តេស្តចិត្តសាស្រ្ត ៖ វត្ថុអ្វីដែលអ្នកឃើញមុនគេ នោះនឹងបញ្ជាក់ថានឹងមានអ្វីថ្មីចូលមកក្នុងជីវិតអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រទាំងអស់គ្នា តាមរយៈរូបដំបូងដែលអ្នកមើលឃើញមុនគេ ក្នុងមួយផ្ទាំងនេះ តើអ្នកមើលឃើញរូបអ្វីមុនគេទៅ?

A. កូនក្មេងជិះស្គី

B. ពន្លឺភ្លើងភ្លឹបភ្លែតរបស់អំពិលអំពែក

C. ពន្លឺព្រះចន្ទ្រ

D. ព្រៃដែលពាសពេញដោយព្រិល

Image_2021 11 12_230819

ខាងក្រោមនេះ គឺជាចម្លើយរបស់អ្នក!

A. កូនក្មេងជិះស្គី

អ្នកប្រហែលជាបានជួបនឹងអ្នកដែលអាចជួយទំនុកបម្រុងអ្នក ឬអាចជាប្តី/ប្រពន្ធ ឬក៏ជាមិត្តយល់ចិត្តរបស់អ្នក សរុបសេចក្ដីទៅ អ្នកជួយទំនុកបម្រុងម្នាក់នេះអាចនាំមកឱ្យអ្នកនូវសុភមង្គលដ៏ពេញលេញ អាចនៅក្នុងជីវភាពប្រចាំថ្ងៃផ្តល់ថាមពលដ៏ខ្លាំងក្លាដល់អ្នក ផ្តល់ឱ្យអ្នកនូវការជួយជ្រោមជ្រែង និងភាពលួងលោមដល់អ្នក។ អ្វីដែលចាំបាច់ត្រូវប្រយ័ត្ននោះគឺ មានរឿងខ្លះអ្នកត្រូវគិតវែងឆ្ងាយ មិនមែនយោងតាមគំនិតយោបល់ខ្លួនចេះតែបដិសេធនោះទេ ហើយអ្នកក៏ត្រូវស្តាប់យោបល់របស់គេឯងដែរ ។

B. ពន្លឺភ្លើងភ្លឹបភ្លែតរបស់អំពិលអំពែក

អ្នកនឹងអាចជិតដល់គូក្នុងពេលឆាប់ៗនេះ ក្នុងពេលនោះអ្នកគ្រាន់តែឃើញគេភ្លាម គឺដក់ជាប់ចិត្តតែម្តង។ តែសូមរំឭកថា អ្នកគួររៀបឫកពារឱ្យបានល្អ និងពាក្យសម្ដីរបស់អ្នកនៅរាល់ពេលដែលជួបមនុស្សដែលអ្នកមិនធ្លាប់ស្គាល់លើកដំបូង ព្រោះថាគេនឹងអាចចាប់អារម្មណ៍ និងសង្កេតមើលលើរូបអ្នកវិញដែរ នៅពេលដែលគេចាប់ផ្តើមប្រាស្រ័យទាក់ទងជាមួយអ្នក អ្វីដែលសំខាន់នោះគឺ ពេលដែលអ្នកជួបមនុស្សម្នាក់នោះហើយ តើអ្នកអាចទទួលគេបានប៉ុនណា យល់ពីគេបានប៉ុនណា និយាយសរុបទៅ និស្ស័យស្នេហ៍របស់អ្នកនឹងចាប់ផ្តើមបើកទំព័រថ្មីហើយ។

C. ពន្លឺព្រះចន្ទ្រ

អ្នកអាចនឹងស្គាល់មិត្តភក្តិថ្មីៗ ដែលមានភាពស៊ីសង្វាក់ជាមួយអ្នក នៅក្នុងការរាប់អានមិត្តភក្តិដែលស្គាល់ចិត្តថ្លើមគ្នាបែបនេះ មិនមែនជារឿងងាយនោះទេ បើអ្នកបានជួបមនុស្សបែបនេះហើយ អាចរាប់អានគេជាមិត្តជិតស្និទ្ធនោះ ពិតជាសំណាងណាស់។ មិត្តម្នាក់នេះមិនត្រឹមតែកំដរនៅក្បែរខ្លួនអ្នកទេ នៅអាចនាំព័ត៌មានជាច្រើនប្រាប់ដល់អ្នកទៀតផង ហើយគេនឹងយកនូវបទពិសោធន៍ជាក់ស្តែងរបស់គេមកចែករំលែកដល់អ្នក និយាយចំពោះអ្នក ពិតជាអ្នកដែលមានគុណនៅក្នុងជីវិតរបស់អ្នក ។

D. ព្រៃដែលពាសពេញដោយព្រិល

អ្នកនឹងអាចទទួលបានប្រាក់លាភ ប៉ុន្តែច្រើនឬតិចនោះ បច្ចុប្បន្នគឺមិនទាន់ឱ្យអ្នកដឹកច្បាស់នោះទេ សរុបឱ្យខ្លីទៅ នៅចុងឆ្នាំនេះអ្នកគួរតែបង្កើតគម្រោង និងគិតគូរឱ្យបានល្អិតល្អន់បន្តិច ដើម្បីញុំាងឱ្យខ្លួនរឹតតែមានឱកាសក្នុងការបញ្ចេញស្នាដៃ ឬការទទួលបានការងារមុខរបរថ្មីសម្រាប់រូបអ្នក តែនៅក្នុងខណៈពេលនេះ បើអ្នកចេះត្បិតត្បៀតសន្សំសំចៃទៀតនោះវានឹងកាន់ប្រសើរ ព្រោះថាអ្នកបានទុកបម្រុងប្រាក់ដែលរកបានទាំងនោះ ដើម្បីយកទៅអភិវឌ្ឍន៍ថ្ងៃខាងមុខរបស់អ្នក៕

អត្ថបទ ៖ Mythical Bird / Knongsrok