មុខងារសំខាន់របស់ថ្លើមគឺ កម្ចាត់ចោលនូវកាកសំណល់ទាំងអស់ចេញពីរាងកាយ។ ថ្លើមក៏ជួយគ្រប់គ្រងជាតិខ្លាញ់ និងកាបូអ៊ីដ្រាតក្នុងឈាម ដកជាតិពុលចេញពីឈាម ធ្វើឱ្យអង់ស៊ីមសកម្ម និងរំលាយជាតិអាល់កុលផងដែរ។
ថ្លើមធ្វើកិច្ចការសំខាន់ៗជាង ៣០០ ផ្សេងៗគ្នា ដូច្នេះវាត្រូវបានគេចាត់ទុកថាជាសរីរាង្គអព្ភូតហេតុបំផុតនៅក្នុងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអាហារកែច្នៃ ការប៉ះពាល់ញឹកញាប់ទៅនឹងសារធាតុពុលពីបរិស្ថាន ឬភាពតានតឹង សុទ្ធតែជាកត្តាដែលនាំឱ្យថ្លើមធ្វើការលើសទម្ងន់។
នៅពេលដែលថ្លើមធ្វើការលើសទម្ងន់ មុខងារថ្លើមក្នុងការច្រោះជាតិពុល និងខ្លាញ់លើសចេញពីរាងកាយនឹងចុះខ្សោយ។ ដែលបណ្តាលឱ្យមានជម្ងឺគ្រោះថ្នាក់ជាច្រើនកើតឡើង។
ដើម្បីជម្រុញថ្លើមឱ្យបន្សាបជាតិពុលប្រកបដោយប្រសិទ្ធភាព អ្នកគួរតែទទួលទានអាហារទាំងនេះឱ្យបានទៀងទាត់។
១. ផ្លែក្រូចឆ្មា
ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនអង់ស៊ីមបន្សាបជាតិពុល ជួយសម្អាតថ្លើមតាមបែបធម្មជាតិ។ អ្នកអាចជ្រើសរើសផ្លែក្រូចដូចជា ក្រូច ក្រូចថ្លុង ក្រូចឆ្មាជាដើម។
២. ខ្ទឹម
ខ្ទឹមសត្រូវបានគេចាត់ទុកថាជាឱសថមាស ជួយព្យាបាលជំងឺថ្លើម។ អាហារនេះជួយធ្វើឱ្យអង់ស៊ីមនៅក្នុងថ្លើមសកម្ម ជួយឱ្យថ្លើមកម្ចាត់ជាតិពុលចេញពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ទឹមសក៏មានផ្ទុកនូវសារធាតុ allicin និង selenium យ៉ាងច្រើនផងដែរ។
ទាំងនេះ គឺជាសមាសធាតុធម្មជាតិពីរ ដែលជួយបង្កើនសមត្ថភាពថ្លើមក្នុងការបន្សាបជាតិពុល។ មាតិកាខ្ពស់នៃ methionine នៅក្នុងខ្ទឹមសក៏មានប្រសិទ្ធភាពផងដែរក្នុងការលើកកម្ពស់ការរំលាយជាតិខ្លាញ់នៅក្នុងថ្លើម និងការពារការខូចខាតថ្លើមដែលបណ្តាលមកពីជាតិពុល និងការរលាក។
៣. តែ
តែបៃតងនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនប្រភេទ អត្ថប្រយោជន៍ដ៏ល្បីមួយ គឺការសម្រកទម្ងន់។ លើសពីនេះ តែបៃតងក៏ជួយកម្ចាត់ជាតិខ្លាញ់ចេញពីថ្លើមផងដែរ។ តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលហៅថា catechins ដែលជួយកម្ចាត់ខ្លាញ់កកកុញចេញពីថ្លើម និងជួយកែលម្អមុខងារថ្លើម។
៤. ក្រូចថ្លុង
ក្រូចថ្លុងជាប្រភពសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះហើយ ផ្លែឈើនេះជួយទ្រទ្រង់មុខងារបន្សាបជាតិពុលរបស់ថ្លើម។ ការផឹកទឹកក្រូចថ្លុងមួយពែងអាចជួយឱ្យថ្លើមផលិតអង់ស៊ីមជាច្រើន បង្កើនមុខងារកម្ចាត់សារធាតុពុលចេញពីរាងកាយ។
៥. រមៀត
ដូចខ្ទឹមសដែរ រមៀតគឺជាគ្រឿងទេសដែលប្រើក្នុងផ្ទះបាយ។ មើមនេះល្អ ជាពិសេសសម្រាប់ថ្លើម។ រមៀតមានសារធាតុ curcumin ដែលជួយបណ្តេញជាតិពុល។ លើសពីនេះ វាក៏ជួយជួសជុល និងបង្កើតកោសិកាថ្លើមដែលមានសុខភាពល្អឡើងវិញផងដែរ។
៦. បន្លែបៃតង
នេះត្រូវបានគេចាត់ទុកថាជា “ដៃគូ” ដែលជួយបន្សាបជាតិពុលពីថ្លើមយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងបន្លែពណ៌បៃតង មានសារធាតុក្លរ៉ូហ្វីលច្រើន ដែលអាចជួយថ្លើមកម្ចាត់ជាតិពុលចេញពីបរិស្ថាន ព្រមទាំងបន្សាបលោហធាតុធ្ងន់ និងសារធាតុគីមីមួយចំនួនទៀតនៅក្នុងខ្លួន។
៧. គ្រាប់ Walnut
បន្ថែមពីលើអាស៊ីតខ្លាញ់អូមេហ្គា៣ និងអាស៊ីតអាមីណូ គ្រាប់ Walnut ក៏មានផ្ទុកសារធាតុ arginine ដែលជួយសម្អាតថ្លើមផងដែរ។ Omega-3 ជួយក្នុងការបន្សាបជាតិពុល ដែលល្អសម្រាប់ថ្លើមរបស់អ្នក៕
ប្រភព ៖ Phunutoday / Knongsrok