kalib9

នេះណែ!! មកស្គាល់អគារនានាដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក

សព្ធថ្ងៃនេះអាគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកគឺអគារ Burj Khalifa ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១០។ អគារផ្សេងទៀតដែលនៅក្នុងបញ្ជីអគារខ្ពស់បំផុតនៅលើពិភពលោក រួមមានអគារសៀងហៃ អគារ Abraj Al-Bait និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីងអាន។

មិនថាដោយសារតែការច្នៃប្រឌិត ឬការខ្វះខាតដីក្នុងការពង្រីកទីក្រុង ហើយទំហំទីក្រុងបានកើនឡើងក្នុងអត្រាខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការពិតវាហាក់ដូចជាមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងទីក្រុងនានា ថាតើនរណាអាចសាងសង់អគារខ្ពស់បំផុតនៅលើពិភពលោក។ អគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកអាចនាំមកនូវប្រាក់ចំណូល និងភាពសប្បាយរីករាយក្នុងវិស័យទេសចរណ៍ដល់ទីក្រុងរបស់ខ្លួន។

អាមេរិចខាងជើងធ្លាប់មានអាគារខ្ពស់បំផុត៧៥ ភាគរយកាលពី ២០ឆ្នាំមុន ប៉ុន្ដែសព្វថ្ងៃនេះវាបានផ្លាស់ប្តូរទៅកាន់អាស៊ីនិងមជ្ឈឹមបូព៌ា។ ដោយសារតែភាពអស្ចារ្យនៃវិស្វកម្មសម័យទំនើបដែលតែងតែផ្លាស់ប្តូរជាមួយនឹងពេលវេលា អគារបន្តកើនឡើងខ្ពស់ៗនិងខ្ពស់ជាង។

១០. មជ្ឈមណ្ឌលហិរញ្ញវត្ថុសៀងហៃ ប្រទេសចិន - ៤៩២ម៉ែត្រ

មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកក្រុងស៊ាងហៃ បានបញ្ចប់ការសាងសង់នៅឆ្នាំ២០០៨ មានកម្ពស់៤៩២ម៉ែត្រ ដែលមាន ១០១ជាន់។ វាមានទីតាំងស្ថិតនៅក្នុងស្រុក Pudong នៃអគារខ្ពស់កប់ពពកក្រុងស៊ាងហៃ ហើយដើរតួជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្ដរជាតិ។ អគារនេះរួមមានបន្ទប់សណ្ឋាគារការិយាល័យ សន្និសីទ និងផ្សារទំនើប។

៩. តៃប៉ិ ១០១ កោះតៃវ៉ាន់ - ៥០៨ម៉ែត្រ

ដូចនឹងឈ្មោះរបស់វាដែរនោះ Tapei ១០១ មាន ១០១ជាន់។ វាមានកំពស់ដល់ទៅ ៥០៨ម៉ែត្រ វាគឺជាអាគារដែលខ្ពស់ជាងគេក្នុងពិភពលោក។ ទីក្រុងតៃប៉ិ១០១ បានបង្កើតភាពដ៏អស្ចារ្យនៅពេលដែលវាត្រូវបានសាងសង់ក្នុងឆ្នាំ២០០៤។ វាធជាអាគារខ្ពស់បំផុតនៅលើពិភពលោកអស់រយៈពេល ៦ឆ្នាំ មុនពេកការសាងសង់អគារ Burj Khalifa នៅឌូបៃ។ វាគ្របដណ្តប់លើផ្ទៃមេឃនៃទីក្រុងតៃប៉ិ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់។

៨. អគារ Chinese Zun ប្រទេសចិន - ៥០៨ម៉ែត្រ

អគារ Chinese Zun នៅប៉េកាំងបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨។ នៅពេលសាងសង់រួចរាល់វានឹងក្លាយជាអាគារខ្ពស់បំផុតលំដាប់ទី៨ នៅលើពិភពលោកដែលមានកំពស់ ៥០៨ម៉ែត្រ។ អាគារនេះមានគោលបំណងធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលនៃទីក្រុងប៉េកាំង។

៧. មជ្ឈមណ្ឌលហិរញ្ញវត្ថុ Tianjin CTF, ប្រទេសចិន - ៥៣០ម៉ែត្រ

មជ្ឈមណ្ឌលហិរញ្ញវត្ថុ CTF នៅទីក្រុងធានជីនជាអាគារខ្ពស់ជាងគេលំដាប់ទី៨ ហើយមានកម្ពស់ ៥៣០ម៉ែត្រ។ អគារ CTF នេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣។ អាគារនេះមាន ៩៧ជាន់ដែលត្រូវបានប្រើប្រាស់ក្នុងគោលដៅចម្រុះ។

៦. មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក, សហរដ្ឋអាមេរិក - ៥៤១ម៉ែត្រ

Loading...

