តេស្តចិត្តសាស្រ្ត ៖ ជ្រើសរើសឥន្ទធនូដែលអ្នកចូលចិត្តបំផុត អាចទាយដឹងថា មានរឿងល្អអ្វីដែលកើតឡើងចំពោះអ្នក

តោះ! សាកល្បងធ្វើតេស្តតាមបែបចិត្តសាស្ត្រ ដោយគ្រាន់តែជ្រើសរើសឥន្ទធនូមួយដែលអ្នកពេញចិត្តជាងគេ នោះនឹងអាចដឹងថា តើនឹងមានរឿងល្អអ្វីខ្លះ កើតឡើងចំពោះអ្នក?

Image_2021 11 22_221317

A. ឥន្ទធនូ A

ថ្មីៗនេះ លាភសំណាងនឹងចូលមករកអ្នក ព្រោះប៉ុន្មានខែមកនេះ អ្នកមិនសូវមានសំណាងប៉ុន្មានទេ ធ្វើកិច្ចការតូចធំតែងជួបរឿងឈឺក្បាល និងបណ្តាលឱ្យអ្នកមានទុក្ខកង្វល់ច្រើន។ តែថ្មីៗនេះ អ្នកស្រាប់តែព្រោះតែរឿងខ្លះអាចធ្វើឱ្យអ្នកមានភាពរីកចម្រើនក្នុងដំណើរការងារ ឬមុខរបររបស់អ្នក ព្រោះកិច្ចការនោះអាចជាកិច្ចការដែលអ្នកទទ្ទឹងរង់ចាំជាយូរណាស់ហើយ ។

B. ឥន្ទធនូ B

នៅក្នុងជីវិតជាក់ស្តែង អ្នករមែងចូលចិត្តចេញទៅមើលរឿងដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗ ជាពិសេសអ្នកចូលចិត្តដំណើរទេសចរណ៍ និងចូលចិត្តអារម្មណ៍ពេលដែលស្ថិតនៅក្នុងមជ្ឈដ្ឋានថ្មី។ នៅក្នុងដំណើរកម្សាន្តអ្នកថ្មីៗនេះ អាចញុំាងឱ្យអ្នកជួបនឹងរឿងល្អ ឬក៏មនុស្សដែលគួរឱ្យចាប់អារម្មណ៍ រឿងល្អមួយនឹងកើតមកលើខ្លួនអ្នក រឿងទាំងនេះអាចឱ្យអ្នកយល់ថាជីវិតរបស់អ្នកអាចបំពេញបន្ថែមនូវអ្វីដែលថ្មី និងជាភាពខ្វះខាតកាលពីកន្លងទៅ។

C. ឥន្ទធនូ  C

ថ្មីៗនេះនៅក្នុងអាជីពមុខរបរបស់អ្នកទទួលបានភាពរីកចម្រើន អ្នកគឺជាមនុស្សខិតខំប្រឹងប្រែងម្នាក់ អ្នកមានចិត្តមហិច្ឆតាធំ ដោយសារតែអ្នកយល់ថាមានតែការខិតខំទេ ទើបធ្វើឱ្យអ្នកជោគជ័យ។ មានតែបែបនេះទេ ទើបអាចឱ្យអ្នកបញ្ជាក់ពីសមត្ថភាពរបស់អ្នក នឹងផ្តល់ឱ្យគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នកនូវជីវិតកាន់តែល្អប្រសើរ។

D. ឥន្ទធនូ D

សំណាងរស់អ្នកអាចបង្ហាញតាមរយៈមាសប្រាក់ ក្នុងពេលថ្មីៗនេះ អ្នកប្រហែលជាអាចជួបនឹងលាភសំណាងដែលនឹកស្មានមិនដល់ អាចជាតួលេខ ឬក៏ជាការតបស្នង ដែលអ្នកធ្លាប់ធ្វើដាក់អ្នកដទៃពីមុន ដូច្នេះនៅក្នុងពេលនេះ អ្វីដែលអ្នកប្រុងប្រយ័ត្ននោះគឺ កុំឱ្យអ្នកណាម្នាក់ទទួលការខាតបង់ដោយសារតែអ្នកឱ្យសោះ ព្រោះថាវាអាចធ្វើឱ្យលាភសំណាងរបស់អ្នកហូរចេញដោយមិនដឹងខ្លួនក៏ថាបាន៕

អត្ថបទ ៖ Mythical Bird / Knongsrok