kalib9

២០ រូបភាព ដែលមនុស្សទូទាំងពិភពលោកជឿថាជារូបភាពពិត ប៉ុន្តែរឿងពិតវាជារូបភាពក្លែងក្លាយតែប៉ុណ្ណោះ!

បើទោះបីជាយើងបានឃើញតែរូបភាពមួយ វាជាការប្រសើរខ្លាំងណាស់ជាជាងបានត្រឹមតែការស្តាប់ទោះជាពាក្យមួយលានម៉ាត់ក៏ដោយ។ ប៉ុន្តែនៅក្នុងពិភពឌីជីថលក្នុងសម័យអ៊ីនធើណែតនេះអ្នកមិនអាចជឿទុកចិត្តតែលើរូបភាពទាំងអស់នោះទេ។ ដោយសារតែមានរូបភាពជាច្រើនដែលមើលទៅគួរឱ្យចាប់អារម្មណ៍រហូតដល់ក្លាយជារូបភាពដែលល្បីល្បាញនៅលើបណ្តាញសង្គម ប៉ុន្តែនៅទីបំផុតរូបភាពនោះវាបានក្លាយជារូបភាពក្លែងក្លាយ (fake) ទៅវិញ។

ដូច្នេះហើយនៅថ្ងៃនេះ Sne9 ចង់បង្ហាញប្រិយមិត្តទាំងអស់ឱ្យបានឃើញនូវរូបភាពក្លែងក្លាយទាំងអស់នេះ ប៉ុន្តែទីបំផុតបានក្លាយជាបោកបញ្ឆោតមួយដែលយើងមិនដែលដឹងពីមុន។

1. រូបភាពដែលត្រូវបានគេនិយាយថានៅពីក្រោយឈុតឆាកនៃការបង្ហាញខ្សែភាពយន្ត MGM (Metro Lion Barking) ។ តាមពិតទៅវាគ្រាន់តែជាសត្វតោដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យដោយពេទ្យសត្វ។

2. រូបភាពរបស់បុរសវ័យក្មេងម្នាក់ដែលកំពុងឆាបាយមួយខ្ទះធំជាមួយនិងការរលាស់ខ្ទះនៃបច្ចេកទេសឆាបាយយ៉ាងអស្ចារ្យធ្វើឱ្យមនុស្សជាច្រើនយល់ច្រឡំគិតថាគាត់ពិតជាអ្នកឯកទេសឆាបាយ ឬកំពូលមេចុងភៅមិនខាន។ ប៉ុន្តែចុងក្រោយបាយឆាដែលត្រូវបានគេមើលឃើញគឺជារូបដែលគេដាក់តាំងនៅខាងមុខហាងបាយតែប៉ុណ្ណោះ។

3. សត្វឆ្មា Mew ដែលមានមន្តស្នេហ៍និងចិញ្ចើមធ្វើឱ្យមុខរបស់វាមើលទៅមានភាពមុតមាំ។ តាមពិតទៅចិញ្ចើមខ្មៅត្រូវបានកែនៅពេលក្រោយទេ។

4. រូបភាព #10YearChallenge ជាមួយនឹងការផ្លាស់ប្តូរព្រៃឈើ ដែលជាលទ្ធផលនៃការបំផ្លាញព្រៃឈើ ការពិតវាគឺជារយៈពេលដូចគ្នា។ មិនមែន 10 ឆ្នាំខុសគ្នាដូចដែលយើងបានឃើញនោះទេ។

5. រូបភាពដែលត្រូវបានគេនិយាយថាជាកំហុសនៃការដាក់អក្សរ ប៉ុន្តែនៅក្នុងការពិត វាមិនបាត់អក្សរដូចមនុស្សជាច្រើនបានឃើញទេ។

6. Chris Haddfield អ្នកអវកាសយានិករបស់ណាសា អ្វីដែលនៅក្នុងថង់ដែលគាត់បានកាន់នោះ គឺមិនមែនដូចអ្វីដែលអ្នកគិតនោះទេ។

7. កូនប្រុសតូចដែលដេកនៅក្បែរទីបញ្ចុះសពរបស់ឪពុកម្តាយបានក្លាយទៅជារូបភាពសង្វេគ និងធ្វើអោយមនុស្សគ្រប់គ្នាស្រក់ទឹកភ្នែកនៅជុំវិញពិភពលោក ប៉ុន្តែតាមពិតក្មេងប្រុសតូចបានស្គាល់អ្នកថតរូប។ ហើយនោះមិនមែនជាឪពុកម្តាយរបស់ក្មេងនោះទេ។

8. រូបភាពនៃទីក្រុងវ៉េនីសដែលប្រែទៅជាទឹកកកនោះគឺតាមពិតជារូបភាពនៃបឹងបៃកាល់ទេ។ ដោយត្រូវបានគេកាត់តតែប៉ុណ្ណោះ។

9. សត្វហ្សីរ៉ាហ្វាត(អូដ្ឋវែង)តឿ, រូបភាពនៃសត្វនេះដែលត្រូវបានចែករំលែកនៅលើបណ្តាញអ៊ីនធឺរណែត។ ការពិតវាត្រូវបានកាត់តតែប៉ុណ្ណោះ។

