kalib9

មនុស្សទាំង៩នាក់ ជំនះឧបសគ្គ រហូតធ្វើធ្វើឲ្យក្តីសុបិនពួកគេ បានក្លាយជាការពិត!

តារាចម្រៀង តារាសម្តែង និងតន្ត្រីករគឺជាក្តីសុបិនរបស់កុមារភាគច្រើននៅជុំវិញពិភពលោក។ ប៉ុន្តែមានតែ 6% ប៉ុណ្ណោះដែលពួកគេអាចធ្វើឲ្យក្តីស្រមៃរបស់ពួកគេក្លាយជាការពិតបាន។ នៅពេលដែលមនុស្សយើងមានអាយុកាន់តែច្រើនទៅវាមិនសូវមានភាពជាក់ស្តែងនិងមិនសូវស្តាប់តាមក្តីសុបិន្តរបស់ពួកគេទេ។ ប៉ុន្តែអ្នកខ្លះនៅតែគ្រប់គ្រងតាមគោលដៅតាំងពីកុមារភាពរបស់ពួកគេ។

ដូច្នេះពួកយើងចង់ប្រាប់អ្នកនូវរឿងរ៉ាវនៃការបំផុសគំនិតជាច្រើនដែលធ្វើឱ្យយើងចងចាំពីក្តីសុបិនរបស់កុមារភាពរបស់យើង។ មនុស្សទាំងនេះបានធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវមហិច្ឆតាគោលដៅកុមារភាពរបស់ពួកគេ។

1. ក្មេងស្រីដែលមានភាពទន់ខ្សោយប៉ុន្តែមានឆន្ទៈដ៏មុតមាំ

Jennifer Bricker កើតមកគ្មានជើងហើយឪពុកម្តាយរបស់នាងបានបោះបង់នាងចោល។ បន្ទាប់មកនាងត្រូវបានគេយកធ្វើជាកូនចិញ្ចឹមដែលបានបង្រៀននាងកុំឱ្យនិយាយថា “ខ្ញុំអាចធ្វើបាន” ។ កាលពីនាងនៅជាកូនក្មេង Jennifer បានចូលរួមលេងកីឡាហើយនាងមានក្តីសុបិនចង់ក្លាយជាកីឡាការនីកាយសម្ព័នម្នាក់យ៉ាងខ្លាំង។ ហើយនៅអាយុ 11 ឆ្នាំនាងបានឈ្នះការប្រកួត Power Tumbling Championship ក្នុងរដ្ឋ Illinois និងជាប់ចំណាត់ថ្នាក់ទី 4 នៅឯ Junior Junior Olympic Games ។

នាងត្រូវបានទាក់ទាញដោយកីឡាករកាយសម្ព័ន្ធអាមេរិក Dominque Moceanu អ្នកឈ្នះមេដាយមាសនៅអូឡាំពិកឆ្នាំ 1996 ។ ហើយនៅអាយុ 16 ឆ្នាំ Jen បានដឹងថារូបនាងគឺជាប្អូនស្រីរបស់គាត់។ ហើយ Jennifer ទៅរស់នៅជាមួយគ្រួសាររបស់នាងវិញ។ ក្រោយមកនាងបានចូលរួមក្នុងកម្មវិធី Britney Spears Tour ហើយបានសរសេរប្រវតិ្តមួយ។ នាពេលបច្ចុប្បន្ននេះនាងគឺជាកីឡាការនីកាយសម្ព័ន្ធ។

4240160 14144460 928862 0 1534337372 1534350601 1200 1 1534350601 728 1e81d2172b 1534731817

2. សកម្មជនអប់រំដែលបានទទួលពានរង្វាន់ណូបែល

លោកស្រី Malala Yousafzai មកពីប្រទេសប៉ាគីស្ថាន កាលពីលោកស្រីនៅតូូចតែងតែប្រាថ្នាចង់រៀនសូត្រ។ លោកស្រីចូលចិត្តសិក្សាហើយពិតជាចង់បានការអប់រំ។ ក្នុងឆ្នាំ 2009 នៅពេលដែលលោកស្រីមានអាយុ 11 ឆ្នាំ លោកស្រីបានសរសេរ Blog ឲ្យសារព័ត៌មាន BBC ដែលនិយាយអំពីជីវិតរបស់លោកស្រីក្រោមរបបតាលីបង់ដែលបានបំផ្លាញសាលារៀន និងក្មេងស្រីដែលត្រូវបានហាមឃាត់មិនអោយចូលរៀន។

