តេស្តចិត្តសាស្រ្ត ៖ អ្វីដែលអ្នកមើលឃើញមុនគេ អាចទាយដឹងថាអ្នកជាមនុស្សមានមហិច្ឆតា ឬក៏អ្នកជាមនុស្សសាមញ្ញ?

តើរូបអ្វី ដែលអ្នកមើលឃើញមុនគេ រូបដែលអ្នកមើលឃើញ នឹងបង្ហាញឱ្យអ្នកបានដឹងថា អ្នកជាមនុស្សសាមញ្ញធម្មតា ឬជាមនុស្សដែលមានមហិច្ឆតាធំ? តោះ! សាកល្បង ធ្វើតេស្តតាមបែបចិត្តសាស្ត្រទាំងអស់គ្នា។

 

Image_2021 11 17_000131

លទ្ធផលតេស្ត

1. ចម្លើយ A

អ្នក គឺជាមនុស្សដែលពោពេញដោយមហិច្ឆតាខ្ពស់ និងមិនសុខចិត្តរស់នៅក្នុងភាពសាមញ្ញឡើយ ទោះជារូបរាងខាងក្រៅរបស់អ្នកមើលទៅដូចជាសាមញ្ញក៏ពិតមែន តែមហិច្ឆតារបស់អ្នកធំជាងរូបរាងដែលអ្នកបង្ហាញចេញទៅ ដូច្នេះអ្នកសុខចិត្តញុំាងឱ្យខ្លួនទៅសាកល្បងឆ្លងកាត់ឧបសគ្គ ទៅខិតខំប្រឹងប្រែង ក៏មិនព្រមរស់នៅក្នុងភាពសាមញ្ញគ្មានអ្វីទាំងអស់នោះដែរ។

មនុស្សដូចជាអ្នក រមែងតែងមានឆន្ទៈមុតមាំ ក្នុងដំណើរផ្លូវជីវិតរបស់អ្នកតែងដេញតាមក្តីស្រមៃ អ្នកប្រៀបដូចជាទេវតាប្រយុទ្ធមួយរូបអ៊ីចឹង ពីដើមដល់ចប់ គឺពោរពេញដោយភាពជឿជាក់ អ្នកមានទឹកចិត្តឆ្ពោះទៅមុខជារៀងរហូត ទោះបីជាពេលខ្លះ អ្នកត្រូវបានគេមើលស្រាលមែន តែអ្នកមិនបានទុកវាក្នុងចិត្តឡើយ គឺអ្នកតែងតែដើរតាមឧត្តមគតិរបស់ខ្លួនរហូតមក។

2. ចម្លើយ B

អ្នកជាមនុស្សទន់ភ្លន់ម្នាក់ និងជាមនុស្សចេះស្តាប់ហេតុផល ក្នុងមួយជីវិតរបស់អ្នកចង់បានការរស់នៅដោយសុខស្ងប់ មិនដែលចេះចង់បានភាពមានបានស្តុកស្តម្ភពេកឡើយ ហើយអ្នកក៏ជាមនុស្សដែលឆាប់ស្កប់ស្កល់ផងដែរ ឱ្យតែអាចរស់នៅជាមួយគ្រួសារដោយភាពរីករាយគឺបានហើយ។ អ្នកតែងតែចេះរៀបចំជីវិតដោយមានសណ្តាប់ធ្នាប់ ទោះបីជារាងសាមញ្ញបន្តិចមែន អ្នកបែរជាគ្មានអ្វីបារម្ភទៅវិញ អ្នកបែរជាកាន់តែរស់នៅដោយភាពធូរស្រាល។

អ្នក គឺជាមនុស្សដែលពោរពេញដោយសុទិដ្ឋិនិយម រឿងអ្វីក៏ដោយ អ្នកសុទ្ធតែគិតទៅរកភាពវិជ្ជមាន ពីដើមមកអ្នកក៏មិនដែលព្រោះតែរឿងទុក្ខសោកមួយពេលធ្វើឱ្យខ្លួនកើតទុក្ខហួសហេតុពេកនោះទេ អ្នកចេះស្តាយស្រណោះពេលវេលានៅចំពោះមុខ។ អ្នកយល់ថាមួយជីវិតនេះខ្លីណាស់ គួរតែរស់នៅដោយភាពរីករាយ ដូច្នេះមួយជីវិតរបស់អ្នកគឺរស់នៅដោយសុខសាន្ត និងសាមញ្ញ។

3. ចម្លើយ C

អ្នកគឺជាមនុស្សម្នាក់ដែលមានចរិតចុះសម្រុងនឹងគេឯង ពីដើមមកអ្នកមិនដោយសារតែបញ្ហាតូចតាចហើយកើតក្តីខ្វល់ខ្វាយឡើយ ម្យ៉ាងទៀតអ្នកមានទស្សនៈវែងឆ្ងាយ គំនិតរបស់អ្នកធំទូលាយ នៅក្នុងចិត្តអ្នកបានលាក់ទុកនូវភាពដ៏ស្រស់ស្អាតជានិច្ច។

នៅពេលដែលអ្នកធ្វើការ អ្នកតែងតែដៅគោលដៅមួយសម្រាប់ខ្លួនឯង ហើយអ្នកមិនមែនដូចមនុស្សភាគច្រើនឡើយ ធ្វើការឱ្យតែបាននោះទេ ដូច្នេះមនុស្សដូចជាអ្នក អាចសន្សំចំណេះដឹងបន្តិចបន្តួចដើម្បីតែបង្កើនសមត្ថភាពរបស់ខ្លួន ថ្ងៃអនាគតអាចក្លាយជាអ្នកធំ និងកាន់កិច្ចការធំបាន។

និយាយចំពោះអ្នក អ្វីដែលសំខាន់នោះគឺ មិនត្រឹមតែសម្លឹងមើលពេលវេលាធម្មតានោះទេ នៅត្រូវក្តោបក្តាប់ឱកាសរាល់លើកទៀតផង ពេលដែលជួបនឹងឱកាសល្អត្រូវតែប្រញាប់ចាប់ឱ្យបានមុន កុំឱ្យព្រោះតែភាពស្ទាក់ស្ទើរ ធ្វើឱ្យបាត់ឱកាសឱ្យសោះ៕

អត្ថបទ ៖ Mythical Bird / Knongsrok