ក្រោយប្រតិបត្តិការឆ្មក់បង្ក្រាបលក្ខណៈទ្រុងទ្រាយធំរបស់អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock នៅផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួនជាង៣០០នាក់ និងវត្ថុតាងជាច្រើនផងដែរ។ សមត្ថកិច្ចកំពុងធ្វើតេស្តទឹកនោមជនដែលត្រូវបានឃាត់ខ្លួនកាលពីយប់មិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ទាល់តែម្តង។
ទិដ្ឋភាពនៃការធ្វើតេស្តទឹកនោមរកសារធាតុញៀននេះគឺមិនធ្លាប់កើតមានទេពីមុនមក ដោយសារតែជនរងគ្រោះគ្រឿងញៀនទាំងនេះ ដែលត្រូវបានចាប់ឃាត់ខ្លួនកាលពីយប់មិញមានរហូតដល់ជាង៣០០នាក់ អាជ្ញាធរបានឲ្យពួកគេអង្គុយផ្តុំគ្នាក្រោមតង់ដែលមើលទៅហាកដូចជាអង្គុយចាំបើកអំណោយដូច្នោះដែរ។
ដោយឡែកលោកផែង វណ្ណៈ ដែលប្រិយមិត្តនិយមលេងហ្វេសប៊ុកបានស្គាល់មកហើយ បានសំដែងមតិនៅលើផេកផ្លូវការរបស់លោកថា ៖ “មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជិតសាលាបឹងត្របែក ត្រូវបានគេដឹងជាទូទៅថាជាទីតាំងចែកចាយ និង ប្រេីប្រាស់គ្រឿងញៀន ដ៏សំបូរបែប តែអាជ្ញាធរមិនបិទទីតាំងនេះសោះ ។ ការព្រងេីយកន្តេីយមិនបិទទីតាំងប្រេីប្រាស់គ្រឿងញៀននេះ ត្រូវបានមហាជនសង្ស័យថា អាជ្ញាធរ ទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីមជ្ឈមណ្ឌលកម្សាន្តមួយនេះ"៕
ប្រភពវីដេអូ៖ Pheng Vannak News