kalib9

ស៊ែរឲ្យដល់ម្តាយគ្រប់គ្នា! ដោយសាររបបអាហារ ខុសបច្ចេកទេស! ទារកអាយុ ១ឆ្នាំ ទទួលរងនូវជំងឺខ្សោយតម្រងនោម

ចិន ៖ ដោយសារតែមិនមានចំណេះដឹងគ្រប់គ្រាន់អំពីរាងកាយរបស់ទារកនិងក្បួនបរិភោគម្ដាយរូបនេះបានបង្កគ្រោះថ្នាក់ដល់កូនរបស់នាង។

នៅទីក្រុងវូហាន (Wuhan) ប្រទេសចិន មានអ្នកជំងឺបន្ទាន់ម្នាក់កាលពីសប្ដាហ៍មុនដែលត្រូវទៅមន្ទីរពេទ្យដោយសារតែមានជំងឺខ្សោយតម្រងនោម។ អ្នកជំងឺនេះមានអាយុត្រឹមតែ 1 ឆ្នាំឈ្មោះ Xiao Bin ។ នៅពេលជួបគ្រូពេទ្យម្តាយបានប្រាប់រឿងរ៉ាវមួយចំនួនដែលកើតលើកូនរបស់គាត់ដូចជាការនោម, ការក្អួត, និងយំខ្លាំង។

5d6ef4954960947b29aa592517fcb849

មូលហេតុនៃការខ្សោយតម្រងនោមកូនរបស់គាត់គឺដោយសារតែកើតចេញពី “សេចក្ដីស្រឡាញ់” របស់គាត់តាមរបៀបដែលម្តាយធ្វើជារៀងរាល់ថ្ងៃ។ សេចក្តីស្រឡាញ់ទៅកាន់កូនរបស់នាងតែងតែចង់ថែរក្សាកូនប្រុសរបស់នាងជានិច្ច។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេ? ព្រោះតែ សេចក្តីស្រឡាញ់ចំពោះកូនរបស់នាង ចុះហេតុអ្វីបានជាកូនរបស់នាងមានជំងឺខ្សោយតម្រងនោមទៅវិញ។

នៅពេលដែល Xiao Bin មានអាយុ១ឆ្នាំ ដើម្បីញ៉ាំអាហារប្រចាំថ្ងៃ ម្តាយបានរៀបចំអាហារឲ្យកូនរបស់នាង។ ភ្លាមៗនោះនៅថ្ងៃមួយ Xiao Bin មានរោគសញ្ញាមិនធម្មតាដូចជា: មានការប្រែប្រួល ពិបាកក្នុងការញ៉ាំអាហារ និងការនោមញឹកញាប់។ នៅពេលនោះម្តាយពិតជាព្រួយបារម្ភអំពីបញ្ហានេះណាស់ ដូច្នេះនាងក៏បានយកកូនប្រុសទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ បន្ទាប់ពីវេជ្ជបណ្ឌិតបានធ្វើតេស្ត គាត់បានផ្តល់នូវការសន្និដ្ឋានដ៏រន្ធត់មួយថា: Xiao Bin មានជំងឺខ្សោយតម្រងនោម។

មូលហេតុអ្វីដែលបណ្តាលឱ្យក្មេងអាយុ 1 ឆ្នាំមានជំងឺខ្សោយតម្រងនោម?

បន្ទាប់ពីដឹងពីព័ត៌មាននេះម្ដាយវ័យក្មេងភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសក្រោយពីនាងបាននិយាយប្រាប់ដល់គ្រូពេទ្យអំពីទម្លាប់នៃការញ៉ាំ សកម្មភាពរបស់កូនប្រុសដែលជួយឲ្យគ្រូពេទ្យអាចវិនិឆ្ឆ័យពីមូលហេតុនៃការបង្កជំងឺនេះគឺបណ្តាលមកពីទម្លាប់ដែលម្តាយគិតល្អជារៀងរាល់ថ្ងៃនេះ។

Loading...

ម្ដាយនៅក្នុងលោកនេះតែងតែប្រាថ្នាចង់នាំរឿងល្អ ៗ ដល់កូន ៗ របស់នាង។ អ្វីដែលធ្វើឱ្យសេចក្តីស្រឡាញ់របស់ម្ដាយបានក្លាយជា “ថ្នាំពុល”? ចម្លើយគឺស្ថិតនៅក្នុងគ្រឿងទេសដែលនាងបានបន្ថែមនៅក្នុងអាហារនៅពេលចម្អិនសម្រាប់កូនប្រុសរបស់នាងជារៀងរាល់ថ្ងៃគឺអំបិល។

8fd37b4e66b32fb0fb040e518d3d75ba

ប្រសិនបើត្រូវបានប្រើយ៉ាងត្រឹមត្រូវអំបិលនឹងនាំមកនូវអត្ថប្រយោជន៍ដល់រាងកាយដូចជាការផ្តល់អ៊ីយ៉ូតដែលនឹងធ្វើឲ្យកុមារជៀសផុតពីជំងឺពកក និងជួយដល់ការីកលូតលាស់របស់ក្មេង។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកប្រើអំបិលច្រើនពេក ហើយរក្សាទំលាប់នៃការទទួលទានអំបិលច្រើនពេកជារៀងរាល់ថ្ងៃវានឹងជះឥទ្ធិពលអវិជ្ជមានដល់រាងកាយក្មេង ជាពិសេសប្រព័ន្ធរំលាយអាហារ ជាតិប្រៃពេករបស់អំបិលនិងធ្វើឲ្យកូនក្មេងទន់ខ្សោយ។

វេជ្ជបណ្ឌិតបាននិយាយថាដោយសារតែក្មេងទើបតែមានអាយុ 1 ឆ្នាំ បើប្រៀបធៀបទៅនឹងមនុស្សពេញវ័យម្នាក់គឺមានភាពខុសគ្នាណាស់ ហេតុដូច្នេះការឱ្យក្មេងតូចបរិភោគអាហារដែលមានជាតិប្រៃ ជាតិខ្លាញ់ ដូចមនុស្សពេញវ័យគឺជាមូលហេតុចម្បងនៃការខ្សោយតម្រងនោម។ បច្ចុប្បន្ន Xiao Bin កំពុងត្រូវបានត្រួតពិនិត្យនិងយកចិត្តទុកដាក់ជាពិសេសពីគ្រូពេទ្យ។

ដំបូន្មានពីវេជ្ជបណ្ឌិតអំពីការបរិភោគរបស់ទារក៖

មាតាបិតាគួរចំណាយពេលសិក្សាអំពីការចិញ្ចឹមទារកតាមរបៀបដែលត្រឹមត្រូវ ការបង្កើនការយល់ដឹងដើម្បីជៀសវាងទម្លាប់អាក្រក់ដែលប៉ះពាល់ដល់សុខភាពកូន ៗ របស់ពួកគេ។ ដោយសារប្រព័ន្ធរំលាយអាហាររបស់កុមារតូចៗមិនមានលក្ខណៈគ្រប់គ្រាន់ ដូច្នេះឪពុកម្តាយមិនគួរឱ្យកូនរបស់ពួកគេញ៉ាំអំបិលទេ។ មាតាបិតាគួរប្រើអាហារដែលមានរសជាតិស្រាល ៗ ដែលមានផ្ទុកអាហារូបត្ថម្ភដូចជាបបរមានលាយបន្លែ និងទឹកបរិសុទ្ធដើម្បីផ្តល់សារធាតុចិញ្ចឹមចាំបាច់ដល់កុមារ។

Loading...