ភេសជ្ជៈទាំង ៥ មុខខាងក្រោមនេះ ជាភេសជ្ជៈដែលមានតម្លៃថោក ស្រួលធ្វើ ដែលអ្នកអាចធ្វើវាបានដោយខ្លួនឯងនៅផ្ទះផងដែរ។ ជាពិសេសប្រសិនបើទទួលទាននៅពេលព្រឹកព្រលឹម នឹងមានប្រសិទ្ធភាពសម្អាតសរីរាង្គខាងក្នុង ពន្យារអាយុជីវិត មានសម្រស់ក្មេងជាងវ័។
១. ទឹកក្ដៅឧណ្ហ២
នេះគឺជាទឹកដែលមានតម្លៃថោកបំផុត ផ្ទះណាក៏មានដែរ។ ទឹកដែលមើលទៅមិនទាក់ទាញនេះជួយស្ត្រីបន្សុទ្ធ បន្សាបជាតិពុល ផ្តល់សំណើមដល់ស្បែកកាន់តែខ្ពស់។ ការផឹកទឹកក្តៅឧណ្ហៗមួយកែវនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង ក៏ជួយឱ្យការរំលាយអាហារក្នុងរាងកាយប្រព្រឹត្តទៅបានល្អប្រសើរ។
បន្ទាប់ពីភ្ញាក់ពីដំណេក រាងកាយតែងតែស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក។ ដូច្នេះហើយ ការផឹកទឹកក្តៅនៅពេលនេះ រួមនឹងការផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងពេលថ្ងៃ ជួយឱ្យរាងកាយរក្សាជាតិទឹកបានល្អ។ ថ្វីដ្បិតតែការផឹកទឹកមិនគ្រប់គ្រាន់ដើម្បីការពារភាពជ្រីវជ្រួញក៏ដោយ ក៏មនុស្សដែលមានទម្លាប់ទទួលទានទឹកនៅពេលភ្ញាក់ពីគេង តែងតែមានស្បែកមានសុខភាពល្អ ក្មេងជាងវ័យជាងអ្នកមិនផឹក។
២. ទឹកក្ដៅទឹកឃ្មុំ
ប្រសិនបើអ្នកមិនចូលចិត្តរសជាតិសាបនៃទឹកចម្រោះ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចទៅក្នុងនោះក៏បាន។ ការទទួលទានទឹកក្ដៅឧណ្ហៗ លាយជាមួយនឹងទឹកឃ្មុំពេលពោះទទេ មិនត្រឹមតែជួយបំពេញជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសារធាតុចិញ្ចឹមផងដែរ។
៣. តែខ្ញី
ដោយសារតែខ្ញីមានធម្មជាតិក្តៅ បើអ្នកផឹកវានៅពេលព្រឹក វានឹងជួយឱ្យអ្នកមានអារម្មណ៍កក់ក្តៅ បន្សាបជាតិពុលក្នុងក្រពះ និងសម្អាតពោះវៀនបានយ៉ាងល្អ។
ក្រៅពីនេះ ខ្ញីមានឥទ្ធិពលជាថ្នាំបញ្ចុះទម្ងន់ ជួយឱ្យពោះវៀនស្អាត និងមានសុខភាពល្អ ។ នេះគឺជាកត្តាឈានមុខគេមួយ ដែលជួយពន្យារអាយុជីវិត។ ដូច្នេះនៅពេលព្រឹក អ្នកគួរតែផឹកតែខ្ញីក្តៅៗ ដើម្បីសម្អាតសរីរាង្គខាងក្នុង និងរស់នៅបានយូរ។
៤. ក្រូចឆ្មា
កាកសំណល់ដែលកកកុញក្នុងរាងកាយរយៈពេលយូរ នឹងប្រែទៅជាជាតិពុលដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងស្បែករបស់អ្នក។ នៅពេលព្រឹក ពេលភ្ញាក់ពីគេង ផឹកទឹកក្តៅមួយកែវ ជាមួយនឹងក្រូចឆ្មាស្រស់ពីរបីចំណិត ដើម្បីជួយបន្សាបជាតិពុលយ៉ាងមានប្រសិទ្ធភាព។
នេះត្រូវបានគេចាត់ទុកថាជាទឹកដ៏ល្អបំផុតដើម្បីជួយបន្សាបអាស៊ីតក្នុងរាងកាយ និងកម្ចាត់ជាតិពុលពីក្នុងខ្លួនរបស់អ្នក។ សម្រាប់អ្នកដែលមានក្លិនមាត់មិនល្អ ទឹកក្រូចឆ្មាក៏អាចជួយកែលម្អស្ថានភាពនេះបានយ៉ាងប្រសើរផងដែរ។
៥. ឪឡឹក និងទឹកក្រូចឆ្មា
ទឹកឪឡឹកជាមួយទឹកក្រូចឆ្មាពីរបីតំណក់ នឹងជាទឹកបន្សាបជាតិពុលដ៏អស្ចារ្យ ស័ក្តិសមសម្រាប់ផឹកនៅពេលព្រឹក។
យោងតាមការស្រាវជ្រាវ ទឹកក្រូចឆ្មា និងទឹកឪឡឹកមានផ្ទុកសារធាតុ citrulline ។ នេះគឺជាសមាសធាតុដែលជួយសរីរាង្គក្នុងរាងកាយកម្ចាត់ជាតិពុល និងកម្ចាត់អាម៉ូញាក់ចេញពីរាងកាយ។
យោងតាមឱសថបូព៌ា នេះគឺជាទឹកដ៏អស្ចារ្យសម្រាប់អ្នកដែលមានបញ្ហានោមទាស់ និងថ្លើមក្ដៅ។ យោងតាមឱសថបុរាណរបស់ឥណ្ឌា ឪឡឹករួមផ្សំជាមួយក្រូចឆ្មាបង្កើនការស្រូបយកវីតាមីន C មាតិកាកាឡូរីទាបណាស់។ បើមិនមានបញ្ហាក្រពះទេ ការផឹកទឹកពេលព្រឹក គឺសមបំផុត៕
ប្រភព ៖ Phunutoday / Knongsrok