kalib9

#បិទភ្នែករឿងតូចដើម្បីកុំឲ្យខូចរឿងធំ….

ការមន្ទិល គឺជាការស្រពេចស្រពិលពីកំហុសឆ្គង ឬចំណុចខ្វះខាត។ ( បិទភ្នែករឿងតូច កុំឲ្យខូចរឿងធំ)​ ក្នុងអត្ថបទនេះសំដៅលើការមិនយករឿងកំប៉ិកកំប៉ុកឬចំណុចខ្វះខាតបន្តិចបន្តួចមកធ្វើជារឿងធំដុំ​

ហើយត្រូវចេះទទួលយកចំណុចល្អរបស់មនុស្សមកប្រើឲ្យកើតជាប្រយោជន៍ ដោយមិនចាំបាច់ទាមទារឲ្យមនុស្សម្នាក់ៗល្អគ្រប់យ៉ាងនោះទេ។

នៅលើលោកនេះ​ ទោះបីជាអ្នកនោះជាមនុស្សខ្ពង់ខ្ពស់បំផុត​ រហូតដល់ថ្នាក់ប្រធានាធីបតី អ្នកគ្រប់គ្រងប្រទេសឬមនុស្សសាមញ្ញធម្មតាទូទៅ...

Loading...

គ្មាននរណាម្នាក់ដែលគ្មានកំហុសខុសឆ្គង​ ឬគ្មានចំណុចខ្វះខាតអ្វីសោះនោះឡើយ។នេះគឺជាសច្ច:ធម៌... ដែលដូចគ្នាទៅនិងសច្ច:ភាព​ ដែលថាមនុស្សយើងកើតមកត្រូវតែស្លាប់ទៅវិញគ្រប់ៗគ្នាអញ្ចឹងដែរ។

បញ្ហាចម្បង យើងត្រូវតែប្រាកដក្នុងចិត្តជាមុនថា មនុស្សដែលយកមកប្រើការងារនោះ​ គេមានចំណេះដឹងនិងសមត្ថភាពពិតប្រាកដដែរឬទេ? ហើយចំណេះដឹងនិងសមត្ថភាពនោះ​ តើវាត្រូវនិងអ្វីដែលយើងកំពុងត្រូវការដែរឬយ៉ាងណា?

បន្ទាប់ពីនោះ ទើបយើងពិចារណាបន្តថា តើចំណុចខ្វះខាតឬចំណុចខុសឆ្គងរបស់គេនោះ វាប៉ះពាល់ធ្ងន់ធ្ងរចំពោះការងារដែរឬទេ តើវាជានិស្ស័យដោយធម្មជាតិដែលអាចកែប្រែបានឬមិនបាន? ( ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើទូក)....៕

សរសេរ​អត្ថបទដោយ៖ ម៉េត ចិត្រ

12/02/2019

Loading...