kalib9

ការកាន់ប្រើទូរស័ព្ទរបស់អ្នក បានបង្ហាញយ៉ាងច្បាស់ ពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នក ១០០%

តើ​អ្នក​​ចូល​​ចិត្ត​​កាន់ទូរស័ព្ទដោយរបៀបណា? រាល់​ពេល​​​​​​ដែលអ្នកលេងទូរស័ព្ទ តើអ្នកនឹងកាន់វាយ៉ាងដូចម្តេច​ ​ក្នុង​​ចំណោមការកាន់ទូរស័ព្ទទាំង៤​ប្រភេទ​​នេះ? ការកាន់លេងទូរស័ព្ទរបស់អ្នក ​អាច​បង្ហាញ​​យ៉ាង​​​ច្បាស់ ពី​​​គុណ​សម្បត្តិ​និង​​ចំណុច​​​ខ្លាំង​​របស់​​អ្នក ដើម្បី​ឲ្យ​​​ស្គាល់​​​ខ្លួន​​ឯង​​កាន់​តែ​​ច្បាស់។

8301460 28292560 08 0 1544431525 1544431719 1200 1 1544431719 728 32e9147584 1544530795

១. ការកាន់ទូរស័ព្ទប្រភេទទី 1 ៖ ​អ្នក​មាន​​សមត្ថភាព ក្នុង​ការ​​ដឹក​នាំ​និង​គ្រប់គ្រង​មនុស្ស ​មាន​​ការ​​​​ចង្អុល​​​​​បង្ហាញ​ផ្លូវ​​ច្បាស់​លាស់​​​​សម្រាប់​ពួក​គេ​ និង​​​​​​​​មាន​ភាព​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ។ អ្នក​​​ឆ្លាត គិត​បាន​វែងឆ្ងាយ រឹងមាំ មិន​​​​ងាយ​​នឹង​បំបាក់​បាន។ បើ​នរណា​​មិន​​ធ្លាប់​ស្គាល់​ គេ​​ច្បាស់​ជា​គិត​ថា​អ្នក​ជា​មនុស្ស​​​កាច ម៉ឺងម៉ាត់​​ខ្លាំង តាម​​​ការ​ពិត​​ ពេល​ធ្វើ​​ការងារ គឺ​​តែង​តែ​​បែប​នេះ ប៉ុន្តែ​​ពេល​នៅ​ជាមួយ​មិត្តភក្ដិ អ្នក​​ក៏​​ចេះ​​លេង​​សើច​​មិន​​ធម្មតា​ដែរ។ អ្នក​​​ស្លូត​ឬ​​កាច អាស្រ័យ​​ទៅ​លើ​​អ្នក​​ដទៃ​ ធ្វើ​​​ចរិត​​បែប​ណា​​មក​លើ​​អ្នក​មុន។

8301910 Image Crop 595x589 1544438101 728 32e9147584 1544530795

២. ការកាន់ទូរស័ព្ទប្រភេទទី 2 ៖ អ្នក​ជា​មនុស្ស​​ ឧស្សាហ៍​​ព្យាយាម មាន​ការ​​​​​តាំង​​ចិត្ត និង​​ទំនួល​​ខុស​ត្រូវ​រាល់ពេល​ធ្វើ​អ្វី​មួយ។ អ្នក​តែង​តែ​​ពេញ​​ចិត្ត​​​​នូវ​ជីវិត​​​​របស់​​ខ្លួន​ឯង សុទិដ្ឋិនិយម និង​​មិន​​ខ្លាច​​​​ឧបសគ្គ​​គ្រប់​បែប​យ៉ាង។ ទៅ​​ដល់​​​ទី​ណា តែង​​​ទទួល​បាន​​​ចំណាប់​អារម្មណ៍ ព្រោះ​​អ្នក​​ដឹង​​ច្បាស់​​​ពី​​របៀប​​ទំនាក់​​ទំនង​ក្នុង​សង្គម និង​​ការ​​ចុះ​​សម្រុង​​​ជា​មួយ​អ្នក​​ដទៃ។ អ្នក​ក៏​ជា​មនុស្ស​​​​​ដែល​​​​ចេះ​គិត​​គូរ ពី​​​សាច់​ញាតិ​​ គ្រួសារ​និង​​មិត្តភក្តិ​​​ផង​​ដែរ។

8301560 28277760 05 0 1544431132 1544431137 728 1 1544431137 728 32e9147584 1544530795

Loading...

