kalib9

ឃ្មុំដែលធំជាងគេបំផុតនៅលើផែនដី ដែលគេចាត់ទុកថាបានដាច់ពូជ ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញនៅ ឥណ្ឌូនេស៊ី!

កាលពីពេលថ្មីៗនេះ សត្វឃ្មុំញីធំបំផុតរបស់ពិភពលោក ដែលឈ្មោះថា Megachile Pluto ត្រូវបានគេប្រទះឃើញម្តងទៀតនៅក្នុងខេត្ត Maluku នៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីអ្នកវិទ្យាសាស្ត្រគិតថាវាបានផុតពូជបាត់ទៅហើយ។ ក្នុងអំឡុងពេលជាមួយគ្នានោះ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានចុះទៅធ្វើការពិសោធន៍នៅតំបន់នោះផ្ទាល់ ដោយចំណាយរយៈពេល៥ថ្ងៃពេញ។

គួរបញ្ជាក់ថា សត្វឃ្មុំប្រភេទនេះត្រូវបានគេប្រទះឃើញចុងក្រោយបង្អស់ក្នុងឆ្នាំ១៩៨១។ វាមានប្រវែងដល់ទៅ១,៥អ៊ីញ ( ៣,៤សង់ទីម៉ែត្រ) ជាប្រភេទសត្វឃ្មុំធំជាងគេបង្អស់ ដែលស្លាបហើររបស់វាមានប្រវែងដល់ទៅ ២,៥អ៊ីញ (៦,៤សង់ទីម៉ែត្រ)។

យោងតាមការឯកសារស្រាវជ្រាវមួយចេញផ្សាយក្នុងឆ្នាំ១៩៨៤ បានឲ្យដឹងថា ឃ្មុំជាអម្បូរសត្វល្អិតមួយប្រភេទដែលចូលចិត្តរស់នៅជាក្រុម។ ជាទូទៅ ពួកវាតែងរួមកម្លាំងគ្នាធ្វើសំបុកនៅលើមែកធាងឫដើមឈើធំៗដើម្បីរស់នៅ។ ហើយវាក៏មិនចម្លែកទេ នៅពេលអ្នកជំនាញបានរកឃើញ សត្វឃ្មុំញីធំយក្សនេះស្រងំនៅក្នុងសំបុកវានោះ។

យោងតាមប្រសាសន៍របស់លោក Simon Robson ដែលជាសាស្ត្រាចារ្យម្នាក់មកពីមហាវិទ្យាល័យមួយក្នុងទីក្រុងស៊ីដនីបានឲ្យដឹងថា៖

“ វាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលយើងអាចរកឃើញសត្វឃ្មុំដ៏កម្រនេះ ស្របពេលដែលឯកសារស្រាវជ្រាវអំពីវាកំពុងមានការធ្លាក់ចុះ”។

Loading...

.

បន្ទាប់ពីប្រទះឃើញនូវសត្វឃ្មុំខាងលើហើយ ក្រុមការងារពិសោធន៍បាននិងកំពុងតែសហការជាមួយនឹងអង្គការក្នុងនិងក្រៅប្រទេស ក្នុងគោលបំណងស្វែងរកប្រភេទសត្វល្អិតកម្រផ្សេងទៀត តាមតំបន់នានាក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា ការរកឃើញសត្វឃ្មុំញីកម្រនេះនឹងក្លាយទៅជាទឹកចិត្តមួយជំរុញបន្តកិច្ចការស្រាវជ្រាវរបស់ពួកគេបន្ថែម និងធ្វើការរៀបចំគម្រោងអភិរក្សពួកវាឡើងវិញ៕

Loading...