រឿងដែលអ្នកត្រូវចាំ ពេលដែលត្រូវអ្នកដទៃនិយាយដើម

យើងរស់នៅក្នុងសង្គមសព្វថ្ងៃ ទោះបីយើងល្អប៉ុនណា ព្យាយាមអស់ពីលទ្ធភាពប៉ុនណា ស្មោះត្រង់ចំពោះមនុស្សក្បែរខ្លួនកម្រិតណា ក៏មិនអាចចៀសផុតពីត្រូវអ្នកដទៃនិយាយដើមពីក្រោយខ្នងនោះដែរ។

ពេលខ្លះ មនុស្សល្អ ក៏មានអ្នកស្អប់ មនុស្សអាក្រក់ ក៏មានអ្នកស្រឡាញ់ និងគាំទ្រពួកគេ ហេតុផលនោះគឺ មនុស្សល្អ មិនស្ថិតក្នុងជំពូកមនុស្សអាក្រក់ ដូច្នេះហើយ ការគិតរបស់មនុស្សមួយចំនួន មិនអាចយល់ពីមនុស្សល្អបានដែរ។ ចំណែកឯមនុស្សអាក្រក់ នៅតែមានអ្នកស្រឡាញ់ និងគាំទ្រ ហេតុផល ក៏ព្រោះតែស្ថិតក្នុងជំពូកមនុស្សដូចគ្នា ដូច្នេះ គេច្បាស់ជាយល់ពីគ្នាច្បាស់។

យ៉ាងណាមិញ មានរឿង៥យ៉ាងដែលអ្នកគួរតែចងចាំ និងដាស់តឿនខ្លួនឯង នៅពេលដែលមាននរណាម្នាក់និយាយដើមអ្នក និយាយអាក្រក់ពីអ្នក ៖

Image_2022 04 22_154721944

១. កុំខ្វល់ច្រើនពេក ពីអ្វីដែលអ្នកដទៃគិតមកលើអ្នក

ជីវិត​នេះ​មាន​ភាព​រញ៉េរញ៉ៃ ដូច្នេះ​ត្រូវ​រស់នៅ​សម្រាប់​ខ្លួន​ឯងទៅបានហើយ។ កុំ​ទុក​ឱ្យ​ពាក្យ​មិន​គប្បី​របស់​អ្នក​ដទៃ​មក​ប៉ះ​ពាល់​ដល់អារម្មណ៍របស់អ្នក។ មនុស្សដែលនិយាយមិនល្អពីអ្នក ក៏ព្រោះតែគេតែងតែមានគំនិតអវិជ្ជមានចំពោះអ្នក ដូច្នេះ វាក៏ជាសិទ្ធរបស់គេ។ ទោះយ៉ាងណា អ្នកកុំបាច់ខ្វល់ច្រើនពេកអី សំខាន់ ធ្វើខ្លួនឱ្យល្អទៅបានហើយ។

២. គិតឱ្យបានហ្មត់ចត់ មុនពេលអ្នកនិយាយ ឬតបតទៅកាន់ពួកគេ

ពេល​ខ្លះ​វា​ជា​អ្វី​ដែល​អ្នក​និយាយ​ ដែល​នឹង​ទាញ​អ្នក​ចូល​ទៅ​ក្នុង​បញ្ហា​គ្រប់​យ៉ាង​ក្នុង​ជីវិត​នេះ។ គ្រប់​គ្នា​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ដូច្នេះ​សូម​រំឭក​ខ្លួន​ឯង​ គិត​ឱ្យ​បាន​ច្បាស់​មុន​នឹង​និយាយអ្វីមួយ។

ស្ត្រី​ដែល​ចេះ​បិទ​មាត់ ​និយាយ​តិច ច្បាស់​ជា​ទទួលបាន​ពរជ័យច្រើនក្នុងជីវិត។ ចងចាំ៖ អណ្ដាតជាឫសនៃគ្រោះ មាត់ជាទ្វារនៃលាភសំណាង។ ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្ដី រៀន​នៅ​ស្ងៀម ក្លាយ​ជា​មនុស្ស​មាន​ប្រាជ្ញា និយាយ​ក្នុង​កម្រិត​មធ្យម ក្នុងរឿងចាំបាច់។

Image_2022 04 22_154749586

៣. អនុញ្ញាតឱ្យសកម្មភាពរបស់អ្នកនិយាយដោយខ្លួនឯង ជំនួសឱ្យការបង្ហាញពីភាពត្រឹមត្រូវចំពោះពួកគេ

មនុស្សនឹងដឹងថា អ្នកជាមនុស្សបែបណា ដោយអ្វីដែលអ្នកធ្វើ មិនមែនអ្វីដែលអ្នកនិយាយនោះទេ។ ថាតើគេគោរពអ្នកឬអត់ អាស្រ័យលើអ្វីដែលអ្នកធ្វើ។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ទង្វើ​របស់​ខ្លួន។

៤. កុំបន្ទាបខ្លួនដោយពាក្យអាក្រក់ពីក្រោយខ្នងរបស់អ្នក

មនុស្ស​ឆ្លាត ​នឹង​ចេះ​វាយតម្លៃ​អ្នក​ដទៃ​ដោយ​ចិត្ត​សប្បុរស។ ក្នុង​ជីវិត​នេះ​ តែង​តែ​មាន​មនុស្ស​ធ្វើ​បាប​អ្នក និយាយអាក្រក់ពីអ្នក។ ជាការពិតណាស់ អ្នកត្រូវការពារខ្លួនអ្នក ប៉ុន្តែនោះមិនមានន័យថា អ្នកគួរសងសឹកនោះទេ។ ងើយឱ្យខ្ពស់ ហើយ​រក្សា​សេចក្ដី​សប្បុរស​ក្នុង​ខ្លួន​អ្នកទៅបានហើយ។

Image_2022 04 22_154756612

៥. កុំប្រញាប់បកស្រាយ ការពិតនឹងត្រូវលាតត្រដាងនៅពេលណាមួយ

វាជាការរំខាននៅពេលដែលអ្នកដទៃប្រព្រឹត្តចំពោះអ្នកដោយអយុត្តិធម៌ ហើយនិយាយនូវអ្វីដែលមិនមែនជាការពិត។ ប៉ុន្តែ​កុំ​ប្រញាប់​ប្រញាល់​បង្ហាញ​ពី​ហេតុផល​ព្រោះ​អ្នកមិនបានធ្វើអ្វីខុសនោះឡើត។ វា​ជា​របៀប​ដែល​មនុស្ស​មាន​ឥរិយាបទ និង​អ្វី​ដែល​ពួកគេ​និយាយ​ឆ្លុះ​បញ្ចាំង​ថា​ពួកគេ​ជាមនុស្សបែបណា។ ដូច្នេះនៅពេលដែលពួកគេប្រព្រឹត្ត ហើយនិយាយអាក្រក់អំពីអ្នក អ្វី​ដែល​មនុស្ស​ឃើញ ​គឺ​ថា​ពួកគេ​ជា​មនុស្សប្រភេទណា អាក្រក់ ឬល្អ ក៏នៅលើសម្ដីរបស់គេនោះហើយ៕

ប្រភព ​៖ Phunutoday / Knongsrok