ពីសង្សារ អាចក្លាយជាមិត្តល្អនឹងគ្នាបាន ក៏ព្រោះតែហេតុផលទាំងនេះ – Sne9 កម្សាន្ត ស្នេហា | Pelklas

ពីសង្សារ អាចក្លាយជាមិត្តល្អនឹងគ្នាបាន ក៏ព្រោះតែហេតុផលទាំងនេះ

ធម្មតា គ្រប់គ្នាតែងតែនិយាយថា ពីមិត្តអាចក្លាយជាស្នេហា តែពីស្នេហា​មិនអាចក្លាយជាមិត្តបានឡើយ ដូច្នេះហើយ ទើបចុងក្រោយនៃជីវិតស្នេហា គឺមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណោះ។ តែជឿទេថា មានអ្នកខ្លះ គាត់ធ្លាប់ជាសង្សារនឹងគ្នា តែពេលបែកគ្នាក៏ដោយ ក៏គាត់នៅតែជាមិត្តល្អនឹងគ្នា ចេះមើលថែ ការពារ បារម្ភពីគ្នាជាងសង្សារទៅទៀត គ្រប់យ៉ាង វាកើតពីហេតុផលដូចខាងក្រោម ៖

Cover Copy

១. ពីដំបូងអ្នកទាំងពីរមិនបានដាក់ចិត្តស្រឡាញ់គ្នាពិតប្រាកដ

អាចនិយាយបានថា ជាអារម្មណ៍មិនច្បាស់ថាស្រឡាញ់គ្នាឡើយ គឺនៅស្ទាក់ស្ទើរ ស្នេហាមិនចំស្នេហា មិត្តភក្តិក៏មិនចំមិត្តភក្តិ បែបនេះហើយ ទើបអាចឱ្យគេមិនពិបាកនឹងធ្វើជាមិត្តល្អនឹងគ្នា។

២. ដល់ចំណុចមួយដែលមានអារម្មណ៍ថា​អស់ចិត្តរៀងៗខ្លួន

គ្រប់មនុស្សដែលស្រឡាញ់គ្នា ទោះស្រឡាញ់ខ្លាំងកម្រិតណា ក៏មានពេលខ្លះ មានអារម្មណ៍ថា ធុញទ្រាន់ និងអស់ចិត្តនឹងស្រឡាញ់គ្នាដែរ។ មនុស្សយើងតែងមានពេលមួយគឺ ពេលដែលហត់នឿយចិត្តជាមួយគ្នា ក៏ព្រោះតែអាចមកពីទង្វើ កាយវិការព្រងើយកន្តើយ ឬមកពីអ្នកទាំងពីរនាក់ សម្លឹងឃើញអ្នកថ្មី ឬស្រឡាញ់អ្នកផ្សេងរៀងៗខ្លួន ទើបធ្វើឱ្យគេទាំងពីរ គ្មានមន្ទិល ក្នុងការធ្វើជាមិត្តល្អនឹងគ្នា បន្ទាប់ពីបែកចែកផ្លូវគ្នា។

A9e7b9237339e7ab7b7b2eb587768311

៣. ព្រមទទួលយកការពិត ឬត្រៀមចិត្តបែកគ្នាទុកជាមុន

គូស្នេហ៍ខ្លះ ស្រឡាញ់គ្នាពិតៗ ទើបគេបើកចិត្ត ផ្ដល់សិទ្ធសេរីភាពឱ្យគ្នាទៅវិញទៅមក មានហេតុផលក្នុងការទទួលស្គាល់ការពិតនៃពាក្យថា " ធ្វើម្ដេចយើងមិនមែនជាគូនឹងគ្នា " ត្រូវហើយ មានដៃគូច្រើនណាស់ ដែលអាចស្រឡាញ់គ្នា តែមិនបានជួបគ្នា ត្រូវចាំថា មនុស្សខ្លះ អាចចូលមកនៅក្នុងចិត្តយើង តែមិនអាចមានវត្តមានក្នុងជីវិតយើងរហូតឡើយ អាចស្រឡាញ់ក៏អាចបែក សំខាន់ គឺបើកចិត្តព្រមទទួលយកថា មនុស្សយើងធ្លាប់ស្រឡាញ់ ទោះមិនអាចរួមរស់នឹងគ្នា​ តែក៏ត្រូវតែធ្វើជាមិត្តល្អនឹងគ្នាឱ្យបានដែរ។

Da377eae6dba7122b2a3fe769a068b85

៤. អស់ចិត្តស្រឡាញ់ តែមិនចង់បាត់បង់គ្នា

ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺវាល្អអស់ពីចិត្ត ពេលស្រឡាញ់គ្នា គ្មានភាគីម្ខាងណាធ្វើឱ្យមានអារម្មណ៍ថាឈឺចាប់ អ្នកទាំងពីរចេះលះបង់ដើម្បីគ្នា ធ្វើអ្វីៗដើម្បីគ្នាដោយមិនខ្វល់ថា ថ្ងៃខាងមុខ ជួប ឬបែក តែក៏នៅតែធ្វើជាមិត្តល្អនឹងគ្នារហូតទៅ។

វាក៏នៅមានហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សពីរនាក់ប្ដូរទំនាក់ទំនងពីសង្សារ ក្លាយទៅជាមិត្តល្អនឹងគ្នា សំខាន់គឺស្ថិតនៅលើចិត្ត គំនិតអ្នកទាំងពីរនាក់នោះថាតើ អាចទទួលយកបានដែរឬទេ? ពេលខ្លះអ្នកត្រូវគិតថា ការដែលបានស្រឡាញ់គ្នា វាគឺជានិស្ស័យមួយដែលល្អ​ ហើយបើអាចប្ដូរពីសង្សារទៅជាមិត្តល្អនឹងគ្នាបាន វាក៏រឹតតែមានតម្លៃ ព្រោះមនុស្សម្នាក់ៗ មិនមែនសុទ្ធតែអាចមាននិស្ស័យបានជួបគ្នា ស្គាល់គ្នា ហើយស្រឡាញ់គ្នានោះឡើយ៕