មេរៀនជីវិតសម្រាប់មនុស្សស្រីទាំងឡាយ! ត្រូវចងចាំទុកឱ្យបានច្បាស់

មិនដឹងថា រឿងហេតុចម្បងនៃបញ្ហាដែលកំពុងតែកក្រើកមួយនេះ ជាអ្វីឱ្យពិតប្រាកដនោះទេ តែនេះក៏ជាមេរៀនមួយសម្រាប់មនុស្សស្រីទាំងឡាយ ឱ្យចងចាំ និងយល់ឱ្យច្បាស់ពីបញ្ហាដែលបានកើតឡើងចំពោះ នារីបម្រើការនៅលើយន្តហោះ ដែលជាជនជាតិហ្វីលីពីនរូបនេះ។

https://www.knongsrok.com/wp-content/uploads/2021/01/២-9.jpg

១. ការទុកចិត្ត!

135011427_3877538695597761_8129708100396484695_o

អ្នកអាចទុកចិត្តមនុស្សក្បែរខ្លួនអ្នកបាន ព្រោះធម្មតាស្ថិតក្នុងទំនាក់ទំនងមួយ គឺទាមទារឱ្យមានទំនុកចិត្តចំពោះគ្នា មិនថាជាមិត្ត ឬដៃគូស្នេហា ជាសង្សារនោះឡើយ។ ប៉ុន្តែអ្វីដែលអ្នកត្រូវដឹងនោះគឺ ទុកចិត្តគេ តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ។

មនុស្សស្រីភាគច្រើន ច្រើនតែស្ថិតក្នុងទំនាក់ទំនងមួយ គឺរមែងជឿជាក់ និងទុកចិត្តគេ ផ្ដេកផ្ដួលទាំងស្រុង រហូតដល់ភ្លេចគិត ភ្លេចមើលថែ និងការពារខ្លួនឯងឱ្យបានល្អ។

អ្នកអាចមានសម្រស់ស្អាត តែមិនមែនភាពស្រស់ស្អាតនេះ នឹងធ្វើឱ្យអ្នកក្បែរខ្លួនអ្នក មកមើលថែ ការពារ និងថ្នាក់ថ្នមអ្នកនោះឡើយ សម្រស់មិនអាចធ្វើឱ្យអ្នកក្លាយជាស្ត្រីដែលមានសំណាង មានវាសនាល្អ ទទួលបានការថ្នាក់ថ្នម ស្រឡាញ់នោះទេ។

ផ្ទុយទៅវិញ គឺមានតែអ្នកខ្លួនឯងដែលរឹងមាំ មានភាពឆ្លាតវៃគ្រប់គ្រាន់ អាចមើលថែខ្លួនឯងឱ្យបានល្អ ទើបជាចំណុចសំខាន់ អាចឱ្យអ្នកទទួលបានការគោរព និងកោតខ្លាចពីមនុស្សដែលនៅជុំវិញខ្លួន។

២. កុំសប្បាយភ្លេចខ្លួន!

134660070_3877538662264431_7338337046358495287_o

ការសប្បាយក្នុងភាពជាយុវវ័យ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ ព្រោះភាពជាយុវវ័យ មិនអាចត្រឡប់ក្រោយមកសប្បាយម្ដងទៀតបានទេ។ តែទោះជាយ៉ាងណា ការសប្បាយគឺមានច្រើនបែបច្រើនសណ្ឋាន ហាមសប្បាយរហូតដល់ភ្លេចខ្លួន ភ្លើនភ្លើនដើរផ្លូវខុស ធ្វើឱ្យខ្លួនឯងក្លាយជាជនរងគ្រោះនៅចំពោះរឿងដែលបានកើតឡើងបានឡើយ។

ការសប្បាយលើផ្លូវខុសដូចជាការសេពគប់គ្រៀងញៀន ឬថ្នាំផ្សេងៗ ការសេពគ្រឿងស្រវឹងដោយមិនមានការកំណត់ច្បាស់លាស់ វាគឺជាគ្រោះថ្នាក់ខ្លាំងបំផុត ដែលធ្វើឱ្យអ្នកក្លាយជាជនរងគ្រោះ រងទុក្ខវេទនា អាចដល់ថ្នាក់ស្លាប់ខ្លួនឯង នេះជាវិប្បដិសារីខ្លាំងបំផុត ដែលអ្នកត្រូវតែចៀសវាង កុំឱ្យកើតមានដូចរឿងដែលកំពុងតែផ្ទុះកក្រើកមួយនេះ។

135019758_2500647313565288_573013448855138278_n

ដឹងថា គ្មាននរណាម្នាក់ចង់ឱ្យមានរឿង ឬបញ្ហាកើតឡើងនោះឡើយ តែយ៉ាងណាក៏ដោយ បើយើងចេះមើលថែខ្លួនឯងឱ្យបានល្អ មិនធ្វេសប្រហែស បណ្ដែតបណ្ដោយឱ្យបញ្ហាកើតឡើង យើងក៏មិនមានរឿងអ្វីដែរ។

ចូរចងចាំណាមនុស្សស្រី អាចទុកចិត្តអ្នកដទៃ តែមិនត្រូវទុកចិត្តគេរហូតដល់ភ្លេច មើលថែ និងការពារខ្លួនឯងនោះឡើយ កុំព្រោះតែកំហុសមួយគ្រា ធ្វើឱ្យខ្លួនឯងមានវិប្បដិសារីមួយជីវិត ឬត្រូវបាត់បង់ជីវិតទាំងវ័យក្មេង។

មិនច្បាស់ថា ការស្លាប់របស់ ChristineDecera ជាករណីអ្វីឱ្យប្រាកដនោះឡើយ តែយ៉ាងណា ក៏សូមផ្ដាំទៅកាន់បុរសៗទាំងឡាយសូមនឹកផងថា នារី ជាមនុស្សដែលអ្នកត្រូវមើលថែ ការពារ ដល់នាង មិនមែនសម្រាប់អ្នកបំពាន ធ្វើបាបនោះឡើយ សូមឱ្យចាំថា ម្ដាយអ្នក បង ឬប្អូន កូន ឬក្មួយរបស់អ្នក ក៏ជាស្រីដែរ៕

អត្ថបទ ៖ ភី អេក ​/ ក្នុងស្រុករក្សាសិទ្ធិ