kalib9

បុរសម្នាក់ បានផ្លាស់ប្តូរសំបកកង់ចាស់ៗ ក្លាយទៅជា គ្រែតូចគួរឱ្យស្រឡាញ់សម្រាប់សត្វចិញ្ចឹម!

វាត្រូវបានគេរាយការណ៍ថាសំរាមរាប់ពាន់លានត្រូវបានយកទៅចោលនៅមហាសមុទ្រនិងកន្លែងចាក់សំរាមជារៀងរាល់ឆ្នាំ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំនួននេះហើយអាចកែច្នៃនូវអ្វីដែលជាសំរាមដែលគ្មានតម្លៃកែប្រែក្លាយជារបស់ដែលថ្មីដែលអាចប្រើឡើងវិញបាន Amarildo Silva មកពីប្រទេសប្រេស៊ីលអាយុ 23 ឆ្នាំបានបង្កើតចំណង់ចំណូលចិត្តដ៏មានតម្លៃសាមញ្ញមួយសម្រាប់និរន្តរភាព។

ជាអ្នកគិតលុយនៅក្នុងហាងនៅពេលថ្ងៃនិងជាសិប្បករនៅពេលយប់ Silva ប្រមូលសំបកកង់ដែលគេបោះបង់ចោលហើយបំលែងវាទៅជាគ្រែបរិស្ថាននិងងាយស្រួលសម្រាប់សត្វ។ ដោយមានជំនួយពីគ្រួសាររបស់គាត់ គាត់ប្រមូលសំបកកង់ដែលគាត់អាចរកបាននៅតាមផ្លូវឬកន្លែងចាក់សំរាម។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ពេលវេលាដែលត្រូវដើរប្រមូលសំបកកង់ឡានដែលគេបោះចោល

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ដុះលាងសម្អាត

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

បុរសដែលធ្វើការនឿយហត់នេះនឹងសម្អាតសំបកកង់មួយម្តង ៗ ហើយគូររូបគំនូរស្អាតៗនៅលើវា។ បន្ទាប់មកគាត់នឹងពូករាងមូលក្នុងសំបកកង់សម្រាប់អារម្មណ៍ដែលមានផាសុកភាព។

ការរៀបចំរចនាឲ្យមានភាពទាក់ទាញ!

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ដោយមានមោទនភាពចំពោះសិប្បកម្មរបស់គាត់ គាត់បានចាប់ផ្តើមលក់គ្រែទាំងនេះនៅលើ Instagram របស់គាត់ដែលបានក្លាយជា ការពេញនិយមយ៉ាងខ្លាំង។ Silva បានលក់សំបកកង់ជាង 500 ក្នុងរយៈពេលត្រឹមតែពីរឆ្នាំ!

គ្រែដែលគាត់បានធ្វើគឺគួរឱ្យស្រឡាញ់!

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ថ្មីៗនេះគាត់បានបញ្ជូនការកុម្មង់តែនៅប្រេស៊ីលទេ ប៉ុន្តែគាត់បានទទួលការបញ្ជាទិញពីអឺរ៉ុប អាមេរិចខាងជើងនិងអាស៊ី។ អ្វីដែលបានចាប់ផ្តើមជាចំណង់ចំណូលចិត្ត តែបានប្រែក្លាយទៅជាអាជីវកម្ម។

សត្វចិញ្ចឹមមើលទៅចូលចិត្តគ្រែទាំងនេះណាស់។

 

View this post on Instagram

Loading...

 

A post shared by Amarildo Silva (@amarildo_silva2) on

សិប្បករម្នាក់បានក្លាយជាអ្នកជំនួញ។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

នេះជាផ្នែកមួយដ៏ល្អបំផុត!!! ចំណង់ចំណូលចិត្តរបស់គាត់គឺជាជំនួយដ៏អស្ចារ្យក្នុងការកាត់បន្ថយកាកសំណល់។ ការទទួលយកពីជោគជ័យរបស់គាត់ គាត់ក៏បានបង្កើតផើងផ្កា និងធុងពីវត្ថុធាតុដើមដែលអាចប្រើឡើងវិញបាន។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ស្នាដៃរបស់គាត់គឺពិតជាអស្ចារ្យណាស់។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

បុរសម្នាក់ដែលមានបេះដូងពោរពេញដោយទឹកចិត្ត គាត់បានយកចិត្តទុកដាក់ថែរក្សាសត្វដែលគេបោះបង់ចោលហើយចាប់អារម្មណ៍ក្នុងការរៀបចំកិច្ចពិភាក្សាអប់រំនៅតាមសាលារៀនដើម្បីនាំយកការយល់ដឹងរបស់គាត់ចែករំលែកដល់ក្មេងៗជំនាន់ក្រោយ។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

ការនិយាយអំពីកង់ឡាន។

 

View this post on Instagram

 

A post shared by Amarildo Silva (@amarildo_silva2) on

តើវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលគំនិតអាជីវកម្មខ្នាតតូចអាចក្លាយទៅជាគំនិតផ្តួចផ្តើមអេកូឡូស៊ី? ប្រសិនបើគាត់អាចធ្វើបានដូច្នេះប្រិយមិត្តក៏អាចធ្វើបានដែរ!

 

ដោយ៖ វីរៈ

 

Loading...