kalib9

១៥រូបភាពស្អាតៗ នៃប្រាសាទបឹងមាលា ដែលទាក់ទាញចិត្តភ្ញៀវជាតិ​ និងអន្តរជាតិ

ប្រាសាទបេងមាលាឬបឹងមាលាមានទីតាំងស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខាងកើតជើងភ្នំគូលេន ខាងកើតប្រហែល ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ប្រាសាទនេះមានលក្ខណៈស្រដៀងនឹងប្រាសាទអង្គរវត្ត និងត្រូវបានស្ថាបនាឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែរ។ ប្រាសាទនេះមានគូទឹកដ៏ធំមានប្រវែង ១២០០ x ៩០០ម៉ែត្រ។

Untitled 2 16 11 2012 14 27 49

ប្រសាទបឹងមាលាត្រូវបានសាងសង់នៅចុងសតវត្សរ៍ទី ១១និងដើមសតវត្សរ៍ទី១២ លើផៃ្ទដីទំហំ ១៤ហិកតា ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ដោយហេតុថាទ្រង់ទ្រាយប្រាសាទនេះប្រហាក់ប្រហែលប្រាសាទអង្គរវត្តនោះ ដូចេ្នះរាល់វត្ថុបំណង និងស្ថាបត្យកម្មក៏ត្រូវមានលក្ខណៈដូចគ្នា។

https://www.facebook.com/100015103063880/videos/456363868210378/

ប្រាសាទអង្គរវត្តដែលប្រវត្តិសាស្រ្តចារទុកថាជាស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២នោះ សាងឡើងដើម្បីឧទ្ធិសថ្វាយព្រះវិស្ណុដោយមានកសិណទឹក (គូទឹក )ព័ទ្ធជុំវិញរាប់គីឡូម៉ែត្រខណ្ឌទីតាំងប្រាសាទ ឲ្យក្លាយជាកោះមួយនោះដូច្នេះប្រាសាទបេងមាលាឬបឹងមាលាក៏ត្រូវតែមានន័យដូចគ្នាដែរ។

Eyeem 117845136

ប្រសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀមមានទ្រង់ទ្រាយប្រហាក់ប្រហែលប្រាសាទអង្គរវត្តហើយដែលបុរាណវិទូមួយចំនួនយល់ថា ប្រាសាទបេងមាលាជាប្លង់មេឬថា បុព្វបុរសខែ្មរ ចាប់កសាងប្រាសាទនេះសិនមុននឹង ឈានទៅកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញដោយមើលតាមគំរូដើម។

អ្វីដែលស្ថាបត្យករខែ្មរជំនាន់នោះធ្វើដោយខានមិនបានគឺការជីកកសិណទឹកនៅជុំវិញប្រាសាទដើម្បីយកអាចម៍ដីទៅចាក់គ្រឹះប្រាសាទការពារកុំឲ្យបាក់ស្រុត ក៏ដូចជាការយកទឹកសម្រាប់ប្រើប្រាស់ផងទន្ទឹមនោះកសិណទឹកមួយៗបានក្លាយទៅជានិមិត្តរូបនៃសមុទ្រទឹកដោះ និវេសនដ្ឋានព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា។

ឈ្មោះ: ប្រាសាទបេងមាលាឬបឹងមាលា

អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២

កាលបរិច្ឆេទកសាង: ដើមសតវត្សទី១២

ឧទ្ទិសថ្វាយ: ព្រះវិស្ណុ

ស្ថាបត្យកម្ម: អង្គរវត្ត

ទីតាំង: ភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

 

47053886_2203375369939840_8745706351381970944_n

47390870_2203375393273171_4335835447419731968_n

Loading...

47142537_2203375429939834_2469924190283628544_n

47354306_2203375459939831_7930229814357655552_n

47253197_2203375479939829_6173569597380231168_n

47191388_2203375506606493_4772623395105800192_n

47233963_2203375533273157_4359408255164743680_n

47164015_2203375569939820_6039269728130695168_n

47393105_2203375593273151_385266396176580608_n

47228532_2203375656606478_2719079057055547392_n

47379759_2203375679939809_6657017116287303680_n

47318081_2203375703273140_7699153577331130368_n

47360951_2203375739939803_5102181436933275648_n

 

 

ដោយៈ វីរៈ

ប្រភពៈ វីគីភីឌា

Loading...