លោកអ្នកប្រាកដជាបានជ្រាបរួចមកហើយនូវមេប៉េអ៊ឹមខេត្តរតនគិរីត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹតដកហូតដំណែងដោយសារតែការសំញែកសែកប្រាក់រាប់ម៉ឺនដុល្លារជូនទៅក្រុមគ្រួសារនៅក្នុងពិធីខួបកំណើត។
ដោយឡែកនៅប៉ុន្មាននាទីមុននេះលោកផែង វណ្ណៈ ដែលអ្នកគ្រប់គ្នាដែលលេងបណ្តាញសង្គមហ្វេសប៊ុកបានស្គាល់រួចមកហើយ បានបង្ហោះនៅក្នុងគណនីផេកផ្លូវការរបស់លោកគឺ Pheng Vannak News ថា៖
"ជួយអួតបន្ត ក្រែងមានវាសនាដូចមេប៉េអ៉ឹមខេត្តរតនគិរី
ស្នងការរងខេត្តកណ្ដាលផ្គេីនអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ?
ស្នងការរងខេត្តកណ្តាល គឺលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ជូនថ្លៃទឹកដោះខាងស្រីជិតកន្លះលានដុល្លារ ក្នុងពិធីភ្ជាប់ពាក្យមួយនៅជិតអ្នកលឿង ។
ធ្វេីជាមន្ត្រីរាជការបង្ហោះអួតអាងលុយមហាសាលមិនមែនជាការល្អទេ ។ ទង្វេីបែបនេះអាចធ្វេីអោយប៉ះពាល់ដល់សតិអារម្មណ៍មន្ត្រីភាគច្រេីន និងអាចធ្វេីអោយមហាជនវាយតម្លៃថាជាការប្រព្រឹត្តអំពេីពុករលួយក្នុងជួររាជការ ។"