ប្រទេសចិន៖ នៅម៉ោងប្រហែល 12 ម៉ោងនៅថ្ងៃទី 17 ខែធ្នូសិស្សប្រុសម្នាក់ដែលមាននាមត្រកូល Chen អាយុ 20 ឆ្នាំជានិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ីអាន (Xi'an Medical University) បានបាត់បង់ជីវិតនៅមន្ទីរពេទ្យធាងដឺ (Tang Do Hospital ) នៅខេត្តស៊ីអាន ប្រទេសចិន។ ក្មេងប្រុសម្នាក់នេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម។
យោងតាមពត៌មានពីវេជ្ជបណ្ឌិតលោក Chen មានជំងឺគ្រុនឈាមដែលបណ្តាលមកពីវីរុស Hanta ដែលជាប្រភពនៃការបង្កមេរោគដ៏ចម្បងគឺជាពិសេសមេរោគឆ្លងពីសត្វកណ្តុរ។
ជំងឺនេះមិនមានការព្យាបាលជាក់លាក់ទេ។ លើសពីនេះទៅទៀតសញ្ញាដំបូងគឺដូចជាជំងឺគ្រុនផ្តាសាយដូច្នេះហើយអ្នកជំងឺគិតថាវាគ្រាន់តែជាជំងឺផ្តាសាយធម្មតា ដែលនាំឱ្យការព្យាបាលមិនទាន់ពេលវេលា។
ទោះជាយ៉ាងណាអ្វីដែលធ្វើឱ្យមនុស្សជាច្រើនឆ្ងល់គឺជាកន្លែងដែលក្មេងប្រុសនោះត្រូវបានឆ្លងមេរោគ។ បន្ទាប់ពីបានមើលរូបថតនៃគ្រែរបស់គាត់នៅក្នុងអន្តេវាសិកដ្ឋាននិងការសន្ទនាចុងក្រោយជាមួយមិត្តរបស់គាត់ទាំងអស់ត្រូវបានគេពន្យល់។ នៅលើគ្រែរបស់សិស្សមានសុទ្ធតេអាចម៍កណ្តុរជាច្រើន។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងមកសាកលវិទ្យាល័យនេះរបានធ្វើការសម្អាតអនាម័យនិងការពិនិត្យលើសិស្សដែលមានទំនាក់ទំនងជាមួយលោក Chen ។
ដោយ៖ វីរៈ | ប្រភព៖ Feedy