kalib9

វិធីទាំង៦ នេះនឹងធ្វើឲ្យសក់របស់នារីៗ មិនជំពាក់ រក្សាបានស្អាត មិនបែកចុង

នារីស្ទើរតែទាំងអស់ទៅហើយដែលប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញនេះ តើនារីគួរតែក្រោកពីព្រលឹមដើម្បីធ្វើសក់របស់នាងឬដេកលក់យូរជាងមុនដោយគ្រាន់តែចង់សក់ធម្មតា? យើងគ្មានជ្រើសរើសនោះទេ តែនៅពេលនេះអ្នកអាចគេងបានឆ្អែតហើយក្រោកវិញអាចធ្វើសក់ឱ្យបានស្អាតទៀតផង។

១. គេងលើខ្នើយសូត

ប្រសិនបើអ្នកចង់ឱ្យសក់របស់អ្នកស្រស់ស្អាតដោយមិនចាំបាច់ធ្វើអ្វីច្រើននោះទេ គ្រាន់តែឈប់ប្រើខ្នើយកាតុង ហើយប្ដូរមកប្រើខ្នើយសូត។ វាអាចស្រូបយកជាតិសំណើមពីសក់របស់អ្នកហើយធ្វើឱ្យសក់របស់អ្នករលោងនឹងកាត់បន្ថយភាពរញ៉េរញ៉ៃរបស់សក់អ្នក។

 

២. ចង់សក់មូលឡើងលើ

ដើម្បីទទួលបានស្ទីលម៉ូដសក់ដ៏ស្រស់ស្អាតនិងសាមញ្ញចងសក់សើមរបស់អ្នកមូលឡើងលើ។ សក់នឹងស្ងួតហើយអ្នកនឹងទទួលបានសក់ពោះវៀនជ្រូក។ អ្វីដែលអ្នកគួរធ្វើនោះគឺចងសក់កុំឱ្យរញ៉េរញ៉ៃ ធ្វើឱ្យមានភាពរលោងនិងតឹង។

 

៣. ប្រើត្រគៀបសក់

អ្នកមិនចាំបាច់ធ្វើអ្វីច្រើននោះទេប្រសិនបើអ្នកចង់បានសក់អង្កាញ់។ មុនពេលដែលអ្នកចូលគេង គ្រាន់​តែលាបថ្នាំការពារសក់។ ហើយបែងចែកសក់របស់អ្នក។ បើសក់របស់អ្នកវែងអ្នកគ្រាន់តែប្រើត្រកៀបសក់ជាការស្រេច។

 

៤.​ ប្រើក្រមាឬកន្សែង

Loading...

ប្រសិនបើអ្នកមានសក់រួញ មុនពេលចូលគេងអ្នកគួរតែយកកន្សែងមករុំសក់របស់អ្នក។ វាធ្វើឱ្យសក់របស់អ្នកមិនរញ៉េរញ៉ៃ នោះព្រឹកឡើងអ្នកនឹងមានសក់ដ៏ស្រស់ស្អាត

 

 ៥. ចង់សក់ទីទុយមូល

លាបប្រេងបន្ទន់សក់ហើយសក់របស់អ្នកនៅសើមហើយវែកសក់របស់អ្នកជាពី។ យកសក់របស់អ្នកមករុំជាមួយម្រាមដៃហើយផ្លុំសក់របស់អ្នក។ ហើយចងសក់ទីទុយឱ្យរលុង។

 

៦.​ ប្រើប្រាស់ក្រាស់ឱ្យបានត្រឹមត្រូវ

បើអ្នកមិនចង់បំផ្លាញសក់របស់អ្នក អ្នកត្រូវធ្វើឱ្យវាមានភាពស្រស់ស្អាត។ ប្រើក្រាស់ដែលត្រឹមត្រូវទើបធ្វើឱ្យសក់របស់អ្នកស្អាត។

 

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...