សញ្ញាព្រមានទាំង ៧ នៃជំងឺមហារីកកំពុងវិវត្ត ប៉ុន្តែ 90% មនុស្សតែងតែព្រងើយកន្តើយ

ជំងឺមហារីកជាជំងឺដ៏គ្រោះថ្នាក់ដែលគ្មាននរណាម្នាក់ចង់កើតឡើយ ប៉ុន្តែវាក៏ជាជំងឺដែលពិបាករកឱ្យឃើញផងដែរ ព្រោះរោគសញ្ញាដំបូងតែងតែច្រឡំជាមួយនឹងជំងឺតូចៗផ្សេងទៀត។ នៅពេលដែលរាងកាយរបស់មនុស្សមានបញ្ហា វាបញ្ជូនសញ្ញាមកយើងក្នុងទម្រង់ជារោគសញ្ញា ដើម្បីអោយអ្នកដឹងថាមានអ្វីមួយខុសប្លែក។ គួរឲ្យសោកស្តាយ មនុស្សជាច្រើនមិនអើពើនឹងរោគសញ្ញាទាំងនេះ ហើយគិតថាវាគ្រាន់តែជាជំងឺស្រាលតូចតាចប៉ុណ្ណោះ អ្វីៗនឹងល្អប្រសើរ។

រោគសញ្ញាមួយចំនួនដែលអាចជាសញ្ញាព្រមានអំពីជំងឺមហារីក ហើយអ្នកគួរតែយកចិត្តទុកដាក់ ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះនៅលើខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់ សូមកុំគិតថាវាជាមហារីកភ្លាមៗ ប៉ុន្តែកុំព្រងើយកន្តើយ។ ទោះជាយ៉ាងណាក៏ដោយ ជាការល្អបំផុតទៅពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិត។

1. កើតមានដុំសាច់នៅលើស្បែក

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua 1459 Skin_cancer 732x549 Thumbnail 1 732x549 1637728746 308 Width600height450

ដុំសាច់ត្រូវបានគេចាត់ទុកថាជាសញ្ញានៃជំងឺមហារីកស្បែក ឬមហារីកសុដន់។ រោគសញ្ញាផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្នរួមមាន:

-​​ ដុំសាច់រឹងនៅក្នុងសុដន់ ឬក្លៀក។

- រលាកស្បែកដោយគ្មានមូលហេតុ ឬកន្ទួលដែលមិនទាក់ទងនឹងអាហារ ឬអាឡែស៊ីលើគ្រឿងសម្អាង។

- មានដំបៅនៅកណ្តាលដុំសាច់។

- ប្រជ្រុយចំឡែកកើតនៅលើស្បែក ឬការផ្លាស់ប្តូររូបរាងនៃចំណុចកំណើតរបស់ប្រជ្រុយ។

2. ក្អកជាប់រហូត

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua 20201220_ho 1637728746 305 Width600height413

ការ​ក្អក​ជាប់​រហូត​មិន​បាត់ គឺជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​សួត។ រោគសញ្ញាបន្ថែមដូចជា៖

- ការថយចុះចំណង់អាហារ។

- បាត់បង់ទំងន់រាងកាយភ្លាមៗ។

- នៅដំណាក់កាលក្រោយ មហារីកសួតអាចបណ្តាលឱ្យក្អកមានឈាម និងពិបាកដកដង្ហើម។

3. រមាស់ស្បែក

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua Ngua Duoi Da Trong Da 1637728746 123 Width600height400

ក្នុងករណីភាគច្រើន កន្ទួលលើស្បែកមិនទាក់ទងនឹងដុំសាច់នោះទេ ប៉ុន្តែបទពិសោធន៍ព្យាបាលបានបង្ហាញពីទំនាក់ទំនងយ៉ាងច្បាស់លាស់រវាងជំងឺមហារីក និងស្ថានភាពនៃកន្ទួលរមាស់នេះ។

