សព្វថ្ងៃសិល្បករសហសម័យជាច្រើនកំពុងស្វែងរកមធ្យោបាយថ្មីដើម្បីបង្ហាញពីការច្នៃសិល្បៈរបស់ពួកគេក្នុងលក្ខណៈខុសគ្នាមួយដល់អ្នកដទៃ។ ពួកគេលែងប្រើផ្ទាំងក្រដាស់ ឬផ្ទាំងក្រណាត់តាមបែបប្រពៃណីនិងជំនួសឱ្យការប្រើរបស់អ្វីដែលប្លែក ជួនកាលវាតូច ជួនកាលវាធំទៅតាមការប្រមើលប្រមៃរបស់វិចិត្រករប៉ុន្តែអ្វីវាធ្វើឲ្យមនុស្សមានអារម្មណ៍ថាប្លែកដែលខុសពីការរំពឹងទុក។ វិចិត្រករម្នាក់ដែលល្បីល្បាញក្នុងរឿងនេះគឺ ម៉ារី ខេនយ៉ុន(Mary Kenyon) មកពីរដ្ឋកាលីហ្វ័រនីញ៉ា។
នាងបានប្រើសំបកងាវសមុទ្រ និងផ្លាស់ប្តូរពួកវាឲ្យក្លាយទៅជាគ្រឿងអលង្ការតុបតែងយ៉ាងស្រស់ស្អាត។ ការងាររបស់នាងមានលក្ខណៈលម្អិតនិងមើលទៅដូចជាបំណែកនៃកំណប់បុរាណដែលអាចរកបាននៅលើនាវាដែលលិចទឹក។ នាងគឺជាវិចិត្រករដែលរៀនដោយខ្លួនឯងហើយការបំផុសគំនិតរបស់នាងគឺមកពីឪពុកនាងដែលជាវិចិត្រករគំនូរដែលមានទេពកោសល្យ។
ឆ្ងល់ថាតើស្នាដៃសិល្បៈរបស់នាងត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច? ការរចនារបស់ Kenyon ត្រូវបានធ្វើឡើងដោយការគូរនៅលើផ្ទៃរបស់ងាវសមុទ្រតែម្តង។ បន្ទាប់មកនាងបានគូរយ៉ាងប្រុងប្រយ័ត្នលើការតុបតែងលំអិតតូចៗនៅក្នុងលង្ហិនរលោង និងដូចជាអ្នកជំនាញរបស់ Swarovski ។ តាមរបៀបនេះស្នាដៃសិល្បៈរបស់នាងមានរូបរាងដូចយុគសម័យកាលពីអតីតកាលដែលប្រហែលជាមានតែនៅក្នុងក្រុមអភិជន។
ដូច្នេះសូមអូសចុះទៅក្រោម ហើយពិនិត្យមើលនូវស្នាដៃសិល្បៈដ៏អស្ចារ្យរបស់នាងដែលមើលទៅដូចជាកំណប់បុរាណដែលបានរកឃើញនៅបាតសមុទ្រ!
ព័ត៌មានបន្ថែម: Instagram
ដោយ៖ វីរៈ | ប្រភព៖ Bored Panda