វាសនា មិនមែនទេវតាជាអ្នកចារទុកនោះទេ តែវាស្ថិតលើយើងខ្លួនឯងជាអ្នកកែប្រែដោយខ្លួនឯង

ការកែប្រែវាសនាពិតប្រាកដ គឺមិនមែនការជួបនឹងឱកាសនោះទេ តែគឺជាអាកប្បករិយាអ្នកទៅវិញ។ វាសនាគឺខ្លួនយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់រួចជាស្រេចនោះឡើយ។

៣ 7

តាមពិតទៅឱកាសតែងតែនៅចំពោះមុខយើងជានិច្ច គ្រាន់តែ ...

វាសនាគឺយើងជាអ្នកកំណត់ មិនមែនកើតមកភ្លាមបានកំណត់ជាស្រេចនោះទេ។ ការចាប់ផ្តើមវាសនារបស់មនុស្សម្នាក់ៗសុទ្ធតែមិនដូចគ្នា បុគ្គលិកមួយចំនួនរស់នៅក្នុងគ្រួសារធូរធារ ខ្លះទៀតនោះជាគ្រួសារមធ្យម ក៏មានក្មេងមួយចំនួនទៀតមានការអប់រំល្អតាំងពីតូចមកម្ល៉េះ។

មនុស្សគ្រប់រូបសុទ្ធតែអាចកែប្រែវាសនារបស់ខ្លួន តែមនុស្សភាគច្រើនសុទ្ធតែយល់ថា ការជួបនឹងឱកាសទើបវាសនាអាចកែប្រែបានទៅវិញ។

Df5d148d767240de01dd8e4e0de8331c

គ្រប់ពេលវេលាមនុស្សគ្រប់រូបសុទ្ធតែអង្គុយរង់ចាំឱកាសល្អដើម្បីកែប្រែវាសនាមួយនេះ។ អ្វីដែលអាចកែប្រែវាសនាមួយនេះបាន មិនមែនការជួបនឹងឱកាសល្អដែលពួកយើងកំពុងនឹងជួបនោះឡើយ តែជាអាកប្បកិរិយារបស់ពួកយើងទៅវិញទេ។ ព្រហ្មលិខិតគឺត្រឹមត្រូវសុក្រិតខ្លាំងណាស់ វាមិនអាចយកការលំបាកដែលអ្នកទ្រាំមិនបាន ហើយបន្ថែមមកលើកអ្នកទៀតនោះឡើយ។

មនុស្សរាល់គ្នានិយាយថា ឲ្យតែបានជួបនឹងឱកាសគឺអាចក្តោបក្តាប់ឆាកជីវិតរបស់អ្នកបានហើយ តែខ្ញុំយល់ថាមិនមែនបែបនេះទេ។ តាមពិតទៅឱកាសគឺនៅចំពោះមុខយើងរហូតមក គ្រាន់តែយើងមិនចេះទៅស្រវាចាប់យកតែប៉ុណ្ណោះ។

ឧទាហរណ៍ថា ៖ ឱកាសប្រគល់ឲ្យមនុស្ស២នាក់ មនុស្សម្នាក់មានទង្វើប្រឹងប្រែងខ្នះខ្នែង ម្នាក់ទៀតធ្វើឲ្យតែបានបាន។

ខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែដឹងថាមនុស្សដែលមានទង្វើប្រឹងប្រែងខ្នះខ្នែង សុទ្ធតែអាចក្តោបក្តាប់ឱកាសទៅកែប្រែវាសនាខ្លួនបាន។

78eaa6dd87b6aab38b4635034d0f329d

ត្រូវហើយ អាកប្បករិយាគឺជាចំណុចសំខាន់ក្នុងការកែប្រែវាសនារបស់យើង ហើយមិនមែនជួបនឹងឱកាសគឺសុទ្ធតែអាចកែប្រែអ្វីៗគ្រប់យ៉ាងបាននោះទេ។ ពីព្រោះឱកាសមិនចាំយើងឡើយ បានជាទទួលបានហើយ ប្រសិនបើអាប្បកិរិយារបស់អ្នកមិនត្រឹមត្រូវ ឆ្គាំឆ្គងនោះ នឹងអាចទុកសម្រាប់អ្នកដែលបានត្រៀមខ្លួនពីមុនៗមកវិញក៏ថាបាន ដែលពួកគេជាអ្នកមានអាកប្បករិយាវិជ្ជមាន។

“ អាកប្បករិយាជាអ្នកកំណត់អ្វីៗទាំងអស់ ពីព្រោះអាកប្បករិយាអាចជះឥទ្ធិពលលើទម្លាប់របស់យើង ឲ្យតែទម្លាប់បានកែប្រែហើយ ចរិតរបស់យើងក៏អាចផ្លាស់ប្តូរទៅតាមនោះដែរ ចរិតផ្លាស់ប្តូរហើយ ជីវិតរបស់យើងក៏អាចប្រែប្រួលទៅតាមនោះដែរ។”

ពេលដែលអ្នកប្រកាន់ខ្ជាប់នូវអាកប្បករិយាវិជ្ជមាន រាល់បញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយបានយ៉ាងរលូន  ឱកាសដ្បិតតែឃ្លាតពីអ្នកយ៉ាងឆ្ងាយក៏ពិតមែន អ្នកនៅតែអាចក្តោបក្តាប់វាបានល្អជានិច្ច។

ត្រូវមានគំនិតវិជ្ជមានចំពោះឆាកជីវិតជារៀងរហូត ពេលដែលអ្នកមានភាពអស់សង្ឃឹម គឺជាពេលដែលអ្នកទន់ខ្សោយ យើងត្រូវក្លាហានប្រៀបដូចជាការប្រកាសសង្គ្រាមនឹងវាសនា ក្តោបក្តាប់វាសនាខ្លួនឯងឲ្យបានល្អ ក្លាយទៅជាម្ចាស់នៃឆាកជីវិតមួយនេះ៕

471ebac642ff337eec80f21697c0dcb9

អ្នករៀបរៀង ៖ Yanyi

ប្រភព ៖ https://joicstan.com/