ដោយសារសកម្មភាពរបស់លោកស្រី Malala Yousafzai នៅឆ្នាំ 2012 មានការប៉ុនប៉ងមួយទៅលើអាយុជីវិតរបស់លោកស្រី។ លោកស្រីត្រូវបានគេបាញ់នៅក្បែរឡានក្រុងរបស់សាលាខណៈពេលកំពុងធ្វើដំណើរទៅផ្ទះ។

ប៉ុន្តែនាងបានជាសះស្បើយនិងបន្តសកម្មភាពរបស់នាងដដែល។ ​លោកស្រី Malala Yousafzai បានឈ្នះពានរង្វាន់រាប់មិនអស់ ហើយបានឡើងនិយាយនៅអង្គការសហប្រជាជាតិ បានបោះពុម្ពសៀវភៅ ហើយបានជួបជាមួយអ្នកនយោបាយផ្សេងៗគ្នា។

នាងបានបន្តការសិក្សារបស់នាងហើយបានរៀបចំមូលនិធិ Malala ដើម្បីជួយដល់ក្មេងស្រីឲ្យទទួលបានការអប់រំ។ នៅឆ្នាំ 2014 នាងបានក្លាយជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពដែលក្មេងជាងគេបំផុត។

4240210 14035960 928866 0 1534337869 1534337876 1500 1 1534337876 728 608dca22c2 1534731817

3. ស្រ្តីពន្លត់អគ្គីភ័យ

ភាពខុសគ្នារវាងរូបថតទាំង 2 នេះគឺ 17 ឆ្នាំមុន។ នាងបានផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់ជនរងគ្រោះហើយនិយាយថាបើទោះបីជាភេទរបស់នាងក៏ដោយនាងនៅតែត្រូវបំពេញតាមស្តង់ដារនៃរាងកាយដែលចាំបាច់ដើម្បីក្លាយជាអ្នកពន្លត់អគ្គីភ័យ។

“ឥឡូវនេះខ្ញុំជាអ្នកពន្លត់អគ្គីភ័យជំនាន់ទី 4 សម្រាប់នាយកដ្ឋានដដែលដែលឪពុករបស់ខ្ញុំបានបម្រើការ។ ខ្ញុំជាអ្នកពន្លត់អគ្គីភ័យស្រ្តីលើកទី 5 នៅក្នុងនាយកដ្ឋានទាំងអស់”។ នាងរីករាយខ្លាំងណាស់ដែលនាងសម្រេចគោលដៅរបស់នាង។

4240760 Image Crop 998x878 1534304441 728 Be7940ebbe 1534731817

4. អនុវត្តតាមសុបិនរបស់អ្នក

ភាពយន្តរឿង “Star Wars” បានធ្វើឲ្យភ្ញាក់ផ្អើលដល់ចំណាប់អារម្មណ៍នៅក្នុងលំហសម្រាប់កុមារជាច្រើន។Alexander Misurkin គឺក្នុងចំណោមពួកគេ។ ក្នុងនាមជាក្មេងប្រុសអាយុ 12 ឆ្នាំម្នាក់គាត់ដឹងច្បាស់លាស់ថាគាត់ចង់ក្លាយជាអវកាសយានិក។ គាត់បានបង្កើតផែនការសម្រាប់ខ្លួនគាត់ហើយធ្វើតាមក្តីសុបិនរបស់គាត់។

ដើម្បីចូលទៅជិតក្តីសុបិន្តរបស់គាត់ក្មេងប្រុសនេះបានចាប់ផ្តើមចូលរួមក្លឹបអាវកាស។ បន្ទាប់ពីក្លឹបអាវកាសគាត់បានក្លាយជាអ្នកបើកយន្តហោះម្នាក់ហើយ 7 ឆ្នាំក្រោយមកគាត់បានចុះឈ្មោះជាបេក្ខជនដើម្បីក្លាយជាអវកាសយានិក។Alexander Misurkin បានរៀបចំការហោះហើរ 2 លើករួចមកអស់រយៈពេល 334 ថ្ងៃ 11 ម៉ោងនិង 29 នាទីហើយគាត់បានត្រៀមរួចរាល់ហើយសម្រាប់ការបើកបរក្នុងលំហ។

