មនុស្សស្រីស្ទើរតែ៩០% ដែលមានទម្លាប់អាក្រក់ទាំងនេះហើយ ទើបធ្វើឱ្យនាងក្លាយជាស្រីអភ័ព្វ រកគូគាប់ជីវិតមិនបានល្អដូចគេ

ទម្លាប់អាក្រក់ទាំង៤ខាងក្រោមនេះ នឹងធ្វើឱ្យអ្នកដទៃមាក់ងាយ និងត្រូវបានមនុស្សគ្រប់គ្នាមិនពេញចិត្តនឹងអ្នកយ៉ាងខ្លាំង។ លើសពីនេះ ចរិតទាំងនេះ នឹងធ្វើឱ្យមនុស្សស្រីទទួលរងនូវផលវិបាកធ្ងន់ធ្ងរជាងនេះ គឺភាពឯកកោពេញមួយជីវិត មានតែរឿងមិនសប្បាយចិត្តនៅក្នុងគ្រួសារ ជួបការបែកបាក់គ្នាទៅវិញ។

1 118

១. ចូលចិត្តនិយាយបង្កាច់បង្ខូចប្តី និងគ្រួសាររបស់ប្តី

នេះហាក់ដូចជាទម្លាប់អាក្រក់របស់ស្ត្រីភាគច្រើន។ ពេលខ្លះដោយសារតែជីវិតតានតឹងពេក ប្តីមានទម្លាប់អាក្រក់ខ្លះ ក៏មិនពេញចិត្តម្តាយក្មេក ទើបស្ត្រីសុខចិត្តយករឿងគ្រួសារមកប្រាប់អ្នកខាងក្រៅ។ ចូលចិត្តត្អូញត្អែរប្រាប់អ្នកដទៃ និយាយពីរឿងរ៉ាវផ្ទៃក្នុងឱ្យអ្នកខាងក្រៅបានដឹង។ ការនិយាយបង្កាច់បង្ខូចប្តី គ្រួសារខាងប្តី វាបានក្លាយជារឿងកម្សាន្តនាង ហើយវានឹងធ្វើឱ្យអ្នកដទៃយកទៅនិយាយតៗគ្នាផងដែរ។

មានតែស្រីល្ងង់ខ្លៅទេ ដែលធ្វើរឿងបែបនេះ។ មិនថាប្តី ឬខាងសាច់ថ្លៃអាក្រក់ប៉ុនណាទេ អ្នកមិនអាចយកមកនិយាយលេងសើច ឬត្អូញត្អែរប្រាប់អ្នកខាងក្រៅបានឡើយ។ ទម្លាប់អាក្រក់បែបនេះ វានឹងធ្វើឱ្យអ្នកបែកបាក់គ្រួសារ ដោយសារតែសម្ដីអ្នកដទៃ។ អ្នកត្រូវដឹងថា មនុស្សដែលអាណិតអាសូរអ្នក​គឺមានតិចណាស់ មនុស្សខ្លះ ដឹងរឿង ឬបញ្ហាអ្នកហើយ មានតែសើចយំ ផ្លុំបំប៉ោង បំបែកបំបាក់គ្រួសារអ្នកតែប៉ុណ្ណោះ។

Screen Shot 2021 08 29 At 3.14.28 PM

២. ចូលចិត្តនិយាយបំភ្លៃ បំប៉ោង លាបពណ៌ ប្រតិដ្ឋរឿង

ការចង់ដឹងចង់ឃើញប្រហែលជាទម្លាប់អាក្រក់ដែលពិបាកនឹងកែណាស់ សម្រាប់មនុស្សភាគច្រើន ជាពិសេសចំពោះស្ត្រី។ ពេលខ្លះពួកគេចង់ដឹងអំពីរឿងរបស់អ្នកដទៃ ដើម្បីយកទៅនិយាយដើម បំប៉ោង លាបពណ៌រឿងគេ។ មនុស្សម្នាក់ៗមានរឿងរ៉ាវ និងស្ថានភាពខុសៗគ្នា ដូច្នេះកុំប្រើមតិផ្ទាល់ខ្លួនរបស់អ្នក ដើម្បីវិនិច្ឆ័យអ្វីដែលពួកគេធ្វើ។