10. កោះព្រះចន្ទនិងផ្កាយដែលមើលទៅដូចជាផ្កាយនៅក្បែព្រះចន្ទនេះ តាមពិតទៅគឺជាការបង្ហាញពីកោះឡូហ្គូនី។ នោះគឺជាកោះព្រះច័ន្ទហើយមិនមានកោះផ្កាយទេដែលស្ថិតនៅប្រជុំកោះហាវ៉ៃ។

11. មនុស្សដែលកំពុងអង្គុយនៅលើដែកដូចជាសត្វកង្កែបនៅពីមុខអ្នកគិតលុយនោះមិនមែនជារូបភាពពិតទាំងស្រុងទេ គឺត្រូវបានគេកាត់តរូបជើងមួយចំហៀងទៀត។

12. រូបភាពនៃសត្វខ្លាឃ្មុំដែលកំពុងដេញតាមក្រុមអ្នកថតរូបជាតិ National Geographic ជាការពិតសត្វខ្លាឃ្មុំត្រូវបានកាត់ចូលទៅក្នុងរូបភាពនេះ។

13. ប្រសិនបើអ្នកស្វែងរកតាមរយៈ Google ជាមួយពាក្យ Black Lion រូបភាពនេះនឹងលេចឡើងជារូបភាពដំបូងប៉ុន្តែវាត្រូវបានកាត់ចេញពីសត្វតោ albino ។

14. ភ្នំដែលមានរាងដូចមុខរបស់អណ្តើកមួយគឺជាភ្នំមួយស្ថិតនៅរដ្ឋខេនខារ៉ូណា។

Loading...

15. អ្នកជិះកង់ដែលត្រូវបានខ្លាឃ្មុំដេញតាមនេះបានធ្វើឲ្យអ្នកដែលបានឃើញរូបភាពនេះភ័យរន្ធត់ជំនួស។ រូបភាពនេះពិតជារូបភាពសត្វខ្លាឃ្មុំដែលត្រូវបានថតនៅឧទ្យានជាតិយែលឡូស្តូនមែន។ ប៉ុន្តែត្រូវបានគេកាត់តបញ្ចូលរូបភាពអ្នកជិះកង់។

16. រូបភាពដែលអះអាងថាជាបំណែកនៃគ្រោងឆ្អឹងយក្សនៃក្រុមបុរាណវិទូ។

17. អ្នកប្រហែលជាបានឃើញរូបភាពគោធំមួយក្បាលដែលដេកនៅលើរថយន្ត BMW ។ ប៉ុន្តែវាពិតជាគោដែលដេកនៅលើស្មៅទៅវិញទេ។

18. រូបភាពព្រះចន្ទដែលមើលទៅដូចជានៅចំត្រដោយអាគារមួយដែលមើលទៅស្រស់ស្អាត ប៉ុន្តែជាការពិតព្រះច័ន្ទនៅឆ្ងាយពីអាគារនេះ។

19. រូបភាពនៃពពក lantikul ដែលមានស្រទាប់ច្រើននៅលើភ្នំនេះតាមពិតទៅមានតែមួយស្រទាប់។

20. រូបភាពដែលត្រូវបានគេអះអាងថាជា "គំនូសតាង" ដំបូងគេនៅក្នុងប្រវត្តិសាស្ត្រ ការពិតវាគឺជារូបភាពនៃតារាសម្តែងនៅក្នុងខ្សែភាពយន្ត Dunkirk ដែលត្រូវបានគេថតនៅក្នុងឆ្នាំ 2017 ។

21. រូបភាពនៃការលេចលាមកដោយចៃដន្យក្នុងកំឡុងពេលបោះនារីម្នាក់ឡើងទៅលើនោះវាជាការកាត់តបន្ថែមតែបុណ្ណោះ វាមិនមែនជាការពិតនោះទេ។

22. រូបភាពដែលត្រូវបានគេអះអាងថាជាប្រទេសឥណ្ឌានៅក្នុងពិធីបុណ្យសាសនាហិណ្ឌូវាគ្រាន់តែជារូបភាពផ្កាយរណបពណ៌ខ្មៅនិងសប៉ុណ្ណោះ។

23. រូបភាពនេះត្រូវបានគេនិយាយថាជាទីក្រុងមួយដែលមានផែនការទីក្រុងដូចជាស្នាមក្រយៅម្រាមដៃនៅក្នុងប្រទេសអាឡឺម៉ង់ប៉ុន្តែតាមពិតទៅវាជាការបង្ហាញពីគម្របទស្សនាវដ្តីមួយតែប៉ុណ្ណោះ។

24. រូបភាពនៃយានអវកាសដែលហោះបុកកាត់ពពកមើលទៅស្រស់ស្អាតប៉ុន្តែវតាមពិតជាស្ថិតលើដីនៅឡើយ។

25. រូបថត Selfie របស់អ្នកបើកយន្តហោះម្នាក់ ដែលមិនអាចទៅរួចនោះទេហើយតាមពិតគាត់នៅលើយន្តហោះដែលស្ថិននៅលើដីតែប៉ុណ្ណោះ។

តើរូបភាពទាំងអស់ខាងលើ តើលោកអ្នកធ្លាប់ជឿជាក់ថាវាជារូបភាពពិតប្រាកដដែរឬទេ?

 

ដោយ៖ វីរៈ

Loading...