ការទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ហៗនៅពេលព្រឹក គឺជាទម្លាប់ដ៏ល្អមួយដែលអ្នកអាចធ្វើបាន ដើម្បីធានាដល់សុខភាពរបស់អ្នក ដោយសារតែអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាដូចជា ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ ការសម្រកទម្ងន់។
ក្រូចឆ្មារ គឺជាសារធាតុផ្សំមួយប្រភេទដែលស្ត្រីភាគច្រើនធ្លាប់ស្គាល់ វាមានឥទ្ធិពលវិជ្ជមានជាច្រើនលើរាងកាយ ជាពិសេសស្បែក។ អ្នកអាចប្រើក្រូចឆ្មារដើម្បីសម្រស់ពីខាងក្រៅ ទទួលទានទឹកក្រូចឆ្មារទទួលបានសម្រស់ស្រស់ស្អាតពីខាងក្នុង ដើម្បីបន្ថែមវីតាមីនដល់រាងកាយ។ ក្នុងអត្ថបទនេះ Knongsrok សូមលើកយកអត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ។
១. កាត់បន្ថយការរលាក
ទទួលទានទឹកក្រូចឆ្មារជាទៀងទាត់នឹងកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយ និងជួយអ្នកប្រឆាំងនឹងជំងឺ។ សំខាន់ជាងនេះទៅទៀត ទឹកក្រូចឆ្មាក៏អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងសន្លាក់ ដោយហេតុនេះកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់។
២. ស្រកទម្ងន់
អរគុណចំពោះជាតិសរសៃនៅក្នុងក្រូចឆ្មារ ដែលអាចកម្ចាត់កាកសំណល់ចេញពីរាងកាយ និងកាត់បន្ថយជាតិខ្លាញ់លើស មនុស្សជាច្រើនទទួលទានទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំបន្ទាប់ពីភ្ញាក់ពីគេង និងមុនទទួលទានអាហារពេលព្រឹក ដើម្បីសម្រកទម្ងន់ និងរក្សារាងកាយឱ្យមានសុខភាពល្អ។
៣. ស្បែកស្អាត
ក្រូចឆ្មារមានសារធាតុប្រឆាំងអុកស៊ីតកម្មល្អជាច្រើន ជួយសម្អាតស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាព អ្នកអាចលាបក្រូចឆ្មារដោយផ្ទាល់លើតំបន់ស្បែកខ្មៅ ឬស្នាមសង្វារ ដើម្បីព្យាបាលស្បែកត្រង់តំបន់នោះ។ ហើយការទទួលទានទឹកក្រូចឆ្មាជារៀងរាល់ថ្ងៃ នឹងជួយបន្សាបជាតិពុលក្នុងឈាម ធ្វើឱ្យស្បែកកាន់តែភ្លឺថ្លា និងស្រស់ថ្លា។
៤. បង្កើនប្រព័ន្ធភាពស៊ាំ
វីតាមីន C ត្រូវបានគេស្គាល់ថាសម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយក្រូចឆ្មាសម្បូរទៅដោយវីតាមីន C។ ការណ៍នេះធ្វើឱ្យទឹកក្រូចឆ្មារជាមធ្យោបាយដ៏ល្អក្នុងការសម្អាតប្រព័ន្ធការពារ និងមានសុខភាពល្អ។ មានសុខភាពល្អជារៀងរាល់ថ្ងៃ។
៥. ធ្វើអោយប្រសើរឡើងនូវខួរក្បាល និងប្រព័ន្ធប្រសាទ
កម្រិតប៉ូតាស្យូមទាបត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ និងភ្លេចភ្លាំង។ កង្វះវីតាមីន C ក៏អាចបណ្តាលឱ្យមានភាពតានតឹងផ្នែករាងកាយ និងអស់កម្លាំងផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចឆ្មាមួយកែវពេលព្រឹកមុនទទួលទានអាហារអាចធ្វើឱ្យប្រសើរឡើង ដើម្បីបង្កើនខួរក្បាល និងការផ្តោតអារម្មណ៍របស់អ្នក!
៦. ធ្វើឱ្យប្រសើរឡើងនូវស្មារតី
ប្រសិនបើអ្នកទទួលទានទឹកក្តៅជាមួយនឹងទឹកក្រូចឆ្មារជំនួសឱ្យកាហ្វេនៅពេលព្រឹក អ្នកនៅតែអាចស្វាងដូចធម្មតា។ នេះក៏ជាវិធីជួយអ្នកកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនក្នុងពេលថ្ងៃ។
៧. ព្យាបាលក្លិនមាត់
ទឹកក្រូចឆ្មារអាចបន្សាបក្លិនអាហារ និងក្លិនមិនល្អនៅក្នុងមាត់ ជួយឱ្យខ្យល់ដង្ហើមធម្មតាឡើងវិញបានយ៉ាងឆាប់រហ័ស។ បើទោះជាមាត់ស្ងួតធ្វើឱ្យមានក្លិនមាត់មិនល្អក៏ដោយ ការទទួលទានទឹកក្រូចឆ្មារមួយកែវអាចបន្សាបក្លិនមិនល្អទាំងនេះបាន។
៨. កម្ចាត់ជាតិពុលចេញពីរាងកាយ
មិនត្រឹមតែបំពង់រំលាយអាហាររបស់អ្នកជាកន្លែងតែមួយគត់ដែលជាតិពុលក្នុងរាងកាយរបស់អ្នកត្រូវបានកម្ចាត់ចោលនោះទេ ប៉ុន្តែទឹកក្រូចឆ្មារក៏ជួយជំរុញអង់ស៊ីមដែលជួយឱ្យថ្លើមបញ្ចេញជាតិពុលបានល្អប្រសើរផងដែរ។
៩. ការរំលាយអាហារកាន់តែប្រសើរ
ជាតិពុលក្នុងផ្លូវរំលាយអាហាររបស់អ្នកនឹងត្រូវបានលុបចេញជាមួយនឹងការទទួលទានទឹកក្រូចឆ្មារជាប្រចាំថ្ងៃ។ វាក៏ជួយការពារការក្រហាយចុងដង្ហើម ហើមពោះ និងរាល់រោគសញ្ញានៃការរំលាយអាហារមិនល្អផ្សេងទៀត៕
ក្នុងស្រុករក្សាសិទ្ធ