវិធីសាស្រ្តមួយដើម្បីជួយពន្យឺតដំណើរការនៃភាពចាស់នៃរាងកាយ។ ចំពោះអ្នកដែលឧស្សាហ៍ចូលគេងយប់ជ្រៅ នឹងធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនខុសប្រក្រតី កាត់បន្ថយមុខងាររបស់អូវែ និងស្បូន និងបង្កើនល្បឿននៃភាពចាស់។ មិនត្រឹមតែប៉ុណ្ណោះ ការចូលគេងយឺត ក៏ធ្វើឱ្យស្ថានភាពស្បែកកាន់តែធ្ងន់ធ្ងរ ហើយទន្ទឹមនឹងនោះ មុខងារការពារក៏ថយចុះផងដែរ។
៣. ផឹកទឹកឱ្យបានច្រើន
៧៥% នៃរាងកាយមនុស្ស គឺជាទឹក។ ប្រសិនបើអ្នកចង់ឱ្យប្រព័ន្ធ និងសរីរាង្គរបស់អ្នកដំណើរការប្រកបដោយប្រសិទ្ធភាព កម្ចាត់ជាតិពុលចេញពីរាងកាយរបស់អ្នក ហើយក្នុងពេលតែមួយផ្តល់សំណើមដល់ស្បែក ដើម្បីឱ្យស្បែករបស់អ្នកមានសុខភាពល្អ និងពោរពេញដោយភាពរស់រវើក នោះជាមធ្យមក្នុងមួយថ្ងៃអ្នកត្រូវការផឹកប្រហែល ២ លីត្រនៃទឹក។
៤. រក្សាភាពវិជ្ជមាន និងរីករាយឱ្យបានច្រើន
ដើម្បីប្រឆាំងនឹងភាពចាស់ ស្ត្រីត្រូវតែរក្សាភាពរីករាយ និងសុទិដ្ឋិនិយមជានិច្ច។ ផ្ទុយទៅវិញ អស្ថិរភាពផ្លូវចិត្ត នឹងពន្លឿនដំណើរការនៃភាពចាស់នៃរាងកាយ។ អារម្មណ៍អវិជ្ជមានជាទៀងទាត់អាចបណ្តាលឱ្យមានជំងឺនៃប្រព័ន្ធ endocrine ប៉ះពាល់ដល់មុខងារខាងក្នុង បង្កើនសម្ពាធឈាម។ ការរក្សាអាកប្បកិរិយាវិជ្ជមាននឹងជួយអ្នកពន្យារភាពចាស់ និងការពារការកើតឡើងនៃជំងឺ។
៥. ជ្រើសរើសអាហារដែលគ្មានជាតិ gluten
Gluten គឺជាឈ្មោះទូទៅសម្រាប់ប្រូតេអ៊ីន ដែលមាននៅក្នុងគ្រាប់ធញ្ញជាតិមួយចំនួន ហើយមានច្រើនបំផុតនៅក្នុងស្រូវសាលី។ Gluten ប៉ះពាល់ដល់ការស្រូបយក និងការរំលាយសារធាតុរ៉ែនៅក្នុងពោះវៀន ដោយបង្អត់ស្បែកនៃសារធាតុរ៉ែ និងសារធាតុចិញ្ចឹមដែលត្រូវការ ដើម្បីរក្សាភាពជាប់បានយូរនៃស្បែក។
ដើម្បីធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ អ្នកគួរតែបោះបង់ចោលនំបុ័ង និងប៉ាស្តា ហើយជំនួសវាដោយបន្លែ មើម ផ្លែឈើដែលសម្បូរវីតាមីន និងអាហារគ្មានជាតិស្ករដូចជា អង្ករ និង quinoa ។
៦. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការអង្គុយយូរដោយមិនបានធ្វើលំហាត់ប្រាណ ងាយនឹងនាំឱ្យធាត់និងពន្លឿនដំណើរការចាស់។ លើសពីនេះ រាងកាយដែលអង្គុយស្ងៀមនឹងកាត់បន្ថយសមត្ថភាពមេតាបូលីសរបស់រាងកាយ ដែលបណ្តាលឱ្យមានការប្រមូលផ្តុំជាតិពុលច្រើនពេក ដែលនឹងធ្វើឱ្យជំងឺឆាប់ស្វែងរកអ្នក។
ដើម្បីទប់ស្កាត់ភាពចាស់ អ្នកគួរតែបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ។ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវមុខងារបេះដូង និងសួត ពង្រឹងភាពស៊ាំរបស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការកម្ចាត់ជាតិពុលចេញពីរាងកាយ ធ្វើឱ្យអ្នកនៅក្មេង និងមានសុខភាពល្អ៕
ប្រភព ៖ Phunutoday / Knongsrok