kalib9

នារីម្នាក់សូមផ្តាំទៅ All team ក្នុង PUBG សូមកាត់បន្ថយខ្លះទៅកុំអោយជួបរឿងបែបនេះដូចនាង!

វាជាការឈឺចាប់មួយដែរពិបាកនឹងបំភ្លេច​ ​វាបានកេីតឡេីងដោយសារការញៀននឹងទូរស័ព្ទ​ និងញៀននឹងហ្គេម។ អ្នកម្តាយបងប្អូននឹងមិត្តភក្តិអោយឈ្មោះជំងឺនឹងថា​ PUBG សុីភ្នែក 😅 មែនខ្ញុំតែងតែលេងវាគ្រប់ពេលដែរខ្ញុំទំនេរ​ ខ្ញុំលេងមិនចង់នឹងព្រិចភ្នែក​ ទេីបធ្វេីឲ្យកេីតមានជំងឺនេះ​ វាកេីតមកពីការដែរយេីងប្រឹងសំលឹងអ្វីមួយខ្លាំងពេក​ ហេីយនិងការដែរយេីងលេងវាហួសកំរិតពេក​។ លោកគ្រូពេទ្យនិយាយថាភ្នែកប្អូ​នវាមានអាការះធ្ងន់ធ្ងរ​ ដោយសារតែវាស្ងួតខ្លាំងពេក​ ហេីយពេលដែរស្ងួតខ្លាំងយេីងក៏មានអារម្មណ៍ថាវារកាំចង់តាសញីដល់ពេលញីវាក៏ធ្វេីអោយភ្នែកយេីងវារលាកតំបូងឡេីយវាគ្រាន់តែហេីមតែបន្ទាប់ពីហេីមភ្នែកខ្ញុំក៏ចាប់ផ្តេីមឡេីងក្រហមហេីមហេីយវាមានការឈឺចាប់ខ្លាំង។ ខ្ញុំក៏ទៅរកគ្រូពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង​ គាត់ក៏និយាយថា​ ភ្នែកប្អូនមានការរលាកធ្ងន់ធ្ងរហេីយថែមទាំងរហែកដល់កូនក្រមុំភ្នែក​ ហេីយនៅក្នុងភ្នែកគឺពោរពេញទៅដោយ Membranes ដែររលួយត្រូវធ្វេីការគៀរសំអាតចេញនឹងផ្អាកអោយកាន់ទូរស័ព្ទសិន​ ហូបអ្វីត្រូវតមនិងត្រូវប្រេីប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ​ ថ្នាំខ្លះត្រូវប្រេី6ម៉ោងម្តង​ 8ម៉ោង​ម្តង​ 12ម៉ោងម្តង​ តែធ្ងន់កជាងគេគឺទឹកភ្នែកសិម្បនិម្មិតត្រូបន្តក់រាងរាល់1ម៉ោងម្តងទៅ2ម៉ោង😆។  លឺភ្លាមធ្លាក់ថ្លេីមក្តុកតែម្តង​ អ្នកជំងឺក៏ឈឺ​ហេីយមេីលមិនឃេីញទៀតមួម៉ៅណាស់ទៅណាត្រូវមានអ្នកដឹកដៃម្ខាង​ វាមានទៅអីតែនេះទាំងសងខាងទៀត ហេីយរឹតតែអាណិតអ្នកចាំដាក់ថ្នាំមិនដែរបានដេកទេយប់ឡេីង​ ទំរាំបានធូរស្បេីយមិនងាយទេណា​ ឈឺក៏ឈឺ ធុញក៏ធុញ​ រាប់អាទិត្យនៅតែក្នុងផ្ទះព្រោះមិនសូវអោយត្រូវខ្យល់​តែក៏អរគុណដល់គ្រួសារ​ មិត្តភក្តិ និងបងប្រុសទាំងអស់ដែរកំដរគ្រប់ពេលមិនសូវអោយអផ្សុកទេ😁។ ហេីយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យដែរបានយកចិត្តទុកដាក់មេីលថែកន្លងមកដែរ ជាចុងក្រោយសូមផ្តាំទៅ All team ក្នុង PUBG សូមកាត់បន្ថយខ្លះទៅកុំអោយជួបរឿងបែបនេះដូចខ្ញុំអី​ វាឈឺណាស់ណាពិបាកទ្រាំទៀត​ ឈឺអ្វីផ្សេងមិនសូវអីទេតែឈឺភ្នែកនេះមួយមិនចង់និយាយទេបរិយាយមិនចង់បាន​ ហេីយក៏រាងដែរ​ឃេីញរូបនិងវីដេអូភ្នែកខ្លួនឯងហេីយញញេីត​ សុំបាយបាយមួយរយះពេលធំហេីយ🤣។     ប្រភព៖ Nuch So SooMei
Loading...