kalib9

គ្រូពេទ្យដាស់តឿន! ការប្រើប្រាស់ទូរស័ព្ទនៅពេលគេង ប៉ះពាល់សុខភាពធ្ងន់ធ្ងរ!

មនុស្សជាច្រើនមានទម្លាប់ប្រើទូរស័ព្ទមុនពេលចូលគេងដោយមិនដឹងថាវាមានគ្រោះថ្នាក់ប៉ុនណា។

ប្រទេសចិន៖ បុរសអាយុ 40 ឆ្នាំឈ្មោះ Wang, មកពីទីក្រុងចេងទូ, ខេត្តស៊ីឈួន (ចិន) បានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ទម្លាប់របស់គាត់។ ដោយសារតែជាប់រវល់ជាមួយការងារពេញមួយថ្ងៃ គាត់មិនមានពេលច្រើនដើម្បីប្រើទូរស័ព្ទដៃទេ។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលរស់នៅតែម្នាក់ឯងលោកវ៉ាងធ្លាប់ប្រើទូរស័ព្ទ 2-3 ម៉ោងរៀងរាល់យប់មុនពេលចូលគេង។

ពីរបីថ្ងៃកន្លងមកហើយលោកវ៉ាងស្រាប់តែមានអារម្មណ៍មិនស្រួលនៅក្នុងឆ្អឹងកងករបស់គាត់ ហើយមានអារម្មណ៍ឈឺទ្រូង។ គាត់មិនមានកំលាំងសូម្បីតែក្រោកឈរឬដើរ។ ដោយសារការភ័យខ្លាចគាត់បានប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល។ ក្រោយពីពីរបីម៉ោងគាត់បានបាត់បង់ស្មារតីហើយសូម្បីតែនោមក៏គាត់នោមនៅក្នុងសន្លប់ដែរ។

Loading...

វេជ្ជបណ្ឌិតបាននិយាយថាដោយសារតែការធ្វើការនៅក្នុងភោជនីយដ្ឋាន ករបស់លោកវ៉ាងតែងតែងាកសម្រាប់រយៈពេលយូរ។ នៅពេលយប់គាត់ជារឿយៗដេកចុចទូរស័ព្ទដៃរបស់គាត់ដែលធ្វើឱ្យឆ្អឹងករបស់គាត់ឈឺចាប់ជាង។ ឥរិយាបថមិនត្រឹមត្រូវបណ្តាលឱ្យមានភាពតានតឹងនៅនិងក ព្រមទាំងការថយចុះខួរឆ្អឹងខ្នង។

លើសពីនេះទៅទៀតឥរិយាបទនៃការប្រើដៃកាន់ទូរស័ព្ទលេងនៅពេលដែលគាត់គេងពុំត្រឹមត្រូវតាមក្បួនរបស់ពេទ្យ។ ដូច្នេះគ្រូពេទ្យព្រមានកុំឱ្យប្រើទូរស័ព្ទយូរពេក។ ប្រសិនបើអ្នកប្រើវាអ្នកត្រូវលៃតម្រូវឥរិយាបថអោយបានត្រឹមត្រូវ។

 

ដោយ៖ វីរៈ | ប្រភព៖ Feedy

Loading...