អាកប្បកិរិយាបែបនេះ នឹងធ្វើឱ្យអ្នកនាំមកនូវរឿងអាក្រក់ជាច្រើន។ ប្រសិនបើវាជារឿងតិចតួច អ្នកក៏ត្រូវបានគេរើសអើង មិនចូលចិត្ត ឬត្រឹមស្អប់ តែបើអ្នកលាបពណ៌អ្នកដទៃ និយាយជ្រុលហួសហេតុពេក អាចនឹងធ្វើឱ្យគេមានបញ្ហា នោះគ្រោះថ្នាក់ ក៏ធ្លាកើ់មកលើអ្នក ឬគ្រួសារអ្នកវិញដូចគ្នា។

៣. មហិច្ឆតាធំ សម្ភារនិយមខ្លាំងពេក

មនុស្សគ្រប់រូប គឺសុទ្ធតែមានមហិច្ឆតា មានការចង់បាន និងចង់មានសម្ភារនិយមឡូយៗប្រើប្រាស់។ ប៉ុន្តែទស្សនៈរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ មនុស្សខ្លះគ្រាន់តែត្រូវការអាហារហូបចុកឱ្យបានគ្រប់គ្រាន់ ស្លៀកពាក់ស្អាតបាត មានដើមទុនបន្តិចបន្តួចទុកសម្រាប់រកស៊ី ជាមួយនឹងជីវិតដ៏សាមញ្ញ ដែលពោរពេញដោយក្ដីសុខ។

Screen Shot 2021 08 29 At 3.14.33 PM

ប៉ុន្តែសម្រាប់មនុស្សខ្លះ មានមហិច្ឆតាធំហួសហេតុ ចង់បានផ្ទះធំ រថយន្តទំនើប មានរបស់របរប្រើប្រាស់ថ្លៃៗ ដើម្បីទៅបង្អួត ប្រណាំងប្រជែងនឹងអ្នកដទៃ។ ចរិតមួយនេះ នឹងធ្វើឱ្យជីវិតអ្នកបាត់បង់ភាពជាខ្លួនឯង គ្មានក្ដីសុខ ហើ់យក៏គ្មានសំណាងនៅក្នុងជីវិតដែរ។ លើសពីនេះ សូម្បីតែក្រុមគ្រួសារ ឬស្វាមី ក៏អ្នកអាចនឹងបាត់បង់ទៅនៅថ្ងៃណាមួយ។

៤. ចូលចិត្តបង្ហោះ បង្ហាញ និងលេងក្នុងបណ្ដាញសង្គមជ្រុលហួសហេតុ

មានស្ត្រីជាច្រើន មិនថាក្មេង ឬចាស់ទេក្នុងពេលនេះ គឺមានចរិតមួយ ចូលចិត្តបង្ហោះគ្រប់បញ្ហា គ្រប់សកម្មភាពចូលទៅក្នុងបណ្ដាញសង្គមសព្វថ្ងៃ ដើម្បីបង្អួត ឬព្យាយាមទាមទារចំណាប់អារម្មណ៍ពីមិត្តក្នុងបណ្ដាញ។ រហូតដល់តង្វើខ្លះ ធ្វើហួសហេតុខ្លាំពេក ក៏បង្កឱ្យទៅជាបញ្ហា ចម្រូងចម្រាស់ និងប៉ះពាល់ដល់ជីវិតប្ដីប្រពន្ធរបស់ខ្លួនឯងទៅវិញ។ ដូច្នេះ សកម្មភាពនេះ គួរតែកាត់បន្ថយ លេងអ្វីក៏ដោយ ត្រូវតែមានដែនកំណត់ឱ្យបានត្រឹមត្រូវ កុំធ្វើឱ្យជ្រុលជ្រួស ហួសហេតុខ្លាំងពេកអី៕

ប្រភព ៖​ Phunutoday / knongsrok