kalib9

“ស្នាមសាក់” នៅលើដងខ្លួនសង្គមងងឹត Yakuza អ្នកបានឃើញត្រឹមតែស្មាមសាក ប៉ុន្តែតើធ្លាប់ដឹងទេថាវាមានអត្ថន័យបែបណា?

កាលពីពេលថ្មីៗនេះ Shiki Haru Shirai អាយុ 74 ឆ្នាំជាសមាជិកក្រុមសង្គមងងឹត Yakuza មកពីប្រទេសជប៉ុន គាត់ត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីក្មេងជំទង់ថៃម្នាក់បានបង្ហោះរូបថតរបស់គាត់ខណៈពេលដែលគាត់បានបង្ហាញសាក់រូបលើខ្លួនរបស់គាត់បង្ហោះលើហ្វេសប៊ុក។ វាបានទទួលការយកចិត្តទុកដាក់នៅទូទាំងពិភពលោក។

ក្រៅពីប្រវត្តិសាស្ត្ររបស់លោក Shigeharu និង Yamaguchi Gang ។ រឿងមួយទៀតដែលមនុស្សយកចិត្តទុកដាក់ ក៏ដូចជាការធ្វើឱ្យគាត់ត្រូវបានចាប់ខ្លួនជាលើកដំបូងគឺ "ស្នាមសាក់" ដែលមិនធម្មតាចំពោះលោកតា Shigeharu ។

ហើយនេះគឺជាអត្ថន័យដ៏ជ្រាលជ្រៅដែលយើងមិនធ្លាប់ដែលបានដឹងពីស្នាមសាក់របស់សមាជិកក្រុមសង្គមងងឹត Yakuza មកពីប្រទេសជប៉ុនលើរាងកាយរបស់លោក Shigaru ។ វាមិនមែនគ្រាន់តែបង្ហាញថាជាអតីតយុទ្ធជនរបស់ក្រុមនោះទេ។

ស្នាមសាក់ទី 1 គឺលេចធ្លោជាងគេគឺការសាក់រូបយុទ្ធជនសាមូរ៉ៃដែលមានឈ្មោះថា "Bushido" គឺជាអ្នកប្រយុទ្ធសាម៉ូរៃដែលតំណាងឲ្យ សាសនានិងចិត្តវិទ្យា។ ការសង្កត់ធ្ងន់ទៅលើភក្ដីភាពចំពោះម្ចាស់និងភាពស្មោះត្រង់។

ការសាករូបរលកសមុទ្រ ជាការឆ្លុះបញ្ចាំងពីជំនឿរបស់ជប៉ុន ការគោរពចំពោះកម្លាំងនៃ "អំណាចនៃធម្មជាតិ"

Loading...

ផ្កាលឿង នោះអាចជាផ្កាឈូករឺផ្កាឈូករ័ត្ន។

រូបផ្កាឈូក មានសក្តានុពលនិងសមត្ថភាពក្នុងការអភិវឌ្ឍ។

Chrysanthemum មានន័យថាសុភមង្គលនិងភាពជាប់បានយូរ។

Peonies មានន័យថាភាពរុងរឿងនិងជោគជ័យ។

មានផ្កាដែលមិនមានពណ៌ផងដែរ។ ឆ្លុះបញ្ចាំងរឿងរ៉ាវជាច្រើនដែលកំពុងកើតឡើង។

 

ប្រែសម្រួលដោយ៖ វីរៈ | ប្រភព៖ meekhao.com

Loading...