៣. ការកាន់ទូរស័ព្ទប្រភេទទី 3 ៖ អ្នក​​​​មាន​​​មហិច្ឆតា​និង​ក្តី​​ស្រមៃ​ធំ ហើយ​​ចង់​​​ឲ្យ​​​​វា​​ក្លាយ​ជា​ការពិត។ អ្នក​មាន​​ចិត្ត​​ទូលាយ​​ ជាមួយ​​មនុស្ស​​​គ្រប់​គ្នា ដោយ​មិន​​​គិត​លើ​​​អាយុ មាន​​ក្រ ឬ​​សំបក​ក្រៅ​​បែប​ណា​នោះ​ទេ។ អ្នក​​មិន​​សូវ​ចេះ​មាត់​ក ប៉ុន្តែ​មាន​​មិត្ត​​​ច្រើន ហើយ​​រួសរាយ​​រាក់​ទាក់។ ចំណង់​​ចំណូល​​​ចិត្ត​​របស់​អ្នក​គឺ អាន​​សៀវភៅ រៀន​​អ្វី​​​ថ្មីៗ និង​​ធ្វើ​​ដំណើរ​កម្សាន្ត​ម្នាក់​ឯង។ ពេល​​មាន​​ហ្វូង​​មនុស្ស​​ច្រើន អ្នក​​​​​មាន​ការ​អៀន​បន្តិច ទោះ​បី​មាន​​គំនិត​ក៏​មិន​​ហ៊ាន​​បញ្ជេញ។ ​

8301610 28278010 06 0 1544431203 1544431210 728 1 1544431210 728 32e9147584 1544530795

 ៤. ការកាន់ទូរស័ព្ទប្រភេទទី 4 ៖ អ្នក​​​​​ចូលចិត្ត​​គិត​និង​​វិភាគ​​គ្រប់​​រឿង រហូត​​បាន​​ដឹង​​ចម្លើយ​​ច្បាស់​លាស់។ អ្នក​​​​តែង​​​ខំ​​ព្យាយាម​​ ដើម្បី​​ធ្វើ​ឲ្យ​​ខ្លួន​ឯង​ អភិវឌ្ឍ​​​ន៍ទៅ​មុខ​។ អ្នក​មិន​​ចេះ​​បង្ក​ជម្លោះ​​​ជាមួយ​នរណា​ទេ ប៉ុន្តែ​​ចាប់​​​​អារម្មណ៍​​លើ​ការ​​ពិភាក្សា ជាមួយ​​មិត្តភក្តិ​​ ទាក់​ទង​​​​ទៅ​នឹង​​​ប្រធានបទ​​ផ្សេងៗ ​ដើម្បី​​បង្កើន​​​ចំណេះដឹង។ អ្នក​​ជា​​មនុស្ស​ម្នាក់​​ ដែល​​គិត​ម៉ត់ចត់​​បំផុត មុន​​និយាយ​ឬ​ធ្វើ​អ្វីមួយ មិន​​​​ចង់​​ឲ្យ​ប៉ះពាល់​​ដល់​អារម្មណ៍​​អ្នក​ដទៃ។ អ្នក​​​ស្មោះត្រង់ និង​មិន​​ចេះ​ក្បត់​នឹង​មនុស្ស​ដែល​​អ្នក​​ស្រឡាញ់។​​

8301660 28278360 07 0 1544431262 1544431284 728 1 1544431284 728 32e9147584 1544530795

ដោយ៖ វីរៈ

ប្រភព៖ Goodtime

Loading...