4240310 14524328_310098616032406_4285049113762474282_o 1534328812 728 058c0deadb 1534731817

5. “វាមិនមែនជារៀងរាល់ថ្ងៃដែលអ្នកអាចរស់នៅក្នុងក្តីសុបិន្តពេលកុមារភាព “

បន្ទាប់ពីកីឡាករហកគីរបស់ប្រទេសកាណាដា John Tavares ត្រូវបានចុះហត្ថលេខាជាមួយនឹង ក្លឹប Toronto Maple Leafs គាត់បានបង្ហោះរូបថតកុមារភាពរបស់គាត់ដើម្បីប្រាប់អ្នកគាំទ្ររបស់គាត់អំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។ អ្នកអាចមើលឃើញថាគ្រែកុមារភាពរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយក្រណាត់ដែលមានឈ្មោះនិងរូបសញ្ញារបស់ក្លឹបនេះ។

Jonh ចង់ក្លាយជាកីឡាករម្នាក់របស់ក្លឹម Toronto Maple Leafs តាំងពីកុមារភាពរបស់គាត់ហើយនៅអាយុ 27 ឆ្នាំគាត់បានធ្វើឱ្យក្តីសុបិន្តរបស់គាត់ក្លាយជាការពិត។

4240360 14040860 928864 0 1534338369 1534338377 1500 1 1534338377 728 4c0ed4021a 1534731817

6. Golden Boy

កីឡាករបាល់ទាត់វ័យក្មេងនិងជោគជ័យម្នាក់ដែលមានឈ្មោះថា Kylian Mbappe មានក្តីសុបិនចង់ក្លាយជាកីឡាករអាជីពបាល់ទាត់តាំងពីកុមារភាពមកម្ល៉េះ។ កីឡាករដ៏ឆ្នើម Cristiano Ronaldo គឺជានិមិត្តរូបរបស់គាត់។

ប៉ុន្តែ Kylian បានបដិសេធមិនផ្លាស់ទៅប្រទេសអេស្ប៉ាញនិងមិនយូរប៉ុន្មានបានចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹបមួយផ្សេងទៀតនៅម៉ូណាកូ។ នៅឆ្នាំ 2017 គាត់ទទួលបានពានរង្វាន់មាស។ ហើយនៅអាយុ 19 ឆ្នាំគាត់បានឈ្នះពានរង្វាន់កីឡាករឆ្នើមវ័យក្មេងប្រចាំឆ្នាំក្នុងព្រឹត្តការណ៍ FIFA World Cup 2018 ។

 

View this post on Instagram

Loading...

 

A post shared by Kylian Mbappé (@k.mbappe) on

7. ប៉ូលីសវ័យក្មេង

អ្នកថតរូបលោក Carrie Lewis បានជួយកុមារចំនួន 3 នាក់ដែលមានតម្រូវការពិសេសដើម្បីបំពេញក្តីសុបិន្តរបស់ពួកគេ។ នាងបានរៀបចំថតរូបមួយសម្រាប់ក្មេងប្រុសទាំង 3 នាក់ដែលមានឈ្មោះថា Zane, Owen និង Elliot ។ 3 នាក់ក្នុងចំនោមពួកគេចង់ធ្វើជាមន្រ្តីប៉ូលីសហើយអរគុណដល់ Carrie ពួកគេមានឱកាសធ្វើវាបានមួយថ្ងៃ។

នាយកដ្ឋានប៉ូលីសបានឆ្លើយតបនឹងគំនិតរបស់នាងដោយក្ដីអំណរនិងភាពរីករាយហើយពួកគេបានជួយរៀបចំបទពិសោធដែលមិនអាចបំភ្លេចបានសម្រាប់កុមារ។ Carrie សង្ឃឹមថាគំរូរបស់នាងនឹងលើកទឹកចិត្តដល់អ្នកថតរូបដទៃទៀតឱ្យធ្វើការជាមួយនឹងតម្រូវការកុមារពិសេសៗ។

4240410 14043160 928863 0 1534338903 1534338907 1500 1 1534338907 728 05b25f13dc 1534731817

