ចង់បានមុខភ្លឺរលោង ក្មេងជាងវ័យកាន់ឆ្នាំ អ្នកត្រូវមានទម្លាប់ធ្វើរឿង ៤ នេះជាប្រចាំមុនចូលគេង

មានមនុស្សជាច្រើនចង់បានសាច់មុខស្អាត រលោង ក្មេងជាងវ័យ ហើយផ្តោតតែលើការជ្រើសរើសផលិតផលគ្រឿងសម្អាង តែភ្លេចគិតពីទម្លាប់ជាប្រចាំដែលអ្នកគួរតែអនុវត្ត ដោយវាក៏ជាកត្តាសំខាន់ខ្លាំងផងដែរ។

ខាងក្រោម Knongsrok ចែករំលែកទម្លាប់ ៤ ដែលអ្នកគួរតែអនុវត្តជាប្រចាំមុនចូលគេង ប្រសិនចង់បានស្បែកមុខសស្អាត ភ្លឺរលោង ក្មេងជាងវ័យ៖

១) លាងសម្អាតមុខឲ្យបានស្អាត

Ice_screenshot_20210604 124342

ការលាងសម្អាតមុខមិនមែនចេះតែធ្វើទៅធម្មតានោះទេ ហើយណែនាំជាពិសេសសម្រាប់មនុស្សស្រីដែលឆ្លងកាត់គ្រឿង Makeup ចាំបាច់ត្រូវតែលាងសម្អាតវាមុនចូលគេង។

អ្នកគួរប្រើប្រាស់នៅ Foam លាងមុខ ដែលគិតថាត្រូវនឹងសាច់មុខរបស់អ្នក ហើយពេលលាងត្រូវបន្តក់វាលើដៃ រួចយកមកប៉ាតនិងម៉ាស្សាលើមុខថ្នមៗរយៈពេល ៣០ វិនាទី សឹមលាងទឹកត្រជាក់ចេញ នោះទើបវាចូលសាច់មុខ មិនមែនគ្រាន់តែបន្តក់ភ្លាម លាងទឹកភ្លាមឡើយ។ ជាងនេះអ្នកក៏ត្រូវប្រើប្រាស់កូនក្រណាត់តូចមកជូតសម្អាតមុខ ពោលជៀសវាងការប្រើប្រាស់កន្សែងជូតខ្លួនរួមគ្នាតែមួយ។

២) ទទួលទានទឹកមុនចូលគេង

Uong Nuoc Truoc Khi Ngu

ទម្លាប់ទទួលទានទឹកមួយកែវមុនចូលគេង ក្រៅពីនាំប្រយោជន៍សំខាន់ៗដល់សុខភាព ជាងនេះវាក៏ជួយឲ្យស្បែកមានសុខភាពល្អ ហើយជួយបន្សាបជាតិពុលពីរាងកាយថែមទៀត។

៣) បិទម៉ាស

Ice_screenshot_20210604 124350

ការបិទម៉ាសមុខអ្នកគួរតែធ្វើយូរៗម្តងជាទម្លាប់ ដោយវិធីនេះគឺសាមញ្ញ និងចំណាយមិនច្រើនពេកនោះទេ ហើយអាចធ្វើឲ្យសាច់មុខភ្លឺកាន់ឆ្នាំរយៈពេលយូរ។

៤) កម្ចាត់មុនដោយត្រឹមត្រូវ

Kem Tri Mun O Tuoi Day Thi

ស្នាមមុន ឬការកើតមុន អ្នកមិនត្រូវចេះតែបណ្តោយវានោះទេ ព្រោះយូរទៅអាចនាំឲ្យឡើងស្នាមពិបាកព្យាបាល។ ពេលកើតមុនភ្លាមៗ អ្នកគួររកថ្នាំមកព្យាបាលឲ្យបានលឿន ដោយប្រើប្រាស់សំឡី ហើយបន្តក់ថ្នាំមកជូតលើគ្រាប់មុន តែត្រូវប្រយ័ត្នកុំជូតរាលទៅតំបន់ផ្ទៃមុខផ្សេងទៀតដែលមិនមានបញ្ហាមុនឲ្យសោះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក