ក្នុងរឿងទាំង ៣ មនុស្សស្រីចិត្តដាច់បន្តិច ទើបអ្នកអាចមានសេចក្ដីសុខ និងសុភមង្គលក្នុងជីវិត – Sne9 កម្សាន្ត ស្នេហា | Pelklas

ក្នុងរឿងទាំង ៣ មនុស្សស្រីចិត្តដាច់បន្តិច ទើបអ្នកអាចមានសេចក្ដីសុខ និងសុភមង្គលក្នុងជីវិត

មនុស្សស្រីជាច្រើនខ្លាចការបែកបាក់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយសារតែហេតុផលគ្រួសារ និងកូន។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ពួក​គេ​ខ្លាច​បាត់​បង់​ដៃ​គូ ដូច្នេះ​ពួក​គេ​ជ្រើស​រើស​អធ្យាស្រ័យ​ និងនៅបន្តទ្រាំក្នុង​រឿង​ជា​ច្រើន។ ប៉ុន្តែការពិតបានបង្ហាញថា បើស្ត្រីណាម្នាក់ព្រងើយកន្តើយនឹងដៃគូ នាងនឹងបាត់បង់ខ្លួនឯងបន្តិចម្តងៗ បាត់បង់សេចក្តីថ្លៃថ្នូរ ធ្វើឱ្យទំនាក់ទំនងប្តី-ប្រពន្ធមិនមានតុល្យភាព ហើយថែមទាំងបំផ្លាញអាពាហ៍ពិពាហ៍ទៀតផង។

បើ​ស្ត្រី​ចង់​រក្សា​អាពាហ៍ពិពាហ៍​ឱ្យ​បាន​ល្អ នោះ​គេ​ត្រូវ​ដឹង​ពី​អ្វី​ដែល​ត្រូវ​ស៊ូទ្រាំ និង​អ្វី​ដែល​មិន​គួរ​អត់ឱន។ ពេលខ្លះត្រូវចិត្តដាច់បន្តិច ប៉ុន្តែបើអ្នកទន់ជ្រាយ វានឹងទទួលបានលទ្ធផលផ្ទុយមកវិញ។ ជាពិសេស​ក្នុង​ទិដ្ឋភាពទាំង ៣ នេះ ស្ត្រី​កាន់​តែ​ចិត្តដាច់ និង​តឹងរឹង នោះ​គ្រួសារ​កាន់​តែ​មាន​សុភមង្គល និង​សុខដុមរមនា​ជាង​មុន។

Cover Copy

១. ត្រូវមានភាពតឹងរឹងជាមួយខ្លួនអ្នក និងឯករាជ្យផ្នែកហិរញ្ញវត្ថុ

ផ្ទះ​ជាកន្លែង​ចែក​រំលែក ដូច្នេះ​ទាំង​ប្ដី​ប្រពន្ធ​គួរ​តែ​ធ្វើ​ការ​រួម​គ្នា​ចិញ្ចឹម​បី​បាច់​ថែ​រក្សាគ្នាឱ្យបានល្អ។ ប្រពន្ធ​ក៏​គួរ​ចេញ​ទៅ​រក​លុយ​ ដើម្បី​កាត់​បន្ថយ​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​លើ​ស្មា​ស្វាមី។ នៅពេលនោះ ស្ថានភាពសេដ្ឋកិច្ចគ្រួសារនឹងប្រសើរឡើង។ មិនត្រឹមតែមានប្រយោជន៍សម្រាប់គ្រួសារប៉ុណ្ណោះទេ ស្ត្រីដែលមានអាជីពផ្ទាល់ខ្លួន និងឯករាជ្យផ្នែកហិរញ្ញវត្ថុ ក៏មានភាពឯករាជ្យក្នុងជីវិតផងដែរ។ គេ​អាច​ទិញ​របស់​ដែល​ខ្លួន​ពេញ​ចិត្ត​ដោយ​មិន​ចាំ​បាច់​សុំ​លុយ​ពី​ប្ដី​ឡើយ។

ពួកគេអាចចិញ្ចឹម និងមើលថែខ្លួនឯបាន មិនមែនពឹងតែលើស្វាមី ដូច្នេះសម្ដីរបស់ពួកគេនឹងមានទម្ងន់កាន់តែច្រើននៅក្នុងគ្រួសារ។ ហើយទោះបីជាមានរឿងអកុសលកើតឡើង ហើយនៅពេលដែលនាងត្រូវចាកចេញពីអាពាហ៍ពិពាហ៍នេះ ស្ត្រីនោះមិនមានសេដ្ឋកិច្ចអសកម្មទេ ហើយនៅតែអាចរស់នៅបានល្អ។ ដូច្នេះក្នុងនាមជាស្ត្រី ត្រូវតឹងរឹងបន្តិចជាមួយខ្លួនឯង កុំនៅតែផ្ទះតែអ្នកត្រូវចេញទៅធ្វើការ ត្រូវមានអាជីពផ្ទាល់ខ្លួនដើម្បីធ្វើឱ្យអាពាហ៍ពិពាហ៍របស់អ្នកកាន់តែរីករាយ និងទុកផ្លូវសម្រាប់ខ្លួនអ្នក។