អគារដែលមានកំពស់ ៥៤១ម៉ែត្រនិង ១០៤ជាន់នេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ និងមិនត្រឹមតែជាអាគារដែលខ្ពស់ជាងគេនៅក្នុងទីក្រុងញូវយ៉កប៉ុណ្ណោះទេ ប៉ុន្តែវាជាអគារដែលខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក និងលោកខាងលិចទាំងមូលផងដែរ។ ការសាងសង់របស់វាត្រូវបានបញ្ចប់នៅឆ្នាំ២០១៤។ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ ត្រូវបានសាងសង់ជាអាគារមុខងារមួយដើម្បីដល់អគារចាស់ដែលបានវាយប្រហារភេរវកម្មនៅថ្ងៃទី៩ ខែកញ្ញា ឆ្នា២០០១។

៥. អគារ Lotte World Tower, កូរ៉េខាងត្បូង - ៥៥៤ម៉ែត្រ

អគារ Lotte World Tower ស្ថិតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ វាមានកំពស់ ៥៥៤ម៉ែត្រ គឺជាអគារដែលខ្ពស់ជាងគេលំដាប់ទីប្រាំលើពិភពលោក។ ការសាងសង់អាគារនេះត្រូវបានបញ្ចប់នៅក្នុងខែមីនាឆ្នាំ២០១៦។ អាគារនេះមាន ១២៣ជាន់ ដែលក្នុងនោះ៦ជាន់ ស្ថិតនៅក្រោមដី។ អគារ Lotte World Tower ត្រូវបានសាងសង់ដោយមានគុណភាពខ្ពស់បំផុតដើម្បីទប់ទល់នឹងការរញ្ជួយដីដែលមានទំហំរហូតដល់ ៩រិច្ឆទ័រ។

៤. អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីងអាន ប្រទេសចិន - ៥៩៩ម៉ែត្រ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីនអាន ស្ថិតនៅក្រុងស្សេនចឺន ប្រទេសចិន មានកម្ពស់ ៥៩៩ម៉ែត្រ។ វាគឺជាអាគារខ្ពស់ជាងគេលំដាប់ទីបួននៅលើពិភពលោក។ ការសាងសង់អគារនេះត្រូវបានបញ្ចប់នៅឆ្នាំ២០១៥។ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិភីនអានមានមជ្ឈមណ្ឌលសន្និសីទ សណ្ឋាគារ និងកន្លែងលក់រាយជាច្រើន។ អគារនេះមាន ១១៥ជាន់។

៣. អគារ Makkah Royal Clock Tower ប្រទេសអារ៉ាប៊ីសាអ៊ូឌី - ៦០១ម៉ែត្រ

វាជាអាគារខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក។ វាមានកំពស់សរុប ៦០១ម៉ែត្ររ មានកម្ពស់ ១២០ជាន់ ជាមជ្ឈមណ្ឌលសន្និសីទ សារមន្ទីរអ៊ីស្លាម និងមានបន្ទប់អធិស្ឋានដែលមានមនុស្សផ្ទុកមនុស្សបានចំនួន ១ម៉ឺននាក់ ផ្សារទំនើប។

២. Shanghai Tower ប្រទេសចិន - ៦៣២ម៉ែត្រ

អគារShanghai Tower ជាអាគារខ្ពស់ជាងគេលំដាប់ទី២ លើពិភពលោកនិងជាអគារខ្ពស់ជាងគេនៅប្រទេសចិនដែលមាន ១២១ជាន់ និងកម្ពស់ ៦៣២ម៉ែត្រ។ ការសាងសង់អគារសៀងហៃបានចាប់ផ្តើមនៅឆ្នាំ២០០៦ និងបានចំណាយពេលសរុប ៨ឆ្នាំ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Gensler។ គោលបំណងរបស់វាគឺដើម្បីបម្រើជាសណ្ឋាគារ និងអគារការិយាល័យ។ វាមានបន្ទប់សណ្ឋាគារចំនួន៣២០ និងចំណតរថយន្តចំនួន ១១០០។ ទិដ្ឋភាពពីកំពូលនៃអគារនេះផ្តល់នូវទេសភាពគួរឱ្យភ្ញាក់ផ្អើលមួយនៃតំបន់សៀងហៃ។

១. អគារ Burj Khalifa, អារ៉ាប់រួម - ៨២៨ម៉ែត្រ

អគារមានកម្ពស់ ៨២៨ម៉ែត្រ គឺអគារ Burj Khalifa ក្នុងទីក្រុងឌូបៃគឺ ជាអាគារដែលខ្ពស់ជាងគេនៅលើពិភពលោក។ អគារនេះត្រូវបានរចនាឡើងដោយដែកថែប និងបេតុង ដោយស្ថាបត្យករដ៏ល្បីល្បាញ។ ការសាងសង់អាគារនេះដែលត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០១០ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមមួយដោយរដ្ឋាភិបាលនៃអារ៉ាប់អេមីរ៉ាតដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសនេះ។

ប្រែសំរួលដោយ៖ សុខ សុវណ្ណនិត្យ

Loading...