8. បងប្អូនស្រីនិយាយថា “ទេ” ចំពោះថង់ប្លាស្ទិក

បងប្អូនស្រី 2 នាក់មកពីកោះបាលីចង់ជួយសម្អាតកោះរបស់ពួកគេ។ នៅឆ្នាំ 2013 នាង Melati អាយុ 12 ឆ្នាំនិងនាង Isabel Wijsen អាយុ 10 ឆ្នាំបានគិតគូរយ៉ាងខ្លាំងចំពោះបញ្ហាបំពុលបរិយាកាសនៃកោះរបស់ពួកគេ។ ក្មេងស្រីទាំង២នាក់នេះបានរៀបចំយុទ្ធនាការប្រមូលសំរាមដែលបានប្រមូលអ្នកស្ម័គ្រចិត្តចំនួន 12.000 នាក់។

ពួកគេបានធ្វើបទសម្ភាសន៍ TED និងបានទទួលពានរង្វាន់ Bambi Awards ។ Melati និង Isabel បានបង្កើតអង្គការដែលមានឈ្មោះថា “លាហើយយថង់ថង់ប្លាស្ទិក” ដែលឥឡូវនេះមានដៃគូជាច្រើនហើយបងប្អូនស្រីទាំង២នាក់នេះក៏បានធ្វើបទបង្ហាញផងដែរដែលប្រគល់កាបូបធ្វើពីសរីរាង្គ។

ទាំងអស់នេះបានចាប់ផ្តើមជាមួយនឹងការប្រមូលហត្ថលេខាចំនួន 100,000 សំរាប់ញត្តិមួយដើម្បីនិយាយទៅកាន់អភិបាល។ ប៉ុន្តែសម្រាប់រយៈពេលមួយឆ្នាំកន្លះដែលអភិបាលមិនបានឆ្លើយតបនឹងការអំពាវនាវរបស់នារីទាំង២នាក់នោះទេ។

បន្ទាប់មកពួកគេបានធ្វើកូដកម្មអត់អាហារមួយដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ពួកគេ។ ថ្ងៃនេះបានកន្លងផុតទៅហើយទីបំផុតក្មេងស្រីទាំង២នាក់នោះបាននៅក្នុងការិយាល័យរបស់អភិបាលដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ដែលហាមមិនឱ្យមានការប្រើប្រាស់ថង់ប្លាស្ទិក។

4240510 14051560 928865 0 1534339381 1534339483 1500 1 1534339483 728 3549884b5c 1534731817

9. ចូលរួមក្នុងក្រុមមួយនៅអូឡាំពិក

កាលពីក្មេងលោក Erinn Smart បានសុបិនចង់តំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក។ នៅពេលនាងមានអាយុ 11 ឆ្នាំនាងនិងបងប្រុសរបស់នាង Keeth បានចាប់ផ្តើមក្រគួតជាមួយ Peter Westbrook អ្នកឈ្នះពានរង្វាន់អូឡាំពិក។ ចាប់តាំងពីពេលនោះមក Erinn បានចំណាយពេលហ្វឹកហាត់ជាច្រើនម៉ោងនិងបានចូលរួមក្នុងការប្រកួតជើងឯកជាតិនិងពិភពលោក។

ទីបំផុតនាងបានសំរេចគោលដៅរបស់នាងហើយតំណាងឱ្យសហរដ្ឋអាមេរិកនៅកីឡាអូឡាំពិកឆ្នាំ 2004 ។ នៅឆ្នាំ 2008 នាងបានប្រកួតម្តងទៀតនៅក្នុងកីឡាអូឡាំពិកហើយបានឈ្នះមេដាយប្រាក់។ បងប្រុសរបស់គាត់ក៏ជាផ្នែកមួយនៃក្រុមជាតិនៅឆ្នាំនោះហើយបាននាំមេដាយប្រាក់ដល់ប្រទេសផងដែរ។

 

View this post on Instagram

 

A post shared by Keeth Smart (@keethsmart) on

តើអ្នកមានក្តីសុបិន្តអ្វីពេលនៅក្មេង? តើក្តីសុបិននោះបានក្លាយជាការពិតឬទេ? ប្រាប់យើងអំពីបទពិសោធន៍របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម។

 

ដោយ៖ វីរៈ

ប្រភព៖ Brightside

Loading...