៣ថ្ងៃ បន្ទាប់ពីមករដូវ! អាហារ៤ប្រភេទ ដែលជួយអ្នកបន្សាបជាតិពុលបានយ៉ាងល្អ

ស្ត្រី​ដែល​ប្រើ​អាហារ​ទាំងនេះ​ជាប្រចាំ​ ក្រោយ​ថ្ងៃ​មករដូវ អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព​។

ឈាមជាប់គាំងនៅក្នុងស្បូន គឺជាផ្នែកមួយនៃឈាមរដូវដែលមានសារធាតុមិនបរិសុទ្ធដែលមិនត្រូវបានលុបចោលទាំងស្រុង ទោះបីជារដូវបានបញ្ចប់ក៏ដោយ។ ជាពិសេស​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់​ នឹង​ធ្វើឱ្យ​ឈាម​រដូវ​កកកុញ​ច្រើន។ លើសពីនេះ ថ្លុកឈាមនេះអាចផ្តល់ឱកាសឱ្យបាក់តេរីកើនឡើងនៅក្នុងស្បូន។

វេជ្ជបណ្ឌិត Zeng Youling អនុប្រធាននាយកដ្ឋានសម្ភព និងរោគស្ត្រី មន្ទីរពេទ្យសម្ភព Wuhan បាននិយាយថា ប្រសិនបើស្ត្រីមានជាតិពុលកកកុញ និងឈាមនៅទ្រឹង វានឹងប៉ះពាល់ដល់សុខភាពស្បូន។ នេះគឺជាសរីរាង្គបន្តពូជរបស់ស្ត្រី និងទាក់ទងនឹងអរម៉ូន។

ការ​ចិញ្ចឹម​ស្បូន​ជា​រឿង​មួយ​ដែល​ស្ត្រី​គួរ​ធ្វើ​ ដើម្បី​ការពារ​សុខភាព។ ក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីរដូវត្រូវបានបញ្ចប់ ត្រូវបានបញ្ចប់ អ្នកគួរតែញុំាអាហារ ៤ មុខខាងក្រោមបន្ថែមទៀត ដើម្បីបន្សាបជាតិពុលក្នុងស្បូនរបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាព។

១. ល្ពៅ

Image_2021 12 09_171654

ល្ពៅ គឺជាអាហារសម្បូរជាតិសរសៃ និងប្រូតេអ៊ីនដែលចិញ្ចឹមក្រពះ ជម្រុញការបង្កើតអេម៉ូក្លូប៊ីន និងបង្កើនល្បឿនចរាចរឈាម។ ការ​ញុំា​ផ្លែ​ល្ពៅ​ជា​ប្រចាំ​ជួយ​ការពារ​ការ​ទល់លាមក។ ស្ត្រីដែលញុំាល្ពៅបន្ទាប់ពីថ្ងៃមករដូវ ក៏ជួយរំលាយជាតិពុលនៅក្នុងស្បូន និងបំបាត់ភាពមិនបរិសុទ្ធលើស។

លើសពីនេះ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard ស្ត្រីដែលញុំាល្ពៅជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបាន ៤០%។

២. សណ្តែកក្រហម

Image_2021 12 09_171659

សណ្តែកក្រហម គឺជាអាហារដែលមានសីតុណ្ហភាព (ក្តៅ) ធម្មជាតិ។ ស្ត្រីដែលញុំាសណ្តែកក្រហមជាប្រចាំអាចបំពេញ qi បំប៉នឈាម និងពង្រឹងឆ្អឹង។ ក្រោយ​មក​រដូវ ស្ត្រី​គួរ​ញុំា​អាហារដែល​ធ្វើ​ពី​សណ្ដែក​ក្រហម ដើម្បី​ជម្រុញ​ចរាចរ​ឈាម​ក្នុង​ស្បូន ជួយ​ឱ្យ​ស្បូន​មាន​ភាព​កក់ក្តៅ។


សណ្តែកក្រហមក៏មានឥទ្ធិពលមួយទៀតដែរ ក្នុងការជួយបន្សុទ្ធរាងកាយ បន្សាបជាតិពុលលើស្បែក និងសរីរាង្គផ្សេងៗក្នុងរាងកាយ។ អរគុណផងដែរចំពោះដំណើរការបន្សាបជាតិពុលនេះ សរីរាង្គក្នុងរាងកាយ រួមទាំងស្បូនធ្វើការបានល្អប្រសើរ ការពារជំងឺផ្សេងៗ។

៣. ផ្លែល្វា

Image_2021 12 09_171703

ផ្លែល្វាមានផ្ទុកនូវសារធាតុ monosaccharides និង anthocyanins ជាច្រើន។ សារធាតុទាំងពីរនេះត្រូវបានស្រូបយកដោយរាងកាយរបស់មនុស្ស និងជួយកម្ចាត់ជាតិពុល និងរ៉ាឌីកាល់សេរីនៅក្នុងស្បូនយ៉ាងមានប្រសិទ្ធភាព។

ផ្លែល្វាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មជាក់លាក់។ ស្ត្រី​ដែល​ញុំា​ផ្លែ​ឈើ​នេះ​ជា​ប្រចាំ​ ក៏​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផងដែរ​។ លើសពីនេះ ផ្លែល្វាក៏មានផ្ទុកនូវជាតិសរសៃច្រើនផងដែរ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាជម្រុញការកន្ត្រាក់ស្បូន និងជួយបន្សាបជាតិពុលក្នុងឈាមផងដែរ។

៤. ទឹកឃ្មុំទឹកក្ដៅឧណ្ហៗ

Image_2021 12 09_171708

ទឹកឃ្មុំមានតម្លៃអាហារូបត្ថម្ភខ្ពស់គួរសម។ ស្ត្រី​ដែល​មាន​ទម្លាប់​ផឹក​ទឹក​ឃ្មុំ​ជា​រៀង​រាល់​ថ្ងៃ​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព។ ជាពិសេស ៣ ថ្ងៃបន្ទាប់ពីរដូវត្រូវបានបញ្ចប់ ស្ត្រីដែលផឹកទឹកទឹកឃ្មុំនឹងមានប្រសិទ្ធិភាពល្អណាស់។ វាជួយឱ្យក្តៅ បន្សាបជាតិពុលក្នុងស្បូន ចិញ្ចឹមអូវែ ធ្វើឱ្យប្រសើរឡើងនូវបញ្ហាស្បែក។

ទឹកឃ្មុំក៏មានសារធាតុចិញ្ចឹមជាច្រើន ជាពិសេសវីតាមីន ធាតុដាន អង់ស៊ីមដែលជួយជម្រុញការរំលាយអាហារក្នុងរាងកាយ៕

ប្រភព ៖ Phunutoday / Knongsrok