៧៦៦បើអ្នកឧស្សាហ៍ឃើញសញ្ញាទាំងពីរនេះនៅពេលយប់ វាបង្ហាញថា អ្នកមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ដូច្នេះអ្នកត្រូវមានការប្រយ័ត្នឱ្យបានខ្ពស់។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដ៏គ្រោះថ្នាក់បំផុតមួយ ដោយសារតែជំងឺ និងអត្រាមរណភាពរបស់ជំងឺនេះ ក្នុងពេលបច្ចុប្បន្ន គឺឡើងខ្ពស់ខ្លាំងណាស់។ សូម្បីតែក្នុងពេលបច្ចុប្បន្ន ជំងឺនេះក៏កើតឡើងចំពោះក្មេងៗផងដែរ។ នៅពេលមានជំងឺទឹកនោមផ្អែម អ្នកជំងឺនឹងត្រូវកំណត់រស់នៅជាមួយថ្នាំ និងរបៀបរស់នៅដ៏តឹងតែងតបំផុត។
ដូច្នេះហើយ អ្នកត្រូីវតាមដានសុខភាពរបស់ខ្លួន ជាពិសេស ប្រសិនបើអ្នកឃើញរោគសញ្ញាទាំងពីរនេះ តែងតែកើតឡើងនៅពេលយប់ នោះវាបង្ហាញថា អ្នកកំពុងតែប្រឈម ជាមួយនឹងជំងឺនេះហើយ។
១. មានអារម្មណ៍ស្រេកទឹក ត្រូវការនោមច្រើននៅពេលយប់
នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម ការនោមញឹកញាប់ គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដែលងាយស្រួលចំណាំបំផុត។ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមក្នុងខ្លួននៅតែបន្តកើនឡើង ខួរក្បាលមានភាពរសើបក្នុងការទទួលព័ត៌មាន និងបដិសេធដោយស្វ័យប្រវត្តិ ដែលនឹងនាំឱ្យការនោម កើនឡើងជាញឹកញាប់។ អ្នកថែមទាំងមានអារម្មណ៍ស្រេកទឹក ហើយចង់ផឹកទឹកញឹកញាប់ សូម្បីតែនៅពេលយប់ក៏ដោយ។
២. ឃ្លាននៅកណ្តាលអធ្រាត្រ
រោគសញ្ញាសំខាន់មួយទៀត នៅក្នុងដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម គឺការឃ្លានខ្លាំងនៅពេលយប់។
មូលហេតុគឺដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់ក្នុងខ្លួន នាំឱ្យមានការរំខានដល់លំពែង និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ឃ្លានយ៉ាងឆាប់រហ័ស។ ជាលទ្ធផល ក្រពះរបស់អ្នកតែងតែរញ៉េរញ៉ៃ ហើយចង់រកអាហារដើម្បីបំពេញភាពអត់ឃ្លាននៅពាក់កណ្តាលយប់៕
ប្រភព ៖ Phunutoday / Knongsrok