ការទទួលទានទឹកក្រូចឆ្មាក្តៅឧណ្ហៗ មួយកែវនៅពេលព្រឹក នឹងជួយដល់ការបន្សាបជាតិពុលក្នុងរាងកាយ ការសម្រកទម្ងន់ និងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដែលជួយដល់សុខភាព។
ទទួលទានទឹកក្រូចឆ្មាក្តៅមួយកែវនៅពេលព្រឹក រាងកាយទទួលបានអត្ថប្រយោជន៍ដ៏មានតម្លៃ៤យ៉ាង។
១. ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ
ធម្មជាតិអាស៊ីតនៃក្រូចឆ្មា ត្រូវបានគេជឿថា អាចជួយដល់បរិយាកាសអាស៊ីតដ៏ល្អបំផុតក្នុងក្រពះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានបញ្ហាទាក់ទងនឹងដំបៅក្រពះ គួរតែប្រយ័ត្នពេលផឹកទឹកក្រូចឆ្មា មិនគួរផឹកទឹកក្រូចឆ្មាពេលពោះទទេ និងកុំផឹកទឹកក្រូចឆ្មាច្រើនពេក។ យកល្អ ទឹកក្រូចឆ្មាក្តៅគួរត្រូវបានលាយជាមួយទឹកឱ្យបានសមល្មម។
២. ជម្រុញការស្រូបយកសារធាតុរ៉ែ
វីតាមីន C ក្នុងក្រូចឆ្មាត្រូវបានគេបង្ហាញថា ជួយបង្កើនការស្រូបយកសារធាតុរ៉ែ។ លើសពីនេះទៀត វីតាមីន C គឺជាវីតាមីនមួយក្នុងចំណោមវីតាមីនទូទៅបំផុត ដែលមាននៅក្នុងបន្លែ និងផ្លែឈើ។
ផឹកទឹកក្រូចឆ្មាក្តៅមួយកែវនៅពេលព្រឹកមុនពេលញុំាអាហារ នឹងជួយឱ្យរាងកាយរបស់អ្នកបង្កើនសមត្ថភាពស្រូបយកសារធាតុរ៉ែ។
៣. គាំទ្រការសម្រកទម្ងន់
ទឹកក្រូចឆ្មាមានផ្ទុកសារជាតិ pectin ដែលជាទម្រង់នៃជាតិសរសៃរលាយដែលត្រូវបានបង្ហាញថា អាចជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្រកទម្ងន់។ ប្រសិនបើអ្នកផឹកវាជាមួយស្ករតិចតួច ឬទឹកឃ្មុំជារៀងរាល់ព្រឹក នោះភេសជ្ជៈនេះនឹងជួយកាត់បន្ថយការទទួលទានកាឡូរីពីរបបអាហាររបស់អ្នក។
៤. បំបាត់ការឈឺក្រពះ
ប្រសិនបើអ្នកចូលគេងដោយឆ្អែតខ្លាំង ការក្រហាយទ្រូង និងហើមពោះអាចបន្តរហូតដល់ព្រឹកបន្ទាប់។
ទឹកក្តៅមួយកែវជាមួយក្រូចឆ្មានៅពេលព្រឹក នឹងសម្អាតប្រព័ន្ធរាងកាយ ហើយសារជាតិ flavonoids នៅក្នុងក្រូចឆ្មានឹងជួយកាត់បន្ថយជាតិអាស៊ីតនៃក្រពះ ដូច្នេះអ្នកត្រលប់មកធម្មតាវិញយ៉ាងឆាប់រហ័ស៕
ប្រភព ៖ Phunutoday / Knongsrok