kalib9

គន្លឹះទាំង ៨ ដែលអាចសម្រកទម្ងន់បាន ដោយមិនចាំបាច់ តមអាហារច្រើន

មានមនុស្សតិចតួចបំផុតដែលបានប្រាប់យើងតាមត្រង់ថាពួកគេមិនដែលព្យាយាមសម្រកទម្ងន់នោះទេ។ យោងតាមអ្នកវិទ្យាសាស្រ្តនៅមហាវិទ្យាល័យ Penn State  បានរកឃើញថាក្នុងចំណោមមនុស្ស ៦នាក់ មានតែម្នាក់ប៉ុនណោះដែលអាចសម្រកទំងន់របស់គេបាន។ តែខាងក្រោមនេះជាវិធីសាមញ្ញមួយចំនួនដែលអាចជួយអ្នកសម្រកទម្ងន់បាន។

១. បន្ថែមខ្លាញ់ធម្មជាតិនៅក្នុងអាហាររបស់អ្នក

នៅពេលព្យាយាមបន្ថយបរិមាណកាឡូរីដែលអ្នកញ៉ាំវាហាក់ដូចជាសមហេតុផលដើម្បីបញ្ឈប់ការញ៉ាំអាហារដូចជាគ្រាប់គ្រាប់ធញ្ញជាតិ ឈីសនិងប៊ឺ។ ទោះជាយ៉ាងណាក៏ដោយវាត្រូវការពេលវេលាច្រើនដើម្បីឱ្យជាតិខ្លាញ់រំលាយច្រើនជាងប្រូតេអ៊ីននិងជាតិស្ករដូច្នេះអ្នកអាចកាត់បន្ថយអារម្មណ៍ឃ្លានបានយូរ។

 

២. មិនប្រាកដថាការហាត់ប្រាណរបស់អ្នកអាចធ្វើឱ្យបាត់បង់ខ្លាញ់នោះទេ

អ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកដែលមានទម្ងន់លើសកំណត់ជាញឹកញាប់គិតពួកគេអាចដុតកាឡូរីនៅពេលធ្វើលំហាត់ប្រាណ។ មើលឱ្យជាក់ស្ដែងទៅពួកគេងនឹងញ៉ាំកាន់តែច្រើន ដោយសារតែពួកគេចំណាយកំលាំងច្រើននៅពេលហាត់ប្រាណ។

ប្រាកដណាស់ថាអ្នកគួរតែញ៉ាំបន្ទាប់ពីការហាត់ប្រាណប៉ុន្តែអ្នកត្រូវញ៉ាំតាមកំណត់មិនត្រូវឱ្យហួសឡើយ។ បើអ្នកញ៉ាំលើសកំណត់ការហាត់ប្រាណរបស់អ្នកនឹងគ្មានប្រសិទ្ធភាពនោះទេ។

 

៣. លាងសម្អាត បន្លែនិងផ្លែឈើរបស់អ្នកឱ្យបានស្អាតល្អ

បន្លែនិងផ្លែឈើជាមូលហេតុដ៏ចំបង់នៃការឡើងទម្ងន់របស់អ្នក ប្រសិនបើលាងវាមិនបានស្អាតល្អ។ មូលហេតុគឺថាថ្នាំសម្លាប់សត្វល្អិតដែលនៅសល់ជាមួយបន្លែផ្លែឈើ អាចធ្វើឱ្យការររំលាយអាហាររបស់អ្នកមិនបានល្អដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់។

សារធាតុគីមីទាំងនោះត្រូវបានគេប្រើម្បីការពារអាហារពីប៉ារ៉ាស៊ីតឬសត្វល្អិត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់សុខភាពរបស់យើង។

 

៤. ដាក់ប្រេងអូលីវនៅក្នុងអាហារ

អ្នកវិទ្យាសាស្ត្រជនជាតិអាឡឺម៉ង់បានរកឃើញថាការបន្ថែមប្រេងអូលីវទៅនឹងអាហារអាចធ្វើអោយអ្នកមានអារម្មណ៍ឆាប់ឆ្អែត។ ហើយវាក៏ធ្វើឱ្យអ្នកយូរឃ្លាន។ ប្រេងរបស់អ៊ីតាលីមានបរិមាណសារធាតុគីមីច្រើនបំផុតដែលរារាំងអារម្មណ៍នៃការឃ្លានរបស់អ្នកបានយូូរ។

 

Loading...

៥. ញ៉ាំដោយមានអារម្មណ៍សប្បាយរីករាយ

ចំណង់អាហាររបស់យើងត្រូវបានគ្រប់គ្រងដោយអរម៉ូនដែលត្រូវបានគេហៅថា ghrelin ។ ហើយបើអ្នកញ៉ាំជាមួយភាពរីរាយវានឹងធ្វើឱ្យអ្នកញ៉ាំអាហារឆ្ងាញ់។ និយាយម្យ៉ាងទៀតប្រសិនបើអ្នកមានអារម្មណ៍រីករាយក្នុងការញ៉ាំអាហារអ្វីមួយអ្នកនឹងមិនឃ្លានញឹកញ៉ាប់ទេ។

 

៦. ញ៉ាំថ្នាំកាល់ស្យូមប្រសិនបើអ្នកពីបាករំលាយអាហារដែលមានជាតិកាល់ស្យូម

មានមនុស្សជាច្រើនមិនចូលចិត្តញ៉ាំអាហារដែលមានជាតិកាល់ស្យូម ដោយសារតែ ឈីស ទឹកដោះគោ ដែលអាចពន្លឿនការរំលាយអាហារ បើយោងតាមអ្នកវិទ្យាសាស្ត្រ។ ទម្ងន់នៃអ្នកដែលមានជាតិកាល់ស្យូមខ្ពស់អាចស្រកពី ២៦ទៅ៧០%។

 

៧. ញ៉ាំអាហាររឹងនៅពេលព្រឹក

អ្នកវិទ្យាសាស្ត្របានឱ្យដឹងថាអាហារពេលព្រឹកពិតជាសំខាន់ណាស់សម្រាប់បង្អាក់ការស្រែកឃ្លាន។ ឥឡូវនេះយើងដឹងហើយថាការញ៉ាំអាហាររបស់អ្នកពិតជាសំខាន់ណាស់។ ប្រសិនបើអ្នកញ៉ាំអាហារទន់ដូចជាបបរនឹងធ្វើឱ្យអ្នកឆាប់ឃ្លាន។

 

៨. ញ៉ាំសូកូឡាខ្មៅ

សូកូឡាមិនត្រឹមតែធ្វើឱ្យមានផលវិជ្ជមានដល់សុខភាពរបស់អ្នកប៉ុនណោះទេ តែវាក៏មានប្រសិទ្ធភាពក្នុងការធ្វើឱ្យអ្នកស្រកទម្ងន់ផងដែរ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថាប្រសិនបើអ្នកតមការញ៉ាំអាហារដែលផ្អែម ហើយអ្នកញ៉ាំសូកូឡាខ្មៅវានឹងមិនធ្វើឱ្យអ្នកឡើងទម្ងន់ឡើយ។

 

ប្រែសម្រួលដោយ៖ Kalib9

ប្រភព៖ BrightSide

Loading...