កាហ្វេមិនមែនគ្រាន់តែជាភេសជ្ជៈ ដែលជួយមនុស្សឱ្យមានអារម្មណ៍ស្វាងនោះទេ។ ភេសជ្ជៈនេះក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀតដល់សុខភាព ជាពិសេសប្រឆាំងនឹងជំងឺ។
១. សត្រូវនៃជំងឺមហារីក
កាហ្វេអាចជួយប្រឆាំងនឹងជំងឺថ្លើម និងមហារីក។ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០១៧ បានរកឃើញថា អ្នកដែលផឹកកាហ្វេ ១ កែវក្នុងមួយថ្ងៃ មានការថយចុះ ២០% ហានិភ័យនៃជំងឺមហារីកថ្លើម ហើយការផឹក ២ កែវ ក្នុងមួយថ្ងៃ កាត់បន្ថយវាបាន ៣៥% ។
ការសិក្សាបន្ថែមទៀតបានបង្ហាញថា កាហ្វេ ៥ កែវបានកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមដល់ទៅ ៥០%។ លើសពីនេះ កាហ្វេមានសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ដែលកាត់បន្ថយហានិភ័យនៃជំងឺមហារីកមាត់បាន ៥០% ដោយការពារពីដុំសាច់ក្នុងមាត់។ ការសិក្សាជាច្រើនផ្សេងទៀតបង្ហាញថា កាហ្វេក៏ប្រឆាំងមហារីកពោះវៀនធំផងដែរ។
២. ការការពារជំងឺ Alzheimer និង Parkinson
ការសិក្សាមួយចំនួនបានបង្ហាញថា ការផឹកកាហ្វេ ៣ កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺ Alzheimer បានរហូតដល់ ៦៥% ។ សម្រាប់អ្នកផឹកកាហ្វេធម្មតា ហានិភ័យនៃការវិវត្តទៅជាជំងឺផាកឃីនសុន ក៏ត្រូវបានកាត់បន្ថយ ២០% ផងដែរ។
៣. ជំនួយសម្រាប់អ្នកជំងឺហឺត
ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ដើរតួនាទីជាថ្នាំពង្រីកទងសួត ដែលអាចធ្វើឱ្យអ្នកដែលមានជំងឺហឺត ដកដង្ហើមបានកាន់តែងាយស្រួល អំឡុងពេលមានការវាយប្រហារកម្រិតស្រាល។ វាស្រដៀងទៅនឹង theophylline ដែលជាថ្នាំបើកផ្លូវដង្ហើមនៅក្នុងសួត។
៤. កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង
ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលផឹកកាហ្វេ ៣-៥ កែវក្នុងមួយថ្ងៃ ងាយនឹងកើតជំងឺសរសៃឈាមបេះដូង ៣ ដង ជាងអ្នកដែលផឹកកាហ្វេប្រភេទផ្សេងទៀត។ ការសិក្សាក៏បានបង្ហាញផងដែរថា មិនមានភាពខុសគ្នាខ្លាំងរវាងការផឹកកាហ្វេ ១កែវ ឬ ៣កែវ នោះទេ ព្រោះបរិមាណតិចតួចនឹងមិនប៉ះពាល់អវិជ្ជមានដល់ដំណើរការនៃប្រព័ន្ធសរសៃឈាមបេះដូងនោះទេ។
៥. បំបាត់ការឈឺចាប់
កំហាប់ខ្ពស់នៃកាហ្វេ អាចជួយឱ្យស្ត្រីអត់ធ្មត់នឹងការឈឺចាប់កាន់តែច្រើន អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Goldsmiths បានរកឃើញថា ការទទួលទានជាតិកាហ្វេអ៊ីន ២៥០ មីលីក្រាមបង្កើនកម្រិតនៃការឈឺចាប់។ ទោះយ៉ាងណាក៏ដោយ ពួកគេមិនបានឃើញឥទ្ធិពលនេះចំពោះបុរសនោះទេ។
ចំពោះការឈឺក្បាល ការរួមផ្សំនៃជាតិកាហ្វេអ៊ីន និងអាស្ពីរីនមានប្រសិទ្ធភាពជាងថ្នាំអាស្ពីរីនតែមួយមុខ។ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេជួយស្រូបយកថ្នាំបំបាត់ការឈឺចាប់ភាគច្រើនបានលឿន។ នេះក៏ជាហេតុផលដែលថ្នាំបំបាត់ការឈឺចាប់ខ្លះ មានជាតិកាហ្វេអ៊ីនក្នុងគ្រឿងផ្សំរបស់វាដែរ។
៦. ការពាររោគប្រគ្រីវ និងក្រួសក្នុងប្រមាត់
ជំងឺរលាកសន្លាក់ បណ្តាលមកពីការរំលាយអាហារមិនល្អនៃរាងកាយ ហើយនាំទៅដល់ការប្រមូលផ្តុំនៃសមាសធាតុផ្សេងៗនៅក្នុងជាលិការរាងកាយ។ ទន្ទឹមនឹងនោះ កាហ្វេជួយសម្រួលដល់ការរំលាយអាហារ ដូច្នេះការផឹកកាហ្វេជាប្រចាំអាចការពាររោគប្រគ្រីវបាន។
លើសពីនេះ សារធាតុមួយចំនួននៅក្នុងកាហ្វេ ដូចជាកាហ្វេអ៊ីន ក៏ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាក្រួក្នុងថង់ទឹកប្រមាត់ផងដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃការវិវត្តទៅជាជំងឺអាចកាត់បន្ថយបាន ៤% ប្រសិនបើអ្នកផឹកកាហ្វេ ៤ កែវក្នុងមួយថ្ងៃ និង ៤៥% ប្រសិនបើអ្នកផឹក ៥កែវ៕
ប្រភព ៖ Phunutoday / Knongsrok