ប្រាសាទវត្តភូ (ល. ວັດພູ) ជាអតីតប្រាសាទខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តចម្ប៉ាស័ក្ដិ៍ ប្រទេសលាវ ឬត្រូវបានស្គាល់ជាទូទៅថា វត្តភូចម្ប៉ាស័ក្ដិ៍។ ភូ (ល. ພູ) សរសេរជា ពូ នៅក្នុងភាសាលាវមានន័យថាភ្នំ ដូចនេះ វត្តភូ គឺវត្តភ្នំ នោះឯង ទំនងដោយសារតែប្រាសាទនេះសាងសង់នៅលើចង្កេះភ្នំ។ បច្ចុប្បន្នប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីក្រុងប៉ាកសេ លោកអ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួលជាមួយនឹងផ្លូវថ្មីស្អាតរលោកស្រិល។ ប្រជាជនខ្មែរយើងអាចយករថយន្តផ្ទាល់ខ្លួនបើកចូលទៅដល់ទីរមណីយដ្ឋានបាន។ ចំពោះតម្លៃសំបុត្រចូលទស្សនាប្រាសាទវិញមានតម្លៃប្រមាណ២៨.០០០រៀល សំរាប់ជនជាតិខ្មែរយើង។
ប្រាសាទនេះត្រូវបានកសាងឡើង អំឡុងសតវត្សទី១១ ដល់សតវត្សទី១៣ ។ វាជាសំណង់ប្រាសាទបុរាណដ៏ចំណាស់មួយរបស់ខ្មែរ កាលពីអតីតកាល។ ប៉ុន្តែបច្ចុប្បន្ននេះ សំណង់ប្រាសាទលើចង្កេះភ្នំភូកៅនេះ ស្ថិតក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ប្រាសាទបុរាណសម្បត្តិបេតិកភណ្ឌពិភពលោករបស់ឡាវមួយនេះ កំពុងទាក់ភ្នែកភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ ឲ្យចូលទស្សនា។ ភ្ញៀវទេសចរមួយនាក់ត្រូវចំណាយថវិកាចំនួន ៥០០០០គីប ស្មើនឹង ៦ដុល្លារ អាមេរិក ទិញសំបុត្រចូលទស្សនាប្រាសាទវត្តភូ។ ក្រៅពីទស្សនាប្រាសាទបុរាណក្នុងព្រៃភ្នំធម្មជាតិ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិអាចដើរទិញវត្ថុអនុវស្សារីយ៍ និងទស្សនា សារមន្ទីរវត្តភូផងដែរ។
ប្រភព៖ Wikipedia