ប្រសិនបើអ្នកឃើញសក់ស្កូវលេចឡើងច្រើន វាមិនមែនជាសញ្ញាថាអ្នកចាស់ទេ តែវាអាចជាសញ្ញាព្រមានថាមុខងារនៃសរីរាង្គខាងក្នុងមួយចំនួនកំពុងមានបញ្ហាហើយ។ ជាមួយនឹងអាយុ សក់របស់មនុស្សនឹងប្រែជាពណ៌សបន្តិចម្តងៗ។ ទោះយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មានសក់សតាំងពីក្មេង។
មូលហេតុនៃសក់ពណ៌សចំពោះមនុស្សវ័យក្មេង អាចបណ្តាលមកពីសរីរាង្គខាងក្នុងដែលមិនមានសុខភាពល្អ។ ប្រសិនបើអ្នកឃើញសក់សនៅក្នុង 3 ទីតាំងខាងក្រោម អ្នកត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់អ្នក។
១. សក់ពណ៌សដុះនៅតំបន់ថ្ងាសខាងមុខ
ថ្ងាស គឺជាតំបន់ឆ្លុះនៃលំពែង និងក្រពះ។ ប្រសិនបើអ្នករាគញឹកញាប់ លាមកមិនទៀងទាត់ និងដៃជើងត្រជាក់ វាទំនងជាថាលំពែងចុះខ្សោយ។ ប្រសិនបើបាតុភូតខាងលើរួមជាមួយនឹងការពិតដែលថាសក់របស់អ្នកនៅលើថ្ងាសរបស់អ្នកលេចឡើងច្រើនជាងផ្នែកផ្សេងទៀតនោះអ្នកគួរតែប្រុងប្រយ័ត្ន។
អ្នកដែលមានក្រពះ និងលំពែងខ្សោយ អាចទទួលទានបបរខ្ញីមួយចានរៀងរាល់ ៣-៥ ថ្ងៃសម្រាប់អាហារពេលព្រឹក និងពេលល្ងាច។
វិធីធ្វើ គឺសាមញ្ញណាស់ ដោយគ្រាន់តែដាក់ខ្ញីស្រស់ ៣ក្រាម និងអង្ករ ៦០ក្រាម ចូលក្នុងឆ្នាំង ហើយចម្អិនជាមួយគ្នា។ ពេលញុំា អ្នកអាចបន្ថែមគ្រឿងទេសតាមរសជាតិរបស់អ្នក។ ខ្ញីស្រស់មានគុណសម្បតិ្តក្តៅ រំសាយកម្ដៅ ជួយបញ្ចេញញើស កម្ដៅក្រពះ បំបាត់ការឈឺចាប់ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។
២. សក់ស្កូវនៅខាងក្រោយក្បាល
សក់សច្រើនពេកនៅផ្នែកខាងក្រោយក្បាល អាចបណ្តាលមកពីតម្រងនោមខ្សោយ។ តាមទស្សនៈរបស់ឱសថបុរាណ ប្រសិនបើទឹកកាមរបស់តម្រងនោមមិនគ្រប់គ្រាន់ នោះពួកគេមិនអាចបង្កើតឈាមបានទេ។ យូរៗទៅ ងាយទទួលរងនូវលំហូរឈាមមិនគ្រប់គ្រាន់ ឈាមរត់មិនល្អ ឈាមមិនគ្រប់គ្រាន់ដើម្បីចិញ្ចឹមសក់ និងងាយបង្កជាសក់ស្កូវ។
អ្នកដែលមានជំងឺនេះច្រើនតែមានរោគសញ្ញាដូចជា នោមញឹកញាប់ និងគេងមិនលក់។ នៅពេលដែលជួបប្រទះស្ថានភាពនេះ គួរតែធ្វើការគ្រប់គ្រងតម្រងនោមយ៉ាងសកម្ម ទាំងជួយឱ្យសក់ស្កូវ និងសុខភាពទូទៅប្រសើរឡើង។
ដើម្បីកាត់បន្ថយស្ថានភាពនេះ អ្នកគួរតែពង្រឹងតម្រងនោម និងចិញ្ចឹមមេជីវិតឈ្មោល ញមាអាហារបំប៉នតម្រងនោម ដូចជាសាច់ចៀម អន្ទង់ សណ្តែកខ្មៅ បង្គាជាដើម។
៣. សក់ស្កូវនៅតំបន់ជើងសក់ សៀតផ្កាទាំងសងខាង
នេះគឺជាតំបន់ឆ្លុះបញ្ចាំងនៃថ្លើម និងថង់ទឹកប្រមាត់។ អ្នកដែលក្តៅថ្លើម និងថង់ទឹកប្រមាត់ ច្រើនតែមានអាការក្តៅក្រហាយ ឬធ្លាក់ទឹកចិត្ត អមដោយរោគសញ្ញាដូចជា មាត់ស្ងួត ជូរចត់ ឈឺភ្នែក... ប្រសិនបើស្ថានភាពនេះអូសបន្លាយយូរ វាអាចបង្កគ្រោះថ្នាក់ដល់ថ្លើម ដូច្នេះត្រូវតែព្យាបាលឱ្យបានទាន់ពេលវេលា។
អ្នកដែលមានជំងឺថ្លើមក្តៅ គួរជ្រើសរើសអាហារដែលមានឥទ្ធិពលបំប៉នថ្លើមដូចជា បបរគ្រាប់ផ្កាឈូក តែផ្កាឈូក និងតែផ្កាឈូក។ បើមាត់ជូរចត់ មាត់ស្ងួតខ្លាំង អាចញុំាផ្លែឈូក និងផ្លែដែលមានរសល្វីង។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវផ្សំការពិនិត្យ និងព្យាបាលតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត ដើម្បីសម្រេចបានលទ្ធផលល្អ។
លើសពីនេះ អារម្មណ៍មិនល្អក៏ជាមូលហេតុនៃការឡើងកម្ដៅថ្លើមផងដែរ។ ដូច្នេះហើយ អ្នកគួរតែរក្សាអារម្មណ៍រីករាយ និងស្មារតីសម្រាកឱ្យបានគ្រប់គ្រាន់៕
ប្រភព ៖ Phunutoday / Knongsrok