kalib9

ក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់​ ដើរទៅផ្ទះ បាន១០០ម៉ែត្រ ជាមួយប្អូនស្រី ដោយទ្រូងទម្លុះដោតជាប់ដោយមែកឈើ តែជាសំណាងល្អ…!

ក្មេងប្រុសអាយុ 8 ឆ្នាំឈ្មោះ Suresh Sakaram មកពី Pati ប្រទេសឥណ្ឌា។ Suresh បានឡើងដើម្បីព្រូនដើម្បីបេះផ្លែព្រូនឲ្យប្អូនរបស់ស្រីរបស់គេ ។ ជាអកុសលកុមារនេះបានធ្លាក់ហើយក្រោយមកសោកនាដកម្មមួយបានកើតឡើង។

ក្នុងពេលកំពុងឡើងលើដើមព្រូននោះ Suresh បាត់បង់លំនឹងរបស់គាត់ហើយបានធ្លាក់ចុះក្រោមបុកជាមួយមែកឈើ។ មែកឈើនោះបានបុកបញ្ឆិតចូលក្នុងទ្រូងរបស់គាត់ធ្លាយចេញក្រៅ។

ទោះជាយ៉ាងណាក្មេងប្រុសនេះក្រោយមកបានក្រោកឈរហើយបានយកប្អូនស្រីអាយុ 6 ឆ្នាំរបស់គាត់ត្រលប់មកផ្ទះវិញដោយមានមែកឈើនៅជាប់នឹងទ្រូង។

បងប្អូនគេទាំងពីនាក់បានដើរទៅផ្ទះដែលមានចម្ងាយ 100 ម៉ែត្រ នៅពេល Suresh មកផ្ទះទីបំផុតគេក៏បានដួលសន្លប់។

ក្រោយមកកុមារនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សំណាងល្អសម្រាប់ Suresh មែកឈើប្រវែង 52 សង់ទីម៉ែត្រ (20 អុិនឈ៍) មិនបានបុកចំបេះដូងរបស់គាត់នោះទេ។

ក្មេងប្រុសនេះបានរងគ្រោះដោយសារបាក់ឆ្អឹងជំនីមួយចំនួននិងរបួសសួត ប៉ុន្តែត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងស្ថានភាពមានស្ថេរភាពបន្ទាប់ពីការវះកាត់ទទួលបានជោគជ័យ។ គាត់កំពុងងើបឡើងវិញនៅក្នុងបន្ទប់ថែទាំ។

យោងតាមលោកវេជ្ជបណ្ឌិត Shanshi Shankar Sharma ជាគ្រូពេទ្យវះកាត់កុមាររងគ្រោះ  Suresh គាត់បាននិយាយថារបួសដែលក្មេងប្រុសរងការឈឺចាប់ខ្លាំងហើយការវះកាត់គឺវាពិបាក។

Loading...

គាត់បានប្រាប់កាសែត Daily Mail ថា "ការវះកាត់របស់កុមារនេះមានភាពលំបាកពីព្រោះឈើមុតស្រួចបានចាក់ចូលទៅជិតសរីរាង្គសំខាន់ៗដូចជាសួត បេះដូង និងថ្លើម" ។

"បេះដូងត្រូវបានសង្រ្គោះ ត្រឹមតែប៉ុន្មានមីលីម៉ែតទៀតប៉ុណ្ណោះឈើនឹងចាក់ដល់បេះដូង ហើយថ្លើមក៏មិនមានគ្រោះថ្នាក់ដែរ។ មានតែផ្នែកសួតនិងឆ្អឹងខ្នងប៉ុណ្ណោះដែលត្រូវបានព្យាបាលហើយត្រូវបានវះកាត់ដោយជោគជ័យ" ។

លោកបានបន្ថែមថា "ហានិភ័យនៃការរងរបួសទៅនឹងសរសៃឈាមមេនិងការហូរឈាមច្រើនត្រូវបានគេរំពឹងទុក" ។

ថ្វីបើមានវះកាត់ដ៏ស្មុគស្មាញក៏ដោយក៏វេជ្ជបណ្ឌិតបានដកឈើចេញពីទ្រូងរបស់កុមារ Suresh រួចហើយ។

គាត់និយាយថា "កុមារស្ថិតនៅបន្ទប់ ICU (អង្គភាពថែទាំសុខភាព) ហើយកំពុងធ្វើបានល្អហើយផុតពីគ្រោះថ្នាក់" ។

 

ដោយ៖ វីរៈ | ប្រភព៖ Daily Mail 

Loading...