- បញ្ហាដុំសាច់ស្បូនអាចបណ្តាលឱ្យរមាស់ប្រដាប់បន្តពូជ។

- មហារីកខួរក្បាលអាចបណ្តាលឱ្យរមាស់ក្នុងរន្ធច្រមុះ។

4. បញ្ហាពោះវៀន

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua 090920112053 800 Lg 1637728746 926 Width600height400

បញ្ហាពោះវៀនដូចជាមហារីកពោះវៀនអាចបណ្តាលឱ្យមានរោគសញ្ញាដូចខាងក្រោមៈ

- ឈាមក្នុងលាមក។

- មានទឹករំអិល ឬខ្ទុះពេលបន្ទោបង់


- មិនអាចគ្រប់គ្រងការបន្ទោរបង់បាន។

5. មានបញ្ហាពេលនោម

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua Suy Than 1 1637728870 233 Width600height399

ទាំងនេះ​អាចជា​សញ្ញា​នៃ​ជំងឺមហារីក​តម្រងនោម ដែល​ត្រូវបាន​រកឃើញ​ជាមួយនឹង​រោគសញ្ញា​បន្ថែមមួយចំនួនទៀត​ផងដែរ​៖

- ឈាមនៅពេលនោម។

- ជម្ងឺលើសឈាម។

- ឈឺចាប់ក្នុងតម្រងនោម(ក្រលៀន)។

- ភាពទន់ខ្សោយរ៉ាំរ៉ៃ។

6. ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua 1542459550 152 Giam Can Dot Ngot Cho Chu Quan Do C 1637728746 246 Width600height368

ការសម្រកទម្ងន់ដែលមិនអាចពន្យល់បានអាចកើតឡើងនៅពេលដែលអ្នកមានជំងឺមហារីកក្រពះ។ នៅដំណាក់កាលដំបូង ការពិនិត្យព្យាបាលគឺមិនសូវច្បាស់ទេ។ ទោះយ៉ាងណាក៏ដោយ រោគសញ្ញាខាងក្រោមគឺជាការបង្ហាញពីការឈានដល់មហារីកក្រពះដំណាក់កាលដំបូង៖

- ធុញទ្រាន់នឹងការបរិភោគសាច់។

- ឆាប់ឆ្អែត (អារម្មណ៍ដែលអ្នកបានញ៉ាំច្រើនពេក នៅពេលដែលការពិតអ្នកបានញ៉ាំក្នុងបរិមាណតិចតួច)។

- ភាពស្លេកស្លាំង។

- ភាពលំបាកនៃចលនាអាហារតាមពោះវៀន។

7. ឈឺបំពង់ក

7 Trieu Chung Ban Dau Cua Benh Ung Thu Bi 90 Nguoi Dan Bo Qua 20191001_025942_270713_dau Hong 1637728746 629 Width600height338

ការឈឺបំពង់កជាប់រហូតអាចជារោគសញ្ញានៃជំងឺមហារីកបំពង់ក។ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ឆាប់ៗ​ប្រសិនបើ​មាន​រោគសញ្ញា​ខាងក្រោម​នេះ​៖

- ពិបាកដកដង្ហើម និងការលេប។

-​មាន​អារម្មណ៍​ថា​មាន​ដុំ​សាច់​ក្នុង​បំពង់ក និង​មាន​អារម្មណ៍​ថា​ដុំ​សាច់​នោះ​រីក​ធំ ។

- ស្អកនាំឱ្យបាត់បង់សំឡេង។

- ក្អកមានឈាម ខ្យល់ដង្ហើមមិនល្អ។

សញ្ញា​ទាំងនេះ​មិន​ប្រាកដថាជា​មហារីក​១០០%ទេ ព្រោះ​វា​អាច​ទាក់ទង​នឹង​ជំងឺ​ផ្សេងៗ​។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសម្គាល់ឃើញចំណុចណាមួយខាងលើ សូមកុំព្រងើយកន្តើយ។ ទៅជួបគ្រូពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះមិនថាជំងឺអ្វីនោះទេ ការព្យាបាលទាន់ពេលវេលាគឺមានប្រយោជន៍ល្អសម្រាប់អ្នកដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕

ប្រែសម្រួល៖ វីរៈ