ទឹកដោះគោនៅតែត្រូវបានគេស្គាល់ថា ជាអាហារសម្បូរជាតិកាល់ស្យូមច្រើន ប៉ុន្តែអ្នកត្រូវដឹងថា មានអាហារដែលសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត។
យោងតាមអ្នកជំនាញអាហារូបត្ថម្ភ មាតិកាកាល់ស្យូមនៅក្នុងទឹកដោះគោ មានត្រឹមតែប្រហែល ១២០mg/១០០g ប៉ុណ្ណោះ។ ដូច្នេះហើយ នេះមិនមែនជាអាហារដែលមានជាតិកាល់ស្យូមច្រើនបំផុតនោះទេ។ បន្ថែមពីលើការបន្ថែមកាល់ស្យូមពីទឹកដោះគោ អ្នកគួរតែញុំាអាហារដែលគេស្គាល់ថាជា "ស្តេចកាល់ស្យូម" បន្ថែមទៀត។ ខាងក្រោមនេះ គឺជាអាហារ៣ប្រភេទ ដែលសម្បូរជាតិកាល់ស្យូមច្រើនបំផុត។
១. ប្រេងល្ង
នេះគឺជាអាហារកំពូលក្នុងចំណោមធញ្ញជាតិ។ អាហារនេះមានឥទ្ធិពលពង្រឹងសរីរាង្គទាំងប្រាំ អភិវឌ្ឍសាច់ដុំ និងពង្រឹងខួរក្បាល។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីដុត ឬរំលីងរួច គ្រាប់ល្ងទាំងមូលនៅតែមានជាតិខ្លាញ់ច្រើន ដែលងាយបង្កឱ្យមានការធុញទ្រាន់ និងមិនរំលាយអាហារ។
ការកែច្នៃគ្រាប់ល្ងទាំងមូលទៅជាប្រេងល្ង នឹងជួយដល់ការរំលាយអាហារ ហើយសារធាតុចិញ្ចឹមទាំងអស់នៅក្នុងវានឹងត្រូវបាន "បញ្ចេញ" យ៉ាងហ្មត់ចត់។ វាមិនត្រឹមតែបង្កើនរសជាតិនៃម្ហូបប៉ុណ្ណោះទេ ប្រេងល្ងក៏ជួយបង្កើនតម្លៃអាហារូបត្ថម្ភនៃម្ហូបផងដែរ។ អាហារនេះ គឺសមរម្យ ជាពិសេសសម្រាប់មនុស្សវ័យកណ្តាល និងមនុស្សចាស់។
ជារៀងរាល់ថ្ងៃ គ្រាន់តែទទួលទានផ្លែល្ងប្រហែល ១០ ក្រាម អ្នកបានបំពេញជាតិកាល់ស្យូមដល់រាងកាយរបស់អ្នក ស្មើនឹងការទទួលទានតៅហ៊ូ ៣០ ក្រាម ឬ ស្ពៃក្តោប ១៤០ ក្រាម។
បរិមាណកាល់ស្យូមពីផ្លែល្ង ត្រូវបានចាត់ទុកថាជាប្រភពធម្មជាតិ និងសុវត្ថិភាពនៃសារធាតុចិញ្ចឹម ដែលជួយដល់សុខភាពឆ្អឹង ធ្មេញ និងអញ្ចាញធ្មេញ ព្រមទាំងការពារជំងឺពុកឆ្អឹងយ៉ាងមានប្រសិទ្ធភាពផងដែរ។
២. ឈីស
ឈីស គឺជាប្រភេទទឹកដោះគោដែលមានជាតិ fermented ឈីស ១ គីឡូក្រាមជាធម្មតាត្រូវការទឹកដោះគោ ១០ គីឡូក្រាមដើម្បីប្រមូលផ្តុំ និង fermented ដូច្នេះវាមានសារធាតុចិញ្ចឹមជាច្រើននិងសម្បូរជាងទឹកដោះគោ។
ឈីសមានផ្ទុកបាក់តេរីអាស៊ីតឡាក់ទិកចំនួនជាក់លាក់មួយ ចំនួនបាក់តេរីនេះច្រើនជាងទឹកដោះគោជូរ ដូច្នេះតម្លៃសុខភាពរបស់វាក៏ខ្ពស់ជាងផងដែរ។
ក្នុងចំណោមផលិតផលទឹកដោះគោ ឈីសមានជាតិកាល់ស្យូមច្រើនបំផុត។ លើសពីនេះ ឈីសក៏មានផ្ទុកសារធាតុចិញ្ចឹមដូចជាវីតាមីន D រួមជាមួយនឹងសារធាតុរ៉ែដូចជាអាស៊ីតហ្វូលិក វីតាមីន A, B2, B12 និង K2។
ដូច្នេះហើយ ឈីសជួយការពារឆ្អឹងឱ្យរឹងមាំ និងចៀសវាងជំងឺពុកឆ្អឹងចំពោះមនុស្សចាស់។ ឈីសងាយស្រូប អ្នកអាចប្រើឈីសមកញុំាដោយផ្ទាល់ ឬអាចញុំាជាមួយគ្រឿងផ្សំផ្សេងៗក៏បាន សុទ្ធតែមានសារធាតុបន្ថែមកាល់ស្យូមល្អណាស់។
៣. បង្គាក្រៀម
បង្គាក្រផមជាមុខម្ហូបដ៏ពេញនិយម ប៉ុន្តែវាត្រូវបានគេប្រដូចទៅនឹង “ហាងកាល់ស្យូម”។ យោងតាមវិទ្យាស្ថានអាហារូបត្ថម្ភ បង្គាក្រៀម ១០០g មានផ្ទុកកាល់ស្យូម ២០០០mg។
នេះជាបង្គាតូចមួយដែលបន្ទាប់សម្ងួតហើយអាចរក្សាទុកបានយូរ។ បង្គាសមុទ្រស្ងួត មានរសជាតិផ្អែម ទន់ ឆ្ងាញ់ សម្បូរជាតិកាល់ស្យូម។ លើសពីនេះ បង្គាក៏សម្បូរទៅដោយម៉ាញេស្យូម ដែលគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងការពារជំងឺសរសៃឈាមបេះដូង។ ការប្រើបង្គាក្រៀមធ្វើស៊ុបមិនត្រឹមតែធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងរាងកាយទៀតផង៕
ប្រភព ៖ Phunutoday / Knongsrok