429558250_915200093571668_4575681576764527896_n

២. តឹងតែងជាមួយប្តី កុំចុះចាញ់គ្រប់ពេលវេលា គ្រប់ទីកន្លែង

ស្ត្រីជាច្រើនតែងតែចាត់ទុកស្វាមីរបស់ពួកគេជាព្រះ បម្រើ និងលះបង់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ។ ពួកគេជឿថា ការងារផ្ទះជាការងាររបស់ស្ត្រី ហើយបើទោះជាប្តីធ្វើរឿងហួសហេតុក៏ដោយ ក៏ពួកគេតែងតែអត់ធ្មត់ ស៊ូទ្រាំនឹងការងារនេះ ព្រោះខ្លាចប្រពន្ធរត់ចោល និងបំផ្លាញអាពាហ៍ពិពាហ៍។ ទោះយ៉ាងណាក៏ដោយ តាមរយៈការធ្វើដូច្នេះ អ្នកកំពុង "បំផ្លាញ" បុរសរបស់អ្នក បន្តិចម្តងៗ ជម្រុញឱ្យអាពាហ៍ពិពាហ៍របស់អ្នកឈានទៅដល់ការបែកបាក់។

បើ​ចង់​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឱ្យ​បាន​ល្អ តួនាទី​ប្តី​ប្រពន្ធ​ត្រូវ​មាន​ភាព​ស្មើ​គ្នា និង​កុំ​ឱ្យ​បាត់បង់​ភាពស្មោះត្រង់ ។ ចំពោះ​រឿង​ដែល​ស្វាមី​អ្នក​មិន​ចេះ​ធ្វើ ចូរ​នៅ​ក្បែរ​គាត់​ដើម្បី​ណែនាំ គាំទ្រ និង​លើក​ទឹកចិត្ត​គាត់។ ការចែករំលែកអ្វីៗទាំងអស់រួមគ្នាជាប្តីប្រពន្ធ មិនត្រឹមតែកាត់បន្ថយបន្ទុកលើអ្នកប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបុរសកាន់តែមានទំនួលខុសត្រូវក្នុងគ្រួសារ ហើយទំនាក់ទំនងរវាងស្វាមីភរិយាកាន់តែជិតស្និទ្ធ និងចុះសម្រុងគ្នា។

429528885_915691343522543_7748894298154636508_n

៣. កុំ​គិត​ថា​កូន​នឹង​សប្បាយ​ចិត្ត​ពេល​ឪពុក​ម្តាយ​មិន​សប្បាយចិត្ត ត្រូវ​រឹងមាំ ហើយ​ដើរ​ចេញ​ពី​អាពាហ៍ពិពាហ៍​មិន​សប្បាយ​ចិត្ត

ជឿថាមនុស្សជាច្រើនមិនហ៊ានចាកចេញពីអាពាហ៍ពិពាហ៍ ដែលមិនសប្បាយចិត្តដោយសារតែកូនរបស់ពួកគេ។ ប៉ុន្តែតាមការពិត ក្មេងៗមិនមែនជាឧបសគ្គក្នុងការស្វែងរកសុភមង្គលរបស់អ្នកទេ។ អ្នក​ជាប់​គាំង​ក្នុង​អាពាហ៍ពិពាហ៍​មិន​សប្បាយ​ចិត្ត ព្រោះ​អ្នក​ចង់​ឱ្យ​កូន​មាន​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ទាំង​សងខាង។ ប៉ុន្តែ​សូម​សួរ​ថា តើ​កូន​អាច​មាន​សុខភាព​ល្អ​ទេ​ពេល​ឪពុក​ម្តាយ​មិន​សប្បាយចិត្ត? តើពួកគេអាចធំឡើងដោយមិនខ្វល់ខ្វាយ និងបញ្ចេញពន្លឺដោយស្នាមញញឹមពេលធំឡើងក្នុងគ្រួសារដែលគ្មានការសើច មានតែការស្តីបន្ទោស និងការយំរបស់ម្តាយពួកគេទេ?

កុមារមិនគួរត្រូវបានចាត់ទុកថាជាខ្សែចំណងដើម្បីចងអាពាហ៍ពិពាហ៍ឪពុកម្ដាយនោះទេ ប៉ុន្តែជាគ្រឹះនៃសេចក្ដីស្រឡាញ់។ ទាំងអ្នក និងកូនរបស់អ្នកសមនឹងទទួលបានសុភមង្គល។ ដូច្នេះ​បើ​អាពាហ៍ពិពាហ៍​នោះ​មិន​សប្បាយ​ចិត្ត ត្រូវ​រឹងមាំឡើងហើយ​ដើរ​ចេញទៅ។ កុំ​គិត​ថា​កូន​សប្បាយ​ចិត្ត​ពេល​មាន​ឪពុក​ម្ដាយ​ដែលរស់នៅមិនចុះសម្រុងគ្នា ហើយ​កុំ​សង្ស័យ​ថាខ្លួនអ្នក​នឹង​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​បើ​គ្មាន​ប្ដី៕