kalib9

អ្នកវិទ្យាសាស្រ្តបានរកឃើញ ពពួកដង្កូវ ដែលអាចស៊ីប្លាស្ទិក នឹងអាចជួយស្តារភពផែនដីរបស់យើង ឲ្យមានភាពស្រស់បំព្រងឡើងវិញ!

ថង់ប្លាស្ទិកចំនួន​ ២ លានត្រូវបានគេប្រើនៅទូទាំងពិភពលោករៀងរាល់១នាទី។ វាពិបាកក្នុងការស្រមៃមើលគំនរប្លាស្ទិកដែលបានកកកុញអស់ជាច្រើនឆ្នាំមកហើយ។ អ្នកវិទ្យាសាស្រ្តកំពុងព្យាយាមស្វែងរកដំណោះស្រាយហើយរដ្ឋាភិបាលកំពុងណែនាំពីផលវិបាកដែលបណ្តាលមកពីការប្រើប្រាស់ប្លាស្ទិក។

ទោះជាយ៉ាងណាក៏ដោយបញ្ហានេះនៅតែជាបញ្ហាធ្ងន់ធ្ងរនៅឡើយ។ ប៉ុន្តែស្ថានភាពអាចត្រូវបានផ្លាស់ប្តូរដោយមានជំនួយពីដង្កូវមួយប្រភេទ។ ការរកឃើញដែលនឹកស្មានមិនដល់នេះបានជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវហើយពួកគេទទួលបានលទ្ធផលវិជ្ជមាន។

សម្ព័ន្ធ Knongsrok នឹងធ្វើការបង្ហាញប្រិយមិត្តអំពីដង្កូវតូចមួយប្រភេទប៉ុន្តែមានថាមពលដែលអាចក្លាយជាវីរបុរសនិងធ្វើឱ្យផែនដីយើងស្អាតពីកាកសំណល់ប្លាស្ទិក។

ដង្កូវនេះដែលអាចជួយយើងប្រយុទ្ធប្រឆាំងនឹងសំរាមប្លាស្ទិកគឺជាប្រភេទដង្កូវម្យ៉ាងដែលគេហៅថា waxworm។ វាជា parasitizes អាចនិយាយបានជាអំបូរនៃសត្វឃ្មុំ ហើយអ្នកក៏អាចទិញវាដើម្បីយកមកធ្វើជាចំណីរបស់សត្វចិញ្ចឹម ដូចជាចំណីរបស់សត្វបង្គួយជាដើម។ ដង្កូវប្រភេទនេះក៏មានប្រយោជន៍ក្នុងការស្រាវជ្រាវសត្វផងដែរដោយសារវាអាចជំនួសឲ្យថនិកសត្វក្នុងការពិសោធមួយចំនួន។ ហើយដូចដែលយើងបានដឹងហើយថាថ្មីៗនេះវាត្រូវបានគេរកឃើញថាមានប្រយោជន៍ដើម្បីជួយទប់ស្កាត់ការបំផ្លាញភពផែនដីដោយសំនល់ប្លាស្ទិក។

ការពិតដែលថាដង្កូវអាចរំលាយប្លាស្ទិកត្រូវបានរកឃើញដោយចៃដន្យ។ សាស្រ្តាចារ្យ Federica Bertocchini ដែលជាអ្នកចិញ្ចឹមសត្វបានដាក់ពពួក waxworms នៅក្នុងថង់ប្លាស្ទិចហើយបន្ទាប់មកបានរកឃើញរន្ធជាច្រើននៅលើថងផ្លាស្ទិក។ រួមជាមួយអ្នកវិទ្យាសាស្ត្រដទៃទៀតគឺលោក Paolo Bombelli និង អ្នកស្រី Christopher J. Howe ពួកគេបានសំរេចចិត្តធ្វើការស្រាវជ្រាវដោយផ្អែកលើឧប្បត្តិហេតុថង់ប្លាស្ទិកដោយប្រើពពួកដង្កូវចំនួន 100 ក្បាល។

Loading...

ពួកគេបានដាក់ពពួកដង្កូវ (Worm) នៅក្នុងថង់ប្លាស្ទិចហើយរន្ធបានចាប់ផ្តើមលេចឡើងក្រោយ 40 នាទី។ បន្ទាប់ពី 12 ម៉ោងម៉ាសប្លាស្ទិកបានថយចុះ 92 មីលីក្រាម។ ដើម្បីយល់ថាដង្កូវទាំងនោះបានបំបែកបាក់តេរីគីមីនៅក្នុងផ្លាស្ទិចហើយមិនត្រឹមតែបំផ្លាញវានោះទេអ្នកវិទ្យាសាស្ត្របានយកពពួកដង្កូវ (Worm) ទាំងនេះទៅដាក់លើថង់។ លទ្ធផលម្តងហើយម្តងទៀត រន្ធបានកើតឡើងម្តងទៀត។

អ្នកវិទ្យាសាស្ដ្រជឿថាអាថ៌កំបាំងនេះស្ថិតនៅក្នុងពពួកអង់ស៊ីមដែលជួយឱ្យពួកវារំលាយប្លាស្ទិក។ ក្រៅពីនេះពួកវាក៏ធ្លាប់ស៊ី wax ដែលជាសារធាតុរបស់ប្លាស្ទិក។

បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវផ្សេងទៀតហើយយល់ពីអ្វីដែលអង់ហ្ស៊ីមនិងរបៀបដំណើរការរំលាយអាហារកើតឡើងក្នុងខ្លួនដង្កូវនោះវានឹងឈានដល់ដំណាក់កាលមួយទៀតដើម្បីដោះស្រាយបញ្ហាសំរាមនៅលើពិភពលោកយើងនេះ

តើអ្នកដឹងពីវិធីណាមួយដើម្បីដោះស្រាយបញ្ហាប្លាស្ទិកទេ? ពួកយើងចាប់អារម្មណ៍ក្នុងការស្វែងយល់អំពីវិធីសាស្រ្តរបស់អ្នក។

ដោយ៖ វីរៈ

Loading...