បើចង់ស្រកទម្ងន់ កុំញុំាផ្លែឈើទាំង ៤ ប្រភេទនេះ

ការ​សម្រក​ទម្ងន់​ជោគជ័យ ឬ​បរាជ័យ​ អាស្រ័យ​លើ​ទម្លាប់​នៃ​ការ​ញុំា​ច្រើន។ បើ​ចង់​ស្រក​ទម្ងន់ អ្នកគួរតែ​ចៀសវាង​ការ​ញុំា​ផ្លែឈើ​៤​មុខ​នេះ ហើយញុំាអាហារ៤មុខនេះជំនួសបាយ។

១. ផ្លែឈើ ៤ ប្រភេទ ដែលអ្នកមិនគួរញុំា ប្រសិនបើអ្នកចង់សម្រកទម្ងន់

​- ផ្លែឈើស្ងួត

ផ្លែឈើស្ងួត ឬដំណាប់ផ្លែឈើ ច្រើនតែមានជាតិស្ករខ្ពស់ និងមានជាតិសរសៃទាប។ ផ្លែឈើស្ងួត មួយកែវមានរហូតដល់ ៥០០ កាឡូរី ខណៈដែល ដំណាប់ផ្លែឈើ មួយកែវមាន ៥០០ កាឡូរី។ ដូច្នេះផ្លែឈើស្ងួតមានសន្ទស្សន៍ glycemic ខ្ពស់ណាស់។ ការ​ទទួល​ទាន​ផ្លែ​ឈើស្ងួត ​ច្រើន​ធ្វើ​ឱ្យ​រាង​កាយ​ផ្ទុក​កាឡូរី​ច្រើន បំផ្លាញ​របប​អាហារ។

- ឪឡឹក

ផ្លែឈើនេះមានជាតិទឹក និងជាតិសរសៃច្រើន ប៉ុន្តែជាផ្លែឈើត្រូពិចដែលមានសន្ទស្សន៍ glycemic ខ្ពស់។ ប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកមិនគួរញុំាច្រើននោះទេ។

Image_2021 12 03_213146

- ចេក

ផ្លែចេកពិតជាល្អសម្រាប់សុខភាព ជាពិសេសអ្នកដែលលេងកីឡា។ ទោះជាយ៉ាងណាក៏ដោយ ចេកមានកាឡូរីខ្ពស់ និងមានជាតិស្ករធម្មជាតិ ដូច្នេះអ្នកដែលស្រកទម្ងន់មិនគួរញុំាច្រើនពេកទេ។

ចេកមួយផ្លែមានប្រហែល ១៥០ កាឡូរី និង ៣៧.៥ ក្រាមនៃកាបូអ៊ីដ្រាត។ គ្រាន់តែទទួលទានចេក ២-៣ផ្លែ/ថ្ងៃ អាចធ្វើឱ្យឡើងទម្ងន់បានយ៉ាងងាយ។ អ្នក​ដែល​ចង់​សម្រក​ទម្ងន់ គួរ​តែញុំាចេកតែ ១ ផ្លែ​ក្នុង​មួយ​ថ្ងៃបានហើយ។

- ស្វាយ

ស្វាយក៏ជាផ្លែឈើមួយប្រភេទ ដែលមានជាតិស្ករខ្ពស់ ដូច្នេះវាអាចប៉ះពាល់ដល់គោលដៅសម្រកទម្ងន់របស់អ្នក ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។ ការ​ញុំាច្រើន​ពេក​ នឹង​ធ្វើ​ឱ្យ​រាងកាយ​ផ្ទុក​ជាតិ​ស្ករ​ច្រើន ងាយ​នឹង​ធ្វើ​ឱ្យ​ឡើង​ទម្ងន់។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​មាន​សុខភាព​ល្អ អ្នក​គួរ​តែ​ញុំា​ផ្លែ​ស្វាយ​ក្នុង​កម្រិត​មធ្យម​ប៉ុណ្ណោះ។


២. អាហារ​៤​មុខ​ អាចញុំាជំនួសបាយស ដើម្បី​ជួយ​សម្រក​ទម្ងន់

Image_2021 12 03_215241

​- នំប៉័ងស្រូវសាលី

នំប៉័ងប្រភេទនេះ ជាផលិតពីស្រូវសាលីទាំងមូល ដោយគ្មានកន្ទក់។ នៅពេលអ្នកញុំា អ្នកនឹងទទួលបានប្រូតេអ៊ីន សារធាតុរ៉ែ និងជាតិសរសៃច្រើនបំផុត និងបង្កើនការឆ្អែត គាំទ្រដល់របបអាហារដ៏មានប្រសិទ្ធភាព។

- Oat

អាហារនេះអាចញុំាជំនួសបាយជារៀងរាល់ថ្ងៃបាន ជាពិសេសនៅពេលព្រឹក។ អាហារប្រភេទនេះមានជាតិស្ករតិចតួច ប៉ុន្តែមានប្រូតេអ៊ីនខ្ពស់ និងជាតិសរសៃរលាយ និងសារធាតុរ៉ែល្អសម្រាប់រាងកាយ។

- អង្ករ​សំរូប

អង្ករសំរូបមិនត្រូវបានកែច្នៃដូចអង្ករសទេ ដូច្នេះវានៅតែរក្សាស្រទាប់សូត្រខាងក្រៅ។ អង្ករប្រភេទនេះមានវីតាមីនជាច្រើន ជាពិសេសជាតិសរសៃ។ នៅពេលអ្នកញុំាអង្ករប្រភេទនេះ អ្នកនឹងមានអារម្មណ៍ឆ្អែតលឿន ឆ្អែតបានយូរ ដូច្នេះអ្នកនឹងញុំាតិចជាងធម្មតា។

- ដំឡូង

ដំឡូងផ្អែមនៅតែត្រូវបានគេស្គាល់ថា ជាអាហារដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយមិនប្រើម្សៅច្រើនពេក។ ថ្វីដ្បិតតែមានថាមពលទាបក៏ដោយ ដំឡូងជ្វាសម្បូរទៅដោយជាតិសរសៃ សារធាតុរ៉ែ វីតាមីន ការ៉ូទីន (គាំទ្រវីតាមីនអា) ជាតិដែក និងកាល់ស្យូម ដើម្បីផ្តល់ឱ្យអ្នកនូវអារម្មណ៍ឆ្អែតបានយូរ៕

ប្រភព ៖ Phunutoday / Knongsrok