kalib9

មួយរយៈនេះផ្ទុះការផលិត មីល្ពៅ មីស្រកានាគ មីម្រះ ស្រាប់តែពេលនេះយុវជន បេក្ខភាព Masterchef Khmer រដូវកាលទី១ បង្ហាញពីមីរបស់លោកដែលមានរសជាតិធូរេន!

នៅលើបណ្តាញសង្គមហ្វេសប៊ុកក្នុងពេលរយៈពេលកន្លងទៅនេះផ្ទុះការផលិតមីដែលផ្សំចេញពីផ្លែល្ពៅពីយុវជនខ្មែរយើងម្នាក់នៅឯខេត្តបាត់ដំបង រហូតដល់មានយុវជនម្នាក់ទៀតនៅឯខេត្តត្បូងឃ្មុំក៏បានផលិតមីល្ពៅដែរ។ នៅប៉ុន្មានថ្ងៃមុននេះនារីម្នាក់នៅឯខេត្តកោះកុងក៏អាចមានសមត្ថភាពផលិតមីល្ពៅបានដែរ ក្នុងមួយថ្ងៃអាចផលិតបានដល់ទៅរាប់រយគីឡូក្រាម។

ចំនែកនៅឯខេត្តសៀមរាមវិញក៏មានយុវជនខ្មែរយើងអាចផលិតមីដែលផ្សំចេញពីផ្លែស្រកានាគក្រហម និងផ្លែម្រះបានផងដែរ។

 

 

 

 

 

ដោយឡែកនៅប៉ុន្មានម៉ោងមុននេះក៏ស្រាប់តែមានចុងភៅម្នាក់ដែលអាចមានសមត្ថភាពផលិតមីរសជាតិទុរេន។ តាមពិតទៅយុវជនម្នាក់នេះគឺជាបេក្ខភាព Masterchef Khmer រដូវកាលទី១ លោក ឡាយ រីឆាត លោកបានបង្ហោះរូបភាពបង្ហាញនូវការច្នៃផ្លែទុរេនចេញជាសរសៃមី និងធ្វើជានំជាច្រើនប្រភេទ។

លោកបានសរសេរសារនៅក្នុងគណនីផ្លូវការរបស់លោកថា៖ “ចេះអីតែឯងគេក៏ចេះដែលរសជាតិខ្វិតនិងរសជាតិអូញម៉ូញចាំធ្វើតាមក្រោយទៀត Durian Noodles SiemReap”៕

 

Loading...

 

 

 

 

 

 

 

នេះជាវីដេអូមីដែលមានរសជាតិធូរេនរបស់លោក៖